សហគមន៍នេសាទ-ទេសចរណ៍កំពង់សាមគ្គី បានសាងសង់ស្ពានឫស្សីប្រវែង៣៥០ម៉ែត្រ ដែលជាតំបន់ទេសចរណ៍ថ្មីផ្សាភ្ជាប់រវាងទេសចរណ៍ និងសហគមន៍នេសាទ ក្រោមជំនួសឧបត្ថម្ភពីអង្គការ អេដ អេ អាកស្យុង។
ស្ពានឫស្សីថ្មីនេះ ត្រូវបានសាងសង់ឡើងតាំងពីដើមខែមករា ឆ្នាំ២០២៥ ខណៈបច្ចុប្បន្នសាងស់រួចរាល់ប្រមាណជា៣២០ម៉ែត្រ។
ស្ពាននេះ ត្រូវបានគេរំពឹងថានឹងរួចរាល់១០០ភាគរយ មុនពេលពិធីចូលឆ្នាំខ្មែរ ដើម្បីស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្សាន្ត។
ក្រោយសាងសង់រួចស្ពានឫស្សីនេះ នឹងក្លាយជារនាំងបាំងរលកសមុទ្រ ក្នុងការដាំដុះដើមកោងកាងក្នុងសហគន៍។
បន្ថែមពីនេះ ស្ពាននេះ ក៏ជាមធ្យោយាបាយមួយសម្រាប់ភ្ញៀវទេសចរឆ្លងទៅកន្លែងចិញ្ចឹមត្រីរបស់សហគមន៍ ដែលមានកន្លែងអង្គុយលេង និងអនុញ្ញាតឱ្យស្ទូចត្រីនៅទីនោះបានផងដែរ៕










