តារាសម្តែងនិងចម្រៀងចិន Esther Yu បានបញ្ឈប់ការគាំទ្រតារាសម្តែងកូរ៉េ Kim Soo Hyun ដែលកំពុងរងនៅរឿងអាស្រូវផ្អើលពេញអាស៊ីទាំងនៅប្រទេសចិនផងខណៈរឿងថ្មីរបស់នាងត្រូវធ្លាក់ចុះហើយគ្របដណ្តប់ដោយរឿងរបស់តារាប្រុសរូបនេះ។ Esther Yu គឺជាកំពូលអ្នកគាំទ្រម្នាក់របស់ Kim Soo Hyun ហើយធ្លាប់បាននិយាយថានាថ្ងៃអនាគតនាងចង់សហការជាមួយតារាកូរ៉េរូបនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYYUYQ0aNH1yUP_F07y1IGUuB7p9Bvo4Gi3ewsNT4eAlbMyU9NGinELxkXH6GY0ddqPB56koYVHJemGk49Sbp6hyphenhyphenZOWJLpvdYsh9epIZmrD2Fvheu8nbu8B5xS1Y9bCu24TjyABbLdMuQU2d5n25rOGVXMShdO3kcCxgs1vG_qxoG6fkp0H_Kohtuh2gcx/s2048/image_2025-03-15_09-24-11.png
មិនថាខ្លួនជាតារាល្បីយ៉ាងណាតែងតែមានអាយដលនៅក្នុងចិត្តដូចគ្នា។ ជាក់ស្តែងដូចជាតារាស្រីដែលពេញនិយមនៅក្នុងវិស័យសិល្បៈចិន Esther Yu ជាដើមត្រូវបានគេដឹងនាងជាកំពូលអ្នកគាំទ្រម្នាក់របស់ Kim Soo Hyun ។កាលពីខែវិច្ឆិកា កន្លងទៅ Esther Yu បានបានឆ្លើយក្នុងបទសម្ភាសន៍ដោយនិយាយថានាងចង់សហការជាមួយ Kim Soo Hyun នៅពេលអនាគត។ មិនត្រឹមតែប៉ុណ្ណោះនាងបានប្រមូលរូបភាពយ៉ាងសកម្ម នៅរូបថតអនុស្សាវរីយ៍ជាមួយផ្ទាំងរូបភាព ទិញរបស់របរដែលទាក់ទងនឹងអាយដលរបស់នាង ហើយមិនស្ទាក់ស្ទើរក្នុងការសរសើរគាំទ្រតារាប្រុសរូបនេះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEZyrqLbEsknPUrjPD4MPwb-J5EGsxtTT-9c9mDnbvHGvf0nIn9Rc3mioZL7HeBpVlCeqm1vbS85UWenQ4W8VgsYmOAJxdV83VhiIXTt5y8Rh3NNzlwlnJtAPOjfmXVmFYMu_mVfmVEBcI8odJKnx5UuMpxcOz7vHcbMyZ4nO3KFtfAYXigEmoB32un-gA/s2048/image_2025-03-15_09-24-12.png
ទោះជាយ៉ាងណាពីអ្នកគាំទ្រផ្កាប់មុខម្នាក់ពេលនេះ Esther Yu បានបញ្ឈប់ការគាំទ្ររបស់នាងទៅកាន់ Kim Soo Hyun ហើយ។ អ្នកគាំទ្របានរកឃើញថា Esther Yu បាន Un Follow Kim Soo Hyun នៅលើ Instagram។ ទង្វើនេះបង្ហាញថានាងខកចិត្តហើយ «ឈប់ធ្វើជាអ្នកគាំទ្រ» ក្រោយពីសកម្មភាពរបស់តារាសម្ដែងរូបនេះជាមួយ Kim Sae Ron ត្រូវបានលាតត្រដាង។ ក្រៅពី Esther Yu ក្រុមអ្នកគាំទ្រមួយចំនួនទៀតដែលមានសមាជិករហូតដល់ទៅរាប់ម៉ឺននាក់របស់ Kim Soo Hyun ក៏បានប្រកាសរំសាយការគាំទ្រតារាប្រុសរូបនេះដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgOITaSanyZntZcLhb0Sv0sUw2ZtKlgMDPYwwQLfkWiuH5E8Iy9SM9FUWqvILR6iofgavGbkx3NWGClcRsKm4nGn0MSC4r7IS3ItebPq34cVKf772zTi0m3qCVsMwQV06ULBRDTWykYeNGEacwpa2iRRnSHcyWxKNioTHnB8Z0-slMaXFPlN48nGuYYH0X/s1243/image_2025-03-15_09-24-19%20(2).png

គួរឱ្យដឹងដែរថា មិនត្រឹមតែខូចចិត្តប៉ុណ្ណោះទេ Esther Yu ក៏រងការខូចខាតដល់អាជីពផងដែរ នៅពេលដែលរឿងថ្មីរបស់នាងមានចំណងជើងថា « Ski into Love » សហការជាមួយ Lin Yi ចេញហើយប៉ុន្តែមិនសូវទទួលបាននូវការចាប់អារម្មណ៍ប៉ុន្មានពីទស្សនិកជននោះទេព្រោះរឿងអាស្រូវរបស់តារាកូរ៉េបានសាយភាយពេញបណ្តាញសង្គម។ បច្ចុប្បន្ននេះ គ្រប់គ្នាកំពុងតាមដានព័ត៌មានទាក់ទងនឹងរឿងអាស្រូវដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ Kim Soo Hyun ដូច្នេះហើយអាចនិយាយបានថា សន្ទស្សន៍ប្រជាប្រិយភាព និងចំនួនអ្នកទស្សនារឿងថ្មីរបស់ Esther Yu គឺមានកម្រិតទាបណាស់៕