Home ព័ត៌មានអន្តរជាតិ ដំណឹងល្អ! ដែនកោះមួយរបស់ប្រទេសន័រវេសអនុញ្ញាតឱ្យយើងរស់នៅបានដោយមិនចាំបាច់មាន Visa! ប្រាប់តគ្នា តើមាននរណាខ្លះចង់ទៅរស់នៅដែនកោះមួយនេះ?

ដំណឹងល្អ! ដែនកោះមួយរបស់ប្រទេសន័រវេសអនុញ្ញាតឱ្យយើងរស់នៅបានដោយមិនចាំបាច់មាន Visa! ប្រាប់តគ្នា តើមាននរណាខ្លះចង់ទៅរស់នៅដែនកោះមួយនេះ?

256
0

ប្រទេសន័រវេស ៖ កាលពី១០០ឆ្នាំមុន ការធ្វើដំណើរចេញ-ចូលប្រទេសនានាពុំតឹងរ៉ឹងទេ មនុស្សសម័យមុនអាចចេញ-ចូលប្រទេសផ្សេងៗដោយសេរី ដោយសារគ្មានការកំណត់ច្បាស់លាស់ ជាពិសេស តំបន់គ្មានមនុស្សរស់នៅ ។ ប៉ុន្តែបច្ចុប្បន្ន ពេលចង់ធ្វើដំណើរទៅក្រៅប្រទេស យើងគួរតែពិនិត្យថា តើប្រទេសនោះអនុញ្ញាតឱ្យជនបរទេសកាន់លិខិតឆ្លងដែនចូលប៉ុន្មានថ្ងៃ? បើប្រទេសនោះពុំអនុញ្ញាត យើងត្រូវស្នើសុំទិដ្ឋាការ ដែលនេះជាការកំណត់របស់ប្រទេសនានាលើពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIPvf_Zt2onyDsk-suxnNrAUStXVFFIk62v04Mt-eQvJOJFQEAJD9WABrxxfSQla-H8fdAtyQ75LjoekaldrN1GPR_PE5xS4AF6LlUlYBqWz6oN3tbZaUk-aS2FuEZOHpdeyn8_NVJvb0sVy993dVkPAuKcYSPI6_Eoe7bWO7TPKFEmJuUKc8mvHXu-Spf/s800/image_2025-03-18_08-26-57.png

ទោះយ៉ាងណា កោះ Svalbard គ្រប់គ្រងដោយប្រទេសន័រវេស ដែលមានទីតាំងនៅភាគខាងជើងបំផុតរបស់ពិភពលោក គឺឆ្ងាយពីប៉ូលខាងជើង ប្រមាណ១,០០០គីឡូម៉ែត្រ បានអនុញ្ញាតឱ្យជនបរទេសរស់នៅដោយពុំបាច់មានទិដ្ឋាការ ។ បច្ចុប្បន្ន មានពលរដ្ឋបណ្តាប្រទេសអាស៊ីអាគ្នេយ៍ជាច្រើនបានមករស់នៅកោះនេះ ខណៈកាលពីមុន កោះនេះគ្មានមនុស្សរស់នៅទេ ដោយសារស្ថិតនៅក្បែរប៉ូលខាងជើង មានអាកាសធាតុត្រជាក់ខ្លាំង ហើយក៏គ្មានអ្នកណាចង់ធ្វើជាម្ចាស់កោះដែរ ។ ប៉ុន្តែក្រោយសង្គ្រាមលោក លើកទី១ ប្រទេសនានាជជែកគ្នា គួរធ្វើដូចម្តេច ពីព្រោះតាមការកំណត់របស់ពិភពលោក គឺតំបន់ទាំងអស់ត្រូវមានម្ចាស់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJfxJche3BETYhouwhVaNjjU7pomBc29ciAdWXLOgab7qFixD5uax0l1sF7_OxvL660je2HcAU-1sHZ2MWN4j-oszkM_dWcK04FtRcW3lU8dOm-_29OqqscBNCcAaTGFy4oQthIA5HDy4hMfeCuFNhrw0_srFlMthVL5wxmqQudRrA3EYoHrfd3bLODAvH/s1920/image_2025-03-18_08-26-58.png
នៅឆ្នាំ១៩២០ ប្រទេសនានាក៏បានឯកភាពកំណត់ប្រទេសន័រវេសគ្រប់គ្រងកោះ Svalbard និងកំណត់លក្ខខណ្ឌថា គ្រប់ជាតិសាសន៍នឹងអាចមករស់នៅកោះដោយពុំបាច់មានទិដ្ឋាការ ។ បើនិយាយឱ្យស្រួលស្តាប់ គឺអន្តរជាតិប្រគល់កោះនេះឱ្យន័រវេសគ្រប់គ្រង នៅក្រោមលក្ខខណ្ឌថា មនុស្សមកពីបណ្តាប្រទេសដែលបានចុះកិច្ចព្រមព្រៀង នឹងមានសិទ្ធិចេញ-ចូលកោះដោយសេរី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHLMPPVb9Lwsk3A0bfvejucgQpg7zIREUyn0EBRyao70KtiBJ43LFi8ZF8oY3jFyhANGpHhVOKnOgSTPiiMZrRvzyXRq2dmAMwGY1U4eXBTui5-Y7jmlsOEMLfFiDjupLQYs_gWG58kwGCAF50aZG8i63kF2Nql7Jxs4VRlp0psYeIZz54OmI1lXQh4na_/s2784/image_2025-03-18_08-26-59.png
នៅឆ្នាំ២០២៥ កោះ Svalbard មានមនុស្សរស់នៅជាង២,០០០នាក់ ដែលភាគច្រើនជាពលរដ្ឋន័រវេស ។ រីឯពលរដ្ឋប្រទេសផ្សេងៗក៏បានមករស់នៅទីនេះដែរ ដូចជា ៖ ពលរដ្ឋរុស្ស៊ីគេចពីសង្គ្រាមបានមកប្រកបអាជីវកម្មនៅទីនេះយ៉ាងច្រើន បន្ទាប់មក ពលរដ្ឋថៃ ដែលភាគច្រើនធ្វើការជាអ្នកសម្អាត ពីព្រោះពួកគេទទួលបានប្រាក់ខែច្រើន បើធៀបនឹងធ្វើការនៅថៃ ។ ជនបរទេសមករស់នៅកោះរយៈពេលយូរ នឹងមានសិទ្ធិសុំសញ្ជាតិន័រវេស ទើបមនុស្សភាគច្រើនសម្រេចចិត្តមករស់នៅតំបន់ត្រជាក់ខ្លាំងនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMScAYkCSpQLGHTdPAWhFY37GMN3bFgXIp6bJrxUqr4mVfxEJ6DcAh-VxLbnFgn2vpA4ktpPUmuk5FNVxlc5JRSyVayZAgeM0An9qaEh0B702nBmqKkxyvd9T_tVq89bOWhZpOZj33RaQTnq00vAGRmQlmjb7dYN54UhmySxXz5Yx_oTpVpNN8gZE6ipYt/s1300/image_2025-03-18_08-27-05.png

ទោះអ្នករស់នៅកោះ Svalbard ពុំចាំបាច់មានទិដ្ឋាការ ប៉ុន្តែបើចង់រស់នៅទីនេះ គឺត្រូវមានលិខិតអនុញ្ញាតពីអភិបាលកោះ ហើយពួកគេនឹងគ្មានសិទ្ធិរស់នៅ ឬប្រើប្រាស់សេវាសាធារណៈទេ បើគ្មានការងារធ្វើ ។ លើសពីនេះ បើយើងចេញឆ្ងាយពីទីប្រជុំជន នឹងជួបខ្លាឃ្មុំជាច្រើនក្បាលរស់នៅតំបន់ប៉ូល ទើបអ្នកនៅទីនេះ តែងតែដាក់កាំភ្លើងបាញ់សត្វតាមខ្លួន ពេលចេញក្រៅប្រជុំជន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoc4wDwaA6ljbUVkohFXJvEYWClxqnif85-N-YcjbLaJ2Y7bZpDWVH1q80DJ44Xp9rioschTmhed5OXswT3ZCX-_v_u9ucQkNnC_M6WgpWiRs-O7ObeqhCpT9Ux3ra2ejY3IU9gAnf-exQZ94BC7dBLZlSoJvm0tZfghL9Mq0jECkvz2wTFHTpm9nm4VXM/s1400/image_2025-03-18_08-27-06.png
បើចង់ធ្វើដំណើរទៅកោះ គឺត្រូវជិះយន្តហោះពីទីក្រុងអូស្លូ របស់ន័រវេស រយៈពេល៣ម៉ោង ហើយអ្នកមករស់នៅកោះនេះបាន លុះត្រាតែពួកគេចូលមកន័រវេសត្រឹមត្រូវតាមច្បាប់ និងរកការងារធ្វើនៅកោះជាមុន ។ បើតាមច្បាប់ គឺមានតែពលរដ្ឋមកពីប្រទេសចុះកិច្ចព្រមព្រៀងឆ្នាំ១៩២០ ប៉ុណ្ណោះ ទើបមានសិទ្ធិរស់នៅ ប៉ុន្តែថៃពុំបានចុះកិច្ចព្រមព្រៀងទេ ហេតុអ្វីពលរដ្ឋថៃរស់នៅបាន? អភិបាលកោះប្រាប់ថា ជាក់ស្តែង ពួកគេពុំចាប់អារម្មណ៍ថា អ្នកចង់មករស់នៅទីនេះ មកពីប្រទេសណាទេ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTL_D4pSn0Zbn_qDJKEbFGpwhNlQYw1rQHdcYVbDeIT7dbQ48PzdSekEdZ6hN0jtAIc5bwWCd7Y9oxrAg7ddasU3IBvpLgSRwhz79EZ8qbTCuqWmrsqQwdH9KC32KvEF8iTaz74b9A_e_0CvoolNSrU_tXd0BLHlP3hcToXwf8-YNFbwcpr22U2oOsuv6y/s938/image_2025-03-18_08-27-07.png

ទោះការងារនៅកោះភាគច្រើនផ្តល់ប្រាក់ខែខ្ពស់ ដូចជា ៖ ការងារសម្អាតទទួលបានប្រាក់ខែរហូតដល់ជាង២ពាន់ដុល្លារ ប៉ុន្តែសុទ្ធតែការងារលំបាក ទំនិញថ្លៃ ហើយមូលហេតុដែលមនុស្សភាគច្រើនមករស់នៅកោះ ដោយសារពួកគេចង់បានសញ្ជាតិន័រវេស ។ ម្យ៉ាងទៀត នៅទីនេះ គ្មានមន្ទីរពេទ្យ និងទីបញ្ចុះសពឡើយ ដោយសារសម្បូរទឹកកក ហើយអ្នកចង់សម្រាលកូន ឬបញ្ចុះសព គឺត្រូវជិះយន្តហោះទៅន័រវេស មានន័យថា យើងអាចរស់នៅ ឬធ្វើការនៅកោះបាន ប៉ុន្តែពុំអាចកើត និងបញ្ចុះសពនៅទីនេះទេ ៕