ប្រទេសឥណ្ឌូណេស៊ី ៖ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto មានគម្រោងសាងសង់ពន្ធនា.គារ លើកោះឆ្ងាយមួយនៅកណ្តាលសមុទ្រដើម្បីឃុំឃាំ.ងអ្នកទោ.សពុករលួយ បើអ្នកទោ.សណាម្នាក់ចង់រត់គេចពីទីនេះ នឹងត្រូវត្រីឆ្លាមស៊ី ហើយលោកប្រកាសថា លោកនឹងលុបបំបាត់អំពើពុករលួ.យឱ្យអស់នៅឥណ្ឌូណេស៊ី ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ ។
.png)
លោក Subianto បាននិយាយពីគម្រោងសាងសង់ពន្ធនាគារនៅកណ្តាលសមុទ្រ ក្នុងពេលលោកទៅពិនិត្យមើលការងាររបស់ក្រសួងអប់រំនៅទីក្រុងហ្សាកាតា កាលពីថ្ងៃទី១៣ ខែមីនា កន្លងមក ហើយលោករិះគន់មន្ត្រីពុករលួយថា គឺជាមូលហេតុធ្វើឱ្យមានការលួចធនធានក្នុងប្រទេស ពួកគេពុំបានយកធនធានមានតម្លៃមកប្រើប្រាស់ជាប្រយោជន៍សាធារណៈ និងជួយពលរដ្ឋ ។ ដូច្នេះ មន្ត្រីទាំងនេះគួរតែទៅនៅឱ្យឆ្ងាយពីគេឯង ។

សារព័ត៌មានឥណ្ឌូណេស៊ី Jakarta Globe បានដកស្រង់ពាក្យសម្តីរបស់លោកប្រធានាធិបតីថា ៖ «ខ្ញុំនឹងបណ្តេញពួកគេចេញពីភូមិស្រុក ហើយខ្ញុំនឹងត្រៀមថវិកាពិសេសសម្រាប់សាងសង់ពន្ធនាគារនៅលើកោះកណ្តាលសមុទ្រ ។ អ្នកទោសពុំអាចរត់គេចបានទេ បើអ្នកណាចង់គេចខ្លួន នឹងត្រូវតស៊ូជាមួយត្រីឆ្លាម» ។
.png)
ប្រធានាធិបតីឥណ្ឌូណេស៊ីបានប្តេជ្ញាចិត្តដោះស្រាយបញ្ហាអំពើពុករលួយក្នុងប្រទេស ដែលលោកគិតថា វាជាឧបសគ្គដ៏ធំបំផុតសម្រាប់ការអភិវឌ្ឍជាតិ ។ អ្នករងគ្រោះដោយសារអំពើពុករលួយច្រើនបំផុត គឺជាគ្រូបង្រៀន គ្រូពេទ្យ និងបុគ្គលិកពេទ្យ ដែលត្រូវបានកិបកេងថវិកា ។ រដ្ឋាភិបាលឥណ្ឌូណេស៊ីនឹងព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីធ្វើឱ្យរដ្ឋាភិបាលស្អាតស្អំ គ្មានពុករលួយ ហើយលោកនឹងពុំដកថយក្នុងការកម្ចាត់អំពើពុករលួយដាច់ខាត ។

លោកប្រធានាធិបតីបញ្ជាក់ថា ៖ «ខ្ញុំសុខចិត្តលះបង់ជីវិតដើម្បីជាតិ ខ្ញុំពុំខ្លាចពួកម៉ាហ្វៀណាមួយទេ ។ អ្នកប្រព្រឹត្តពុករលួយគួរតែជាប់ពន្ធនាគារជាច្រើនឆ្នាំ ជាពិសេស អ្នកដែលធ្វើឱ្យបាត់បង់ថវិកាជាតិ» ។ នេះមិនមែនជាលើកទី១ទេ ដែលប្រធានាធិបតីឥណ្ឌូណេស៊ីរិះគន់អ្នកប្រព្រឹត្តអំពើពុករលួយតាំងពីឡើងកាន់តំណែងកាលពីខែតុលា ឆ្នាំ២០២៤ គឺនៅខែធ្នូ ឆ្នាំ២០២៤ លោកបានស្នើឱ្យតុលាការកំណត់វិធានការយ៉ាងតឹងរ៉ឹង និងដាក់ទោសអ្នកប្រព្រឹត្តពុករលួយ ៕
Home ព័ត៌មានអន្តរជាតិ សាងសង់ពន្ធនា.គារនៅកណ្តាលសមុទ្រមានត្រីឆ្លាមជុំវិញ ទុកឃុំឃាំ.ងអ្នកទោ.សប្រព្រឹត្តអំពើពុករលួ.យ







