តើមហាជនយល់យ៉ាងណាដែរ? ថតបានទាំងវីដេអូច្បាស់ៗ មានទាំងចំនួនយន្តហោះចម្បាំងថៃ F-16 ប៉ុណ្ណឹងហើយ ខាងថៃចេញមកបដិសេធខុសទាំងតួលេខ ខ្លឹមសារនៃវីដេអូនៅលើបណ្តាញសង្គម ដោយបានអះអាងថា វាមិនពិត និងជាការគិតតែម្ខាងថា ប្រទេសថៃឈ្លានពាន.កម្ពុជា ។ ការពិត ថៃគ្មានគំនិតឈ្លានពានប្រទេសណាទេ ថៃគ្រាន់តែការពារអធិបតេយ្យភាព និងទឹកដីរបស់ខ្លួនប៉ុណ្ណោះ ។
.jpg)
យោងតាមការផ្សព្វផ្សាយរបស់បណ្តាញសង្គមថៃ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា យន្តហោះចម្បាំងថៃ F-16 ចំនួន៤គ្រឿង មិនបានហោះរំលោ.ភ ចូលដែនអាកាសកម្ពុជាទេ ។ ពលរដ្ឋខ្មែរខ្លួនឯងទេ ដែលបានគិតដោយខ្លួនឯងរឿងថា ថៃឈ្លានពាន.កម្ពុជា ការពិត ថៃគ្មានគំនិតឈ្លានពា.នប្រទេសណាទេ ថៃគ្រាន់តែការពារអធិបតេយ្យភាព និងទឹកដីរបស់ខ្លួនប៉ុណ្ណោះ ។ ពលរដ្ឋខ្មែរតែងតែគិតថា បើថៃ និងវៀតណាម ឈ្លានពានកម្ពុជា តើគួរធ្វើដូចម្តេច? បណ្តាញសង្គមថៃបានប្រាប់បន្ថែមទៀតថា ពលរដ្ឋខ្មែរគួរតែបារម្ភពីវៀតណាមឈ្លានពានវិញ ល្អជាងបារម្ភពីរឿងថៃឈ្លានពាន ។ (សូមដាក់សំឡេងថៃចូលបន្តិច ក្នុងវីដេអូ)
.jpg)
ករណីការចែកចាយវីដេអូរបស់ពលរដ្ឋខ្មែរដែលរស់នៅតំបន់ព្រំដែនជាប់ថៃ បានថតយន្តហោះចម្បាំងថៃ F-16 ចំនួន៤គ្រឿង ដោយអះអាងថា បានហោះរំលោភចូលដែនអាកាសកម្ពុជា «គឺហោះនៅឆ្ងាយពីព្រំដែនប្រមាណ៥គីឡូម៉ែត្រ មិនប៉ះពាល់កម្ពុជាឡើយ ។ បើហោះរំលោភចូលដែនដីកម្ពុជាពិតមែន គឺខាងសារព័ត៌មានថៃនឹងចុះផ្សាយហើយ មិនមែនមិនចុះផ្សាយដូច្នេះទេ» ។ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសង្គមថៃឈ្មោះ «ทีเอ็นชาแนล TN.Channel» ។ .jpg)
បណ្តាញសង្គមថៃដដែលបានបញ្ជាក់បន្ថែមថា យើងពុំដឹងថា តើវាជាការពិត ឬយ៉ាងណាទេ ពីព្រោះខាងសារព័ត៌មានថៃពុំបានចុះផ្សាយឡើយ វាអាចជាការផ្សព្វផ្សាយព័ត៌មានរបស់ខ្មែរខ្លួនឯងតែម្ខាងប៉ុណ្ណោះ ។ ចំណែកខាងប្រទេសថៃវិញ គ្មានសារព័ត៌មានណាមួយចុះផ្សាយពីរឿងយន្តហោះចម្បាំងហោះចូលដែនអាកាសកម្ពុជាទេ គឺមានតែថៃបញ្ជូនយន្តហោះចម្បាំង F-16 ទៅកាន់ព្រំដែនជាប់មីយ៉ាន់ម៉ានាពេលកន្លងមក ដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួន ស្របពេលស្ថានការណ៍ព្រំដែននៅមីយ៉ាន់ម៉ាកំពុងតានតឹងខ្លាំង ។
ដោយឡែក សារព័ត៌មានថៃ TNN រាយការណ៍ថា កាលពីព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ ប្រទេសថៃបានបញ្ជូនយន្តហោះចម្បាំង F-16 ចំនួន២គ្រឿង ទៅហោះល្បាតនៅតំបន់ព្រំដែនខេត្តតាក ចំនួន២លើក ក្រោយពីកងទ័ពមីយ៉ាន់ម៉ាប៉ះទង្គិចជាមួយកងកម្លាំងការៀង (KNLA) នៅក្បែរព្រំដែនថៃ ។ ហេតុនេះ ថៃចាំបាច់ត្រូវបញ្ជូនយន្តហោះចម្បាំងទៅព្រំដែនជាប់មីយ៉ាន់ម៉ា ដើម្បីការពារអធិបតេយ្យភាព និងការរំលោភព្រំដែនរបស់កងកម្លាំងប្រដាប់អាវុធអន្តរជាតិ ។.jpg)
គួរបញ្ជាក់ថា តាំងពីកងទ័ពថៃហាមឃាត់ពលរដ្ឋខ្មែរច្រៀងចម្រៀងជាតិនៅប្រាសាទតាមាន់ធំ ស្ថិតលើភ្នំដងរែក ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ជាប់ព្រំដែនខេត្តសុរិន្ទ ឃើញថា ក្រុមអ្នកនយោបាយថៃ និងក្រុមជ្រុលនិយមថៃមួយចំនួនបានព្យាយាមមកប្រាសាទតាមាន់ធំ ដើម្បីអានសេចក្តីថ្លែងការណ៍បញ្ជាក់ថា ប្រាសាទនេះជាកម្មសិទ្ធិរបស់ថៃ ។ រីឯមេទ័ពថៃក៏បានត្រៀមកងកម្លាំង និងប្រកាសក្តែងៗថា នឹងការពារអធិបតេយ្យភាពជាតិនៅតំបន់ព្រំដែន ។
ទោះបីជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជាការបកប្រែ និងការបកស្រាយក្រៅផ្លូវការពីការផ្សាយនៅលើបណ្តាញសង្គមថៃមិនផ្លូវការមួយ ដែលបានអះអាងថា «យន្តហោះចម្បាំងរបស់ថៃ F-16 ចំនួន៤គ្រឿងហោះមិនបានរំលោភចូលដែនអាកាសកម្ពុជាឡើយ» ។ ដូច្នេះ ព័ត៌មានដែលពិតត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ មានតែរង់ចាំការបកស្រាយពីគ្រប់គូភាគីជំនាញៗពាក់ព័ន្ធនឹងដែនអធិបតេយ្យភាពនៃប្រទេសទាំងពីរប៉ុណ្ណោះ ៕










