មិនព្រមដកថយរៀងខ្លួន! ចិនក្ដៅត្រចៀកក្រោយអាមេរិកប្រកាសតម្លើងពន្ធឲ្យប្រទេសខ្លួនដល់ទៅ 104% ដូចនេះចិនសងសឹកវិញដោយបន្ថែម50%ទៀតលើពន្ធអាមេរិក ឲ្យស្មើនឹង84% ប៉ុន្តែអាមេរិកមិនខ្វល់ ថែមទាំងបន្តតម្លើងពន្ធឲ្យចិនរហូតដល់ 125% និងប្រកាសថាផ្អាកការយកពន្ធពីបណ្ដារប្រទេសផ្សេងៗរួមទាំងកម្ពុជារយៈពេល90ថ្ងៃសិន។
.png)
ត្រឹមរយៈពេលមិនដល់20ម៉ោងផង ការកំណត់ពន្ធនៅក្នុងទីផ្សារពាណិជ្ជកម្មពិភពលោកមានការប្រែប្រួលខ្លាំងនឹកស្មានមិនដល់។ នៅក្នុងនោះផងដែរ សង្រ្គាមពាណិជ្ជកម្មនឹងកើតមានឡើងយ៉ាងពិតប្រាកដ ប្រសិនបើប្រទេសសេដ្ឋកិច្ចធំៗទាំង2ខាងលើ មិនព្រមមានការចរចាដោយសន្តិវិធី។.png)
យោងតាមសារព័ត៌CNN បានឲ្យដឹងថា៖ សេចក្ដីប្រកាសចេញពីទីក្រុងប៉េកាំង ស្ដីពីការសងសឹកទៅលើអាមេរិក ដោយចិននឹងតម្លើងពន្ធគយដល់ 84% សម្រាប់អាមេរិក។ បន្ថែមពីនេះ គណៈកម្មការពន្ធរបស់ក្រុមប្រឹក្សារដ្ឋាភិបាលចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការដំឡើងពន្ធរបស់សហរដ្ឋអាមេរិកលើប្រទេសចិនគឺជាកំហុសឆ្គងដោយបំពានយ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសចិន និងធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធពាណិជ្ជកម្មពហុភាគីដោយផ្អែកលើច្បាប់” ។
ការសងសឹកនេះ គឺធ្វើទៅតាមការសន្យារបស់ចិនថាខ្លួននឹង “ប្រយុទ្ធដល់ទីបញ្ចប់” ហើយចិនបានធ្វើវាឡើងប៉ុន្មានម៉ោង ក្រោយពេលអាមេរិកតម្លើងពន្ធគយចិនឲ្យឡើងដល់ 104% និងសម្រេចចូលជាធរមានកាលពីរសៀលថ្ងៃពុធ ទី9 ខែមេសានេះ។
ដោយឡែកងាកមកមើលខាងសហរដ្ឋអាមេរិកវិញ លោកប្រធានាធិបតី Donald Trump បាននិយាយថា៖ លោកកំពុងអនុវត្តការផ្អាករយៈពេល 90 ថ្ងៃលើពន្ធថ្មីៗ ដែលមានអាត្រាពន្ធចាប់ពី 10% ដល់ 49% ដោយទម្លាក់មកត្រឹម 10% គ្រប់ប្រទេសជាបណ្ដោះអាសន្នសិន ហើយក្នុងនោះប្រទេសចិនមិនបានរាប់បញ្ចូលឡើយ។
.png)
ស្របពេលជាមួយគ្នានេះ លោកបានប្រកាសថា លោកកំពុងតម្លើងអត្រាពន្ធលើប្រទេសចិនរហូតដល់ទៅ 125% ដែលជាការជំរុញឱ្យមានការតម្លើងពន្ធគយជាមួយទីក្រុងប៉េកាំង។
.png)
លោក Trump បានលើកឡើងពីការសម្រេចដូចខាងលើថា ៖ “ដោយផ្អែកលើការខ្វះការគោរពដែលប្រទេសចិនបានបង្ហាញដល់ទីផ្សារពិភពលោក ខ្ញុំសូមតម្លើងពន្ធដែលសហរដ្ឋអាមេរិកដាក់ទៅលើប្រទេសចិនដល់ 125% ឲ្យមានប្រសិទ្ធភាពភ្លាមៗ។ ត្រង់ចំណុចនេះ ខ្ញុំសង្ឃឹមថានៅពេលអនាគតដ៏ខ្លីខាងមុខនេះ ប្រទេសចិននឹងដឹងខ្លួនថា ថ្ងៃដែលដកសហរដ្ឋអាមេរិក និងប្រទេសដទៃទៀតចេញ ចិននឹងលែងមាននិរន្តរភាពតទៅទៀតហើយ” ៕










