សហរដ្ឋអាមេរិក៖ រដ្ឋបាលរបស់Donald Trump កំពុងបន្តការយុទ្ធនាការបស់ខ្លួនប្រឆាំងនឹងសាកលវិទ្យាល័យ Harvard ដោយបានលុបជំនួយជាប្រាក់ឧបត្ថមចំនួន 2.7 លានដុល្លារចោល និងគំរាមបញ្ឈប់ការចុះឈ្មោះនិស្សិតបរទេសឪ្យចូលរៀនតទៅទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj07FSe9TmNQHZLTS7ru1z7ZHGo_bk45Hs2KPGIVTWslleYDYe1jGbtPwU8Qq4lqAooTc84LL5eXADhB2a8UeRXandnnC_vDP4jkfmHsGlabszc0n_YNXSqfXu91cGkiVmbjEDKHmIg7Y4LUkmjElMkCWBK9MYNZiWQMbsis7f7mJSX4n8k4Pn5w2FBiCv5/s1280/photo_2025-04-18_14-51-40.jpg

រដ្ឋមន្ត្រីសន្តិសុខក្នុងស្រុកអ្នកស្រី Kristi Noem កាលពីថ្ងៃពុធ ទី១៦ បានប្រកាសលុបចោលការផ្តល់ជំនួយ DHS ដែលជាថវិកាផ្ដល់ដោយក្រសួងសន្តិសុខក្នុងស្រុករបស់អាមេរិកសម្រាប់ផ្ដល់ឲ្យអង្គការ ឬស្ថាប័នមិនរកប្រាក់ចំណេញ (Department of Homeland Security) ក្នុងចំនួនប្រមាណ ២.៧លានដុល្លាអាមេរិក ដោយលើកឡើងថា៖ រដ្ឋបាលលោក Donald Trump បានទាមទារឪ្យមានកំណត់ត្រាលម្អិតអំពី “ប្រវត្តិនៃការប្រព្រឹត្តិបទល្មើស” របស់និសិត្សបរទេសដែលមកសិក្សានៅHarvard ប៉ុន្តែត្រូវបានខាងសាលាបដិសេដមិនព្រមអនុវត្តិតាម ដោយផ្អែកលើច្បាប់រដ្ឋធម្មនុញ្ញក្នុងការការពារសិទ្ធិរបស់និសិត្សបរទេសទាំងអស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMoYWM4lGSnoIfN6pAWCpbgKdr-IheuA22N3zN0nhI6ruLM0rRsQ3r0Nide4zJt0rif1u2TsSTD1MSD5jTzrr5QsWA0T61ViJ-6_nWxfpTH_PcAgnPKssLb0xAZfc3cQNKDl6DtL_-bwobbPS-9SDIh_I0z77BCR12rDYpMb_PVGn0eBucNLaGdIGgBzWG/s1280/photo_2025-04-18_14-51-43.jpg

នៅក្នុងសេចក្ដីប្រកាសខាងលើអ្នកស្រី Kristi បានព្រមានថា ប្រសិនបើសាលា Harvard មិនបំពេញតាមលក្ខខណ្ឌនេះទេ រដ្ឋបាលលោកTrumpនឹងបង្កកថវិកាជំនួយដល់សាលា ព្រមទាំងលុបចោលនូវកម្មវិធី Student and Exchange Visitor Program ដែលទទួលសិស្សពីក្រៅប្រទេសឲ្យចូលរៀនភ្លាមៗតែម្ដង ។ រីឯជំនួយដែលបានលុបចោលមានចំនួនពីរគឺ៖ ជំនួយទឹកប្រាក់ ៨០០,៣០៣ ដុល្លារសម្រាប់ការអនុវត្តផ្នែកវិទ្យាសាស្ត្រក្នុងការទប់ស្កាត់អំពើហិង្សា និងជំនួយ ១.៩ លានដុល្លារ សម្រាប់យុទ្ធនាការ Blue Campaign។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_LZKVdsaLcwG9nAqKDWBoqVO1oXSrzafkUCXij83n_1_l9zOu5kwc14FtvUDbiD-Ha7wGu8zBrD3aAQy9RbFIssgyCCu0OmMRdfMIxf5swJHNCfaW_ZCfIJaHmlZAOqJOFfOcErC67naWw6va3CLWaM6fq6dk2ncXeArXszAd9ERgFKsbDbgZl_FcYoGv/s1280/photo_2025-04-18_14-51-42.jpg

អ្នកស្រី Kristi បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ “សាលាកំពុងតែឳនលំទោនចំពោះអំពើប្រឆាំងនៃជនជាតិយូដា (antisemitism)” និងបានបន្ថែមថា “ថ្នាក់ដឹកនាំសាលាមិនមានភាពរឹងមាំគ្រប់គ្រាន់ ហើយបានប្រែក្លាយHarvard ពីសកលវិទ្យាល័យទៅជា កន្លែងមួយដែលជំរុញឱ្យមានកុបកម្មជ្រុលនិយម និងគំរាមកំហែងដល់សន្តិសុខជាតិរបស់យើង” ។ នាងបានបន្ថែមទៀតថា៖ Harvard មិនសមនឹងទទួលបានប្រាក់ជំនួយនោះទេ ព្រោះថវិការទាំងនោះបានមកពីការបង់ពន្ធរបស់ពលរដ្ឋអាមេរិក ហើយទង្វើរបស់ខាងសាលាដែលបដិសេដការទាមទាររបស់រដ្ឋាភិបាល គឺស្មើនឹងការជំទាស់បង្ករឲ្យមានអស្ថិរភាពនៅក្នុងសង្គម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyU8NxPGShDIOb0C_05vgD6yXiKMKajTzRFEyuNLfmUPwYKCW8y5iyLFPCWdwpMLylzDThNO9CLiubfu-3phoQ5oSgVmV7uXRIpjmhi1rEtU-JvRqJkDt6DamB6dzibuFyUlnNCalx8_fFbgPeEsKJAWEl65IewI2NQtY-1IRtytFS-88w7YlsTh33mF7l/s1280/photo_2025-04-18_14-51-41.jpg

ចំណែកខាងគណៈគ្រប់គ្រងសកលវិទ្យាល័យបានធ្វើការឆ្លើយតបថា៖ សាលានឹងមិនបោះបង់ឯករាជ្យភាពរបស់ខ្លួន ដើម្បីបំពេញតាមការទាមទារផ្នែកនយោបាយរបស់លោកTrumpឡើយ។ លើសពីនេះទៅទៀត សាលាHarvard នឹងតស៊ូជាមួយការដាក់សម្ពាធពីរដ្ឋាភិបាលជានិច្ច ក្នុងការថែរក្សាសិទ្ធិ និងឯកជនភាពសិស្សនិសិត្ស ដោយអនុវត្តតាមច្បាប់ និងសិទ្ធិរដ្ឋធម្មនុញ្ញ៕