បន្ទាប់ពីធ្វើឱ្យអ្នកគាំទ្ររបស់ខ្លួនជាច្រើនព្រួយបារម្ភពីសុខភាពផ្លូវចិត្ត ជា ស្រីនា បានវិលត្រឡប់មកកាន់បណ្តាញសង្គមវិញហើយក្រោយទទួលបានការលើកទឹកចិត្តជាច្រើន។ Influencer ល្បីឈ្មោះរូបនេះនិយាយទាំងអួលដើមករលីងរលោងទឹកភ្នែកនិងទទួលស្គាល់ថារឿងកាលពីសប្តាហ៍មុនប៉ះពាល់អារម្មណ៍ខ្លាំងតែក៏ទទួលយកព្រោះតែជាបុគ្គលសាធារណៈមិនអាចឱ្យគេចូលចិត្តទាំងអស់បាននោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNIa6LEJOAueECsQvHOZGz5tB0f9XDQ_qhiHy0qaXIMpt7l3ILazuQEKgHyhNE1nZP4uafsIm2sPTs6Fe3xzE0RmwEYQxvx6NNf0vD-aTXzdQw3YGGepWtmVDBXgQ5sXgStPJlrp5zkJjB_wknjc71qA_rfd8NA4G9rwB0fW6i9VjFtRcoRZzazeac949A/s1800/image_2025-03-17_10-29-59.png
ក្រោយពីស្ងប់ស្ងាត់មួយរយៈមិនលេចមុខនៅលើបណ្តាញសង្គមបន្ទាប់ពីរងនូវការរិះគន់នៅក្នុងកម្មវិធី ទៅស្រុក រដូវកាលទី៣ ជា ស្រីនា បានវិលត្រឡប់មកវិញហើយបន្ទាប់ពីស្ថានភាពផ្លូវចិត្តល្អប្រសើរទទួលបានការលើកទឹកចិត្តពីហ្វេនៗ ក្រុមគ្រួសារនិងមិត្តភក្តិ។ នៅរសៀលថ្ងៃទី១៦ មីនា ជា ស្រីនា បានបង្ហោះវីដេអូ Stories ដោយបាននិយាយថានាងបានបាត់មុខពីបណ្តាញសង្គមហើយបើប្រាប់ថាគ្មានរឿងអ្វីកើតឡើងប្រៀបដូចជាកុហកពេក។ ស្រីនា បានបន្តទៀតថារឿងកាលពីមួយសប្តាហ៍មុន(កម្មវិធីទៅស្រុក) គឺវាប៉ះពាល់អារម្មណ៍នាងខ្លាំងតែនាងទទួលយកដោយសារតែការងារខ្លួនគឺជាមនុស្សសាធារណៈ គ្រាន់តែនាងត្រូវការមើលថែសុខភាពផ្លូវចិត្តដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCa-J6f0ste5NWTpJnxVgt-bykXte_46FOL6QFZJJdSk4RA-w5dbdfqK72T4Agi4WezdcHup_SPrwVChipx2rXVK8f4H3xs4bBtHLRm_PlXvnnc9fzvlqVrHgEgUqI0b1XRSmHYV6Hh4nOj9eNPHcEkqqqBs_J_KBZ046X4q653emB9v_GabSawJfscYAz/s1800/image_2025-03-17_10-30-05.png
Influencer ក្រសោបពាននៅក្រៅប្រទេសរូបនេះបានបន្ថែមទៀតថា មូលហេតុដែលនាងអាចត្រឡប់មកវិញលឿន គឺនាងដឹងគុណទៅកាន់ហ្វេនៗបងប្អូនមិត្តភក្តិ ខណៈ ជា ស្រីនា និយាយទាំងអួលដើមកអមដោយទឹកភ្នែករលីញរលោង។ ក្នុងនោះដែរ ប្រពន្ធ ហេង វិសាល បានបញ្ជាក់ថាពេលនេះស្ថានភាពផ្លូវចិត្តរបស់នាងបានល្អប្រសើរហើយ ហើយការដែលនាងយំនេះគឺដោយសារតែការរំភើបចិត្តពេលឃើញអ្នកគាំទ្រនិងមិត្តភក្តិបានផ្តល់កម្លាំងចិត្តប្រាប់ពីតម្លៃនាងវាជាកម្លាំងចិត្តជំរុញឱ្យនាងត្រឡប់មកវិញ ហើយរឿងនេះបានធ្វើឱ្យនាងរៀនសូត្របានច្រើនពីខ្លួនឯង អ្នកដទៃ តម្លៃមិត្តភាព រៀនសូត្របានច្រើនពីការងារនាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjon6aHAkCSahhNmP8rP06369PrZ0m5D2bBrXSJCT9h_KXThT9UWHIGvHe5oCY6qOnz_hCTB9quVacsUjPLoLc_mPbYz5Q5Ytg41V6cBTV5_FXdA-en2bE0zvIv7cR7WA5hE1hzhN4Q5hyLsO_fJ-1sRAS8ucwTpa6qiRq8PPpWJa2mrg5ZunFURDfp8baK/s2048/image_2025-03-17_10-30-08.png
ជា ស្រីនា ក៏បានបញ្ជាក់ដែរថានាងមិនបោះបង់ការងារនេះនោះទេនាងស្រលាញ់ការងារធ្វើវីដេអូណាស់ Content Creator គ្មានអ្វីក្រៅពីព្យាយាមអភិវឌ្ឍន៍ខ្លួនឯង មានការដឹងខ្លួនឱ្យបានច្រើនជាងមុនបន្តចែករំលែកអ្វីដែលល្អៗទៅកាន់ហ្វេន…។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjci8I3sym8pN8o-VVUQ6MFUmtJMe-UQo6ZGdKUPG3JV8Qkyq8lL94SYMbTjajwbkx0M7rZou0NQ07eXgmj6EUEJvV2sH_0TXdRMzl8Er4YGGnDdZO4Rcx3u0QDPZRzU33mp_MX7C-CbqmA_7U6rfsC2EMtdix0yGfrd1B8Op6EmW6n_UOhkZULJx6WyxF2/s1800/image_2025-03-17_10-30-13.png

គួរបញ្ជាក់ថា ជា ស្រីនា បានរងនូវមតិរិះគន់យ៉ាងច្រើននៅក្នុងកម្មវិធីកម្សាន្តរបស់ស្វាមីគឺលោក ហេង វិសាល ដែលហាក់ដូចជាធ្វើបាប សុភារាជនិងហ្វី៕