ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានសម្រេចបង្កើតព្រឹត្តិការណ៍ដាក់បង្ហាញលៀសហាលកំពង់ចាម ប្រវែង ១.០០០ម៉ែត្រ ជាមួយនឹងលៀសចំនួន ៣តោន នៅខាងមុខសាលាខេត្ត រហូតដល់វេទិកាអុំទូកមាត់ទន្លេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgX9B9CiOyoE0M3c4t0xggfO7SwlUP_3zZmffucPh8qTXhyphenhyphenuiU_LdHyunqnjhV4Y1jDrDqNeQciJ91Z-8dN_qnXEiB3fam4EHY1PjLcZMdL6hgj1NPA1KgA0-6Doz14xzqCmaQAhYCPW8NpkGCmrEljyxx8LUqnFFfBhJ2wVd_8zEwXd_vsegTHyEWuA1h/s1280/image_2025-04-07_15-37-45.png

ព្រឹត្តិការណ៍នេះ នឹងអនុញ្ញាតឱ្យប្រជាពលរដ្ឋទទួលទានដោយសេរី នៅថ្ងៃទី១៥ ខែមេសា ដែលជាថ្ងៃទី២ នៃសង្ក្រាន្តកំពង់ចាម ចាប់ផ្តើមពីម៉ោង១៤:៣០នាទីរសៀល តទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjo7xi29F-yGfBUrDenkjJp2AyFuTSaah8y11DzLAvQMJk9iWXPRKuMwlUbjjx8cAnMigky0cgI3sog4CqWhl9jaavAF2J_T_ln5FnzS76JA5DmYpyFfHRZILHktr64MrLgrAXiAppb9YwnBytpnUydJ1XrQWY5vatTSA9XSWxDgtpcd_HwFdcbjuk4SO_6/s1280/image_2025-04-07_15-37-43.png

បើតាម អភិបាលខេត្តកំពង់ចាមបានលើកឡើងថាអត្ថន័យ នៃលេខ ១,០០០ (លៀសហាល ១.០០០ម៉ែត្រ) នៅក្នុងអក្សរសាស្រ្តខ្មែរមានន័យថា៖

  • ទី១៖ លេខ ១,០០០ ជាភាសាបាលី និងសំស្រ្កឹត មានន័យថា សហស្ស
  • ទី២៖ សហស្សគុណ ស្មើនឹងមានគុណភាពច្រើន។ ឧទាហរណ៍៖ ថ្នាំសហស្សគុណ ស្មើនឹងថ្នាំតែមួយមុខ តែអាចព្យាបាលរោគបានច្រើនមុខ
  •  ទី៣៖ សហស្សនេត្រ (ព្រះឥន្រ្ទ) មានព្រះនេត្រ អាចមើលឃើញទីកំបាំងយ៉ាងច្រើនបានភ្លាមៗ
  • https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLNGHM8lRk4SsQa4fNB5mTcOSBkxSoUHKJJfpxno1Bgl2fx68bNJzmhhZ8Z52OnRa2aaZkPXmr9Wv9U9owmDoy4UgdHXUKbKtui2EHlISqVUB8lFYaGfo8UwhqgjVI_m7dEIG03xd5oHzhOEmaDx8Lo8wL5hQcFHfYcJtiraAAptcDO4sKOk-KmiBnsSDY/s1280/image_2025-04-07_15-37-44%20(2).png

ដោយឡែកចមំពោះអត្ថន័យ នៃលេខ ១,០០០ (លៀសហាល ១.០០០ម៉ែត្រ)នៅក្នុងវប្បធម៌ ប្រពៃណី និងជីវភាពប្រចាំថ្ងៃ មានន័យថា៖

  • ទី១៖ គាថាពាន់ (គាថាបាលីសុទ្ធ ចំនួន ១,០០០គាថា) មាននៅក្នុងរឿងព្រះវេស្សន្តរ៍ មានចំនួន ១៣កណ្ឌ។
  • ទី២៖ លៀសហាល ជាអាហារមួយប្រភេទ ដែលគេយកលៀសស្រស់ មកផ្សំជាមួយគ្រឿងផ្សំ ហើយយកទៅហាលពន្លឺថ្ងៃ ដើម្បីឱ្យឆ្អិន អាចបរិភោគបាន (សហស្សរង្សី ពន្លឺព្រះអាទិត្យ ឬពន្លឺថ្ងៃ) ពាក្យថា សហស្សរង្សី ក៏ជាប់ជាមួយនឹងលេខ១,០០០ដែរ៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh04o5dQ5QGCYxoxPHbaF3k2fZ5uJsJpZSODTEipDabaMStmi2e2qQpnXd5OdazIZQAilZorNmNrRj_UjMr6XqYGmTfQbTjt-6dt0MpDIj4XCtEg6eT-6ua_vK7jQ75AAgZvf3OZ2hXIbKLtbCmzwqfwjwv4GLo_RuNklwg6HPu64G80ovlCgOUDRNwWyBT/s1280/image_2025-04-07_15-37-45%20(2).png