ពេលបានឃើញវីដេអូបង្ហោះនៅលើបណ្តាញសង្គមខាងលើរួចហើយ។ សូមអជ្ញារធរពាក់ព័ន្ធ សូមមេត្តាជួយសិក្សារកលទ្ធភាពនិងដំណោះស្រាយសមស្រប ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវជាតិលេខ៣ នៅកំណាត់ផ្លូវ “ វាលរេញ-ត្រពាំងពៅ” ដែលកំពុងត្អូញត្អែអំពីបញ្ហាដីហុយដែលបង្កផលវិបាកដល់ជីវភាព និងការរស់នៅជាខ្លាំង ព្រោះគិតត្រឹមថ្ងៃនេះផលប៉ះពាល់នេះ មានរយៈពេលច្រើនឆ្នាំមកហើយ នៅតែមានបញ្ហារដដែល គឺនៅខែប្រាំក្តៅហុយដី រីឯខែវស្សាលិច លំបាកទាំងធ្វើដំណើរ និងការរស់នៅប្រចាំថ្ងៃ។.jpg)
ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវជាតិលេខ៣ បានត្អូញត្អែអំពីមុខរបររកស៊ីនិងការរស់នៅថាជួបផលវិបាកយ៉ាងខ្លាំងដោយសារបញ្ហាដីហុយ។ តាមរយៈការបង្ហោះវីដេអូរបស់ប្រជាពលរដ្ឋម្នាក់ដែលជាជាងសាឡនបានអោយដឹងថា ហាងរបស់គាត់គឺមិនអាចរកស៊ីអ្វីបាននោះទេ មិនមានភ្ញៀវណាចូលកើតទេ ហើយសម្ភារៈជាច្រើនដូចជាសាឡុង និងឧបករណ៍ប្រើប្រាស់ទាំងអស់ក៏ត្រូវធូលីដីយ៉ាងក្រាស់គ្របដណ្ដប់ពីលើនិងបណ្ដាលអោយមានការខូចខាតផងដែរ។
គាត់បានសរសេរៀបរាប់នៅលើចំណងជើងរបស់វីដេអូគាត់ថា “បងប្អូនប្រជាពលរដ្ឋយើងដែលរស់នៅតាមផ្លូវជាតិលេខ៣ពីវាលរេញទៅដល់ត្រពាំងពៅ រស់ពិបាកជាងស្លា-ប់ទៅទៀត” ប្រភពដដែលបានបន្តរៀបរាប់ទៀតថា នេះគឺជាដីហុយពិតៗមិនមែនគាត់គ្មានការងារធ្វើទៅកាត់តវាឡើងនោះទេ គាត់មិនដឹងជារកស៊ី តទៅទៀតដូចម្ដេចទេ ដូច្នេះបើពិបាកយ៉ាងនេះមានតែស្លា-ប់។

ក្រៅពីនោះក៏មានមហាជនជាច្រើនផ្សេងទៀតដែលរស់នៅតំបន់នោះដែរបានលើកឡើងនៅក្នុងការបញ្ចេញមតិថា បញ្ហាដីហុយនេះមិនមែនទើបកើតមានថ្មីៗនេះទេ គឺមានរាប់ឆ្នាំមកហើយប៉ុន្តែមិនឃើញមានការដោះស្រាយជូនប្រជាជនសោះ ហើយមានប្រជាជនមួយចំនួនបានមូលមតិគ្នាចង់បិទផ្លូវដើម្បីតវ៉ាថែមទៀតផង។ យ៉ាងណាមិញ ពួកគាត់ក៏នៅកំពុងរង់ចាំការឆ្លើយតប ក៏ដូចជាដំណោះស្រាយពីសំណាក់អាជ្ញាធរមូលដ្នានបន្តទៀតនៅឡើយ៕










