បន្ទាប់ពីបទ «សង្រ្កាន្តស្គាល់ស្នេហ៍» ដែលល្បីយ៉ាងខ្លាំងនៅប្រទេសថៃថ្មីៗនេះបទ ស្រណោះ វណ្ណដា ដែលបានចេញនៅក្នុងឆ្នាំ២០២០ កំពុងតែទទួលបាននូវការគាំទ្រឡើងវិញជាមួយនឹងការ Mix ភ្លេងបន្ថែម។ តារាល្បីៗជាច្រើនបានលេងនៅលើបណ្តាញសង្គមទិកតុកទៅលើបទ ស្រណោះ របស់ វណ្ណដា មានដូចជា Engfa Waraha Miss Grand Thailand 2022 ,តារាចម្រៀង SPRITE និងតារាសម្តែង Pinky Savika ជាដើម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5Q96v48RuKQC7Go55tcRW6emO4G6r1pVwwvjaFalsdT7Dio01NkP__vWx9AYz49i_0CL0PaGgNaHaEjhuEDQuui7ED7LlIPhv9HAp62xvI6pwGzt8xOOmheIoKaqTU7Np2c_XpNtlxXM1WRRA-02kZQdiYSnyhbQBoYhp_NNilIEj8unogW5NK-zQlSB2/s1290/image_2025-04-07_09-24-13.png
ដូចប្រិយមិត្តមួយចំនួនធំជ្រាបមកហើយថាតារារ៉េប ម៉ាន់ វណ្ណដា គឺជាតារាចម្រៀងកម្ពុជាម្នាក់ដែលមានអ្នកគាំទ្រនៅប្រទេសថៃច្រើនស្រលាញ់ចូលចិត្តសូម្បីតែតារាល្បីៗប្រចាំប្រទេសថៃជាច្រើនស្គាល់តារាចម្រៀងរូបនេះហើយបានសារភាពត្រង់ៗតែម្តងថាគឺជាហ្វេនរបស់ វណ្ណដា។ ជាក់ស្តែងកន្លងមកនេះបទសម្រាប់អបអរពិធីបុណ្យចូលឆ្នាំខ្មែររបស់ វណ្ណដា មានចំណងជើងថា «សង្ក្រាន្តស្គាល់ស្នេហ៍» គឺទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជនថៃដែលមានតារាល្បីៗជាច្រើននាំគ្នាលេងបទចម្រៀងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVMApNxSqGeb8sfhNcMy_LE-nyu7d8ncTx44vlW-W9zE1oQCgPDbWTnS_2xzyxhloKlHXTJ1dhwta75SQ_O29fEoeFeNu9m9C3SCkMBnkXAppoROr-hhvFsR5mg55qTc-0dmQmVKF0GKSqU0ewprtrlaydbGaBu_U3xfCP0Yook_SXJ3UZH6bLKymxu4QS/s2048/image_2025-04-10_09-37-08.png

បន្ទាប់ពីបទ «សង្រ្កាន្តស្គាល់ស្នេហ៍» វណ្ណដា កំពុងតែធ្វើឱ្យអ្នកគាំទ្រថៃផ្ទុះកក្រើកម្តងទៀតជាមួយនឹងបទរបស់លោកមួយបទទៀតគឺមានចំណងជើងថា «ស្រណោះ» ដែលបទនេះគឺបានទម្លាក់តាំងពីខែមេសា ឆ្នាំ២០២០ ដែលមកទល់ពេលនេះមានអ្នកស្តាប់លើសពី៣៨លានដងហើយ។ នៅលើបណ្តាញសង្គមទិកតុកនាពេលថ្មីៗនេះគេបានឃើញតារាល្បីៗជាច្រើនដូចជា Engfa Waraha បានលេងបទចម្រៀងមួយបទនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMowBv6ZBoQFZizKLVhZJuuWw0WkpqFpNabMEtg6FUk9bFQA8uQ6ZbRoxfMB-ktLT4QrwU53pVGc6hzXsx2YkSimWBcmLmC7MbehkCx7t7g0iftsFPdmcb_3fZfLKcGut8nCdbBINr4vfTMPSPbU2JnjhsfILWTd_5fPuPXMjpY5dpIa2djP4-g9l902iE/s2048/image_2025-04-09_09-55-58.png

ក្រៅពីបវរកញ្ញាប្រចាំប្រទេសថៃដ៏ល្បីល្បាញនេះគេក៏បានឃើញតារាសម្តែង Pinky Savika តួស្រីនាងថងឌី ឆ្នាំ២០១២ ក៏បានលេងបទនេះខណៈកាលពីមុនតារាស្រីរូបនេះក៏ធ្លាប់លេងបទចម្រៀង វណ្ណដា ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJfcORfy7N57RT3NUwvk5vIKS8NqQdhyphenhyphenEGuIABa8C89KK2B_ZKTRaZf_jtRXA9_GSFhn3Sfji_3EDnhyphenhyphen5fXCAfl64zff9ZPTBnghDbHnV-CjM5J1i52ZmV6USKu3UwxguYG9Vu6BaWONZCbNm5Cl3UdUuZruVEm-QQWc9RPFK6dujwvf5OJ_ZFbH-Lngjn/s2048/image_2025-04-09_09-56-01.png

ងាកមកកាន់តារាចម្រៀងវ័យក្មេង SPRITE វិញដែលជាអ្នកគាំទ្រម្នាក់របស់ វណ្ណដា និងធ្លាប់បានសហការគ្នាជាមួយនឹង វណ្ណដា ក្នុងបទចម្រៀង Run The Town ក៏បានចូលរួមលេងផងដែរ ខណៈអ្នកគាំទ្រមានបំណងចង់ឱ្យ SPRITE សហការជាមួយនឹង វណ្ណដា ម្តងទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrsGFYK4caqxuzzfDCD5NOYLN02sMVZwdufLy31W_JCVzg5gmfkp-itDYyC9DeKlkMsREmoHdx7kDqygCNtvVYJpRYCu5bOLwvCYdNoJAB0uGsadT35i_D9GLPz7A-MJ5hzxsZ67z33ZXQYh1XegHys917P09tD1zEGZGyOiSZCGUlUXo_Qo6_5gVcZPpF/s1350/image_2025-04-09_09-56-06%20(2).png
គួរបញ្ជាក់ផងដែរថា ការសហការរវាង វណ្ណដា និងតារាចម្រៀងថៃចុងក្រោយនេះគឺជាមួយនឹងតារារ៉េបដ៏ល្បីគឺ YOUNGOHM ទៅលើបទ «SMOKE UP» ខណៈតារាចម្រៀងថៃរូបនេះនឹងមានវត្តមានក្នុងការប្រគំតន្រ្តីរបស់ វណ្ណដា នាពេលខាងមុខនេះផងដែរ៕