កាលនៅថ្ងៃអង្គា ទី៤ ខែមិនា ឆ្នាំ២០២៥នេះ ក្រសួងទេសចរណ៍បានបង្ហោះសារជូនដំណឹងមួយ ទាក់ទងនឹងព្រឹត្តិការណ៍ធំៗចំនួន៤ ដែលធ្វើឡើងក្នុងខែមិនា តាមបណ្ដាខេត្ត៤នេះ៖
១. ថ្ងៃទី៧ ដល់ទី១២ ខែមិនា៖ ព្រឹត្តិការណ៍បុណ្យឆ្នេរកោះប៉ែន នាខេត្តកំពង់ចាម មានរយៈពេលរហូតទៅដល់៦ថ្ងៃ។
២. ថ្ងែទី៨ ដល់ទី៩ ខែមិនា៖ នឹងមានព្រឹត្តិការណ៍បុណ្យឆ្នេរ នៅឆ្នេរពេជ្រ តារាសាគរ នាខេត្តកោះកុង។
៣. ថ្ងៃទី២០-២២ ខែមីនា៖ នឹងមានព្រឹត្តិការណ៍សមរាត្រី នាខេត្តសៀមរាប គឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យដែលព្រះអាទិត្យនឹងរះចំកំពូលកណ្ដាលរបស់ប្រាសាទអង្គរវត្ត។
៤. ថ្ងៃទី២១ ដល់២៣ ខែមីនា៖ ព្រឹត្តិការណ៍បុណ្យទន្លេលើកទី៩ និងធ្វើឡើងនៅខេត្តតាកែ។
តាមរយៈការជូនដំណឹងខាងលើរបស់ក្រសួង អាស្រ័យហេតុនេះសូមមហាជនទាំងអស់ជ្រាបជាព័ត៌មាននិងកុំភ្លេចចូលរួមកម្សាន្តអោយបានច្រើនកុះករ និងកុំភ្លេចការទុកដាក់សម្រាមអោយមានសណ្ដាប់ធ្នាប់ដើម្បីលើកស្ទួយវិស័យទេសចរក្នុងស្រុក៕










