Home ព័ត៌មានអន្តរជាតិ Elon Musk បញ្ជូនយាន និងមនុស្សទៅសង្គ្រោះអវកាសយានិក២នាក់ដែលកំពុងជាប់គាំងក្នុងលំហរ

Elon Musk បញ្ជូនយាន និងមនុស្សទៅសង្គ្រោះអវកាសយានិក២នាក់ដែលកំពុងជាប់គាំងក្នុងលំហរ

78
0

ក្រុមហ៊ុនSpace X របស់មហាសេដ្ឋី Elon Musk បានបញ្ជូនយាន និងក្រុមការងារដើម្បីទៅសង្រ្គោះអវកាសយានិក២នាក់របស់អង្គការNASAសហរដ្ឋអាមេរិកដែលជាប់គាំងនៅក្នុងលំហរមិនអាចវិលមកផែនដីវិញបានអស់រយៈពេល៩ខែមកហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQSlonzrDuJ6FWVP7na3iBwKU9f59h_Jpz-3TgbXrxEO5ABug-vbKA5wVKsPgXwfUDANNCH3YeS9BcEKfX80U5aVPm5Fti7RImDU6dAm16roDqU9c6Z1Db_kaLZHF3-cvK-hEr458SfwD5twtLHVSXH4cnjD8o3ruwJtsHwWmVo6oxRc6KDtGhpX0QkbZc/s1280/image_2025-03-17_11-55-43%20(2).png

បេសកកម្មបញ្ជូនយានទៅសង្គ្រោះមនុស្សក្នុងលំហរ ត្រូវបានធ្វើឡើងនៅល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០២៥ តាមរយៈការបង្ហោះយានអាវកាសមួយដែលមានឈ្មោះថា Crew Dragon ជាមួយនឹងសមាជិកអវកាសនិកចំនួន៤នាក់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhn8-Dy-6NtZ_BxuelrY11YE3oYX8pCTvFwkhgUyDzr_NTBpgvykNPsX2Q-7w_oflck2T2d7WOQVGsnHXaiW4zYUoqnF5m5pSuZlf7-4f274anTt86DuOpj8y9OBbIRZNist1ee8IxZPGNU2eibDzWf2wBLBRCfaLJjr6QmYr7VPQJte6RwPrAg9E9tx9m1/s1800/image_2025-03-17_11-55-40.png

សូមជម្រាបថា អវកាសយានិកដែលជាប់គាំងទាំង២នាក់មានឈ្មោះថា Butch Wilmore និង Suni Williams នៃអង្គការ NASA សហរដ្ឋអាមេរិកបានធ្វើដំណើរក្នុងការសាកល្បងហោះហើរយាន Starliner Spacecraft របស់ Boeing ឆ្ពោះទៅកាន់លំហរកាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ដែលបេសកកម្មរបស់ពួកគេមានរយៈពេលត្រឹមតែ៨ថ្ងៃប៉ុណ្ណោះ។ ក្រោយមកនៅពេលទៅដល់ស្ថានីយលំហរអន្តរជាតិ (International Space Station) ស្រាប់តែកំហុសបច្ចេកទេសក៏កើតមានឡើង ដែលបណ្ដាលអោយយាន Starliner របស់ពួកគេធ្លាយនូវប្រេងឥន្ធនៈ និងមិនអាចវិលត្រឡប់មកភពផែនដីវិញបានឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqjBPddMwH6WZiIbU2VFCCxcA4aWJ8jmd3CwG7HwCs3hQHxNLhGLL7bEEHSJsU6pJGpRT27IfxF7LlyXEywVpM0oaBev5kI1D8-jr2Y8ZT_mZ5nnUpd4uR87NVfuJWSAqX_RydXlRppKeIcDzHC7buijRdhGeADrwE5Bf91oO2w7eRgwYbF03NYF64cp0f/s660/image_2025-03-17_11-55-43.png

អង្គការNASA និងក្រុមហ៊ុន Boeing បានដឹងពីដំណឹងនេះ ប៉ុន្តែអាចដោះស្រាយបានត្រឹមជាការបញ្ជូនស្បៀង និងឧបករណ៍ប្រើប្រាស់ទៅបន្ថែមប៉ុណ្ណោះ ចំពោះការរំដោះមនុស្សអោយចេញពីយានគឺមិនអាចធ្វើបាននោះទេ។ ដូច្នេះហើយទើបការវិលត្រឡប់មកភពផែនដីវិញរបស់អវកាសយានិកទាំង២ ត្រូវបានពន្យាពេលម្ដងហើយ ម្ដងទៀតអស់រយៈពេល៩ខែ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkzg_ZBTZWommJ3e8J5kFrrI3JUxhD-lpgmjtkUpJhvIt7s_nhzAj_G_JRUd1sf5JbiKrJIFgysEFs7-FOn9Q7ludyQrYnDAfE6WcOpMii_26a3_xxwpxdowla6uIDJkbNq7hH0onEvdMAfp4fl8IqOb9gWLiCrEMZCH3xnfsjBp0XxNMYWi51AV6RMy4g/s3072/image_2025-03-17_11-55-44.png

ដោយមិនទាន់អាចរកដំណោះស្រាយអោយបានទាន់ពេលវេលា នៅចុងឆ្នាំ២០២៤អង្គការNASAបានស្នើសុំជំនួយពីក្រុមហ៊ុនSpace X តែម្ដង។ មិនអោយខកបំណង Space X បានរៀបចំយាន និងមនុស្សសម្រាប់ការសង្រ្គោះមួយនេះ ហើយកាលបរិច្ឆេទដែលនឹងត្រូវឡើងទៅកាន់លំហរនោះ គឺនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ពីទីតាំងសហរដ្ឋអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6ivEcebHWqgz1oz9xEzMGz1dWRyD0KUr9SYArq1bg8ughQIgoEAT-oDg6NGwVlFdauyik3niQJMHP7TgCC7ibj7C5wHQjWAkUxCkU-I75n-DBZZWHBeaJXKNRAZjuGbycudiakgAkJTlZlVbYlF8qG8IXsU6wDwcKVfXefKQ24_FKb5zbsDURh05VNCOP/s1920/image_2025-03-17_11-55-49.png

សូមបញ្ជាក់ថា នេះគឺជាបេសកកម្មដ៏គ្រោះថ្នាក់មួយដែលត្រូវយកជីវិត ទៅដោះដូរយកជីវិតត្រឡប់មកវិញ ប៉ុន្តែអង្គការNASAមានការជឿទុកចិត្តលើយាន Crew Dragon របស់ Space X នេះថានឹងធ្វើសកម្មភាពសង្រ្គោះនេះបានដោយជោគជ័យ ហើយអាចនាំអវកាសយានិកទាំង២នាក់ត្រឡប់មកផែនដីនៅថ្ងៃទី ២០-២១ ខែមីនា ឆ្នាំ២០២៥ នេះវិញមិនខាន៕