យោងតាមគេហទំព័រ YTN នៅថ្ងៃទី១៧ បានឱ្យដឹងថា តារាសម្តែងស្រី Lee Si Young និងស្វាមីលោក Jo ជាម្ចាស់ភោជនីយដ្ឋានកំពុងតែដំណើរការនីតិវិធីលែងលះ។ អ្នកទាំងពីរបានបញ្ជូនឯកសារចាំបាច់ទៅតុលាការគ្រួសារក្រុងសេអ៊ូលកាលពីដើមឆ្នាំ២០២៥។ ខណៈពេលដែលលក្ខខណ្ឌសំខាន់នៃការលែងលះត្រូវបានព្រមព្រៀងគ្នា ពួកគេនៅតែស្ថិតក្នុងដំណើរការបញ្ចប់ព័ត៌មានលម្អិតនៅឡើយ។

Lee Si Young បានរៀបការជាមួយលោក Jo ដែលមានអាយុលើសនាង៩ ឆ្នាំរបស់នាងកាលពីឆ្នាំ ២០១៧ក្នុងអាជីពសម្ដែងរបស់នាង។ អាពាហ៍ពិពាហ៍របស់ពួកគេទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសដោយសារតែភាពជោគជ័យរបស់លោក Jo នៅក្នុងអាជីវកម្មភោជនីយដ្ឋាន ដែលលោកត្រូវបានគេដាក់ឈ្មោះថា «Little Baek Jong Won» សម្រាប់ការពង្រីកជាបន្តបន្ទាប់របស់លោក។ នៅឆ្នាំបន្ទាប់ Lee Si Young សម្រាលបានកូនប្រុសរបស់ពួកគេ។
ពេញមួយជីវិតអាពាហ៍ពិពាហ៍របស់នាង Lee Si Young បានចែករំលែកទិដ្ឋភាពនៃជីវិតគ្រួសាររបស់នាងនៅក្នុងកម្មវិធីផ្សេងៗដែលបង្ហាញពីគ្រួសាររីករាយ និងបើកចំហ។ ទោះបីជាយ៉ាងណាបន្ទាប់ពី៨ឆ្នាំមក ប្ដីប្រពន្ធមួយគូនេះបានសម្រេចចែកផ្លូវគ្នា។.png)
Lee Si Young បានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ២០០៨ ហើយទទួលបានការទទួលស្គាល់ជាសាធារណៈតាមរយៈរឿង «Boys Over Flowers» និងកម្មវិធី «We Got Married» ។ មិនត្រឹមតែមានប្រជាប្រិយភាព នាងក៏បានហ្វឹកហាត់ប្រដាល់ ហើយថែមទាំងបានឈ្នះការប្រកួតប្រដាល់ស្ម័គ្រចិត្តផងដែរ។
ស្នាដៃថ្មីៗបំផុតរបស់នាងរួមមានរដូវកាលទី ២ និងទី ៣នៃស៊េរី Netflix មានចំណងជើងថា «Sweet Home» ដែលបានចេញផ្សាយកាលពីឆ្នាំ២០២៤។ ក្រៅពីអាជីពសម្តែង តារាស្រីរូបនេះគឺមានភាពល្បីល្បាញយ៉ាងខ្លាំងលើមាតិកាទិកតុកដែលមានអ្នកតាមដានជាង១៧លាននាក់ហើយទទួលបានការគាំទ្រយ៉ាងខ្លាំងជាមួយមាតិកាប្លែកៗជាច្រើន៕










