ពលរដ្ឋនៅលើកំណាត់ផ្លូវជាតិលេខ៣ ចំណុច “វាលរេញ – ត្រពាំងរពៅ” អំពាវនាវដល់រាជរដ្ឋាភិបាល និងអជ្ញាធរមូលដ្ឋានមេត្តាជួយស្រោចទឹកលើផ្លូវព្រោះហ៊ុយខ្លាំងមើលផ្លូវលែងចង់ឃើញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkLcdvwhbePgvbQFw3VV7GQzJKQatt_GEYq70daRS9r9wHs5XuElnYoHOojH2A7GfyQl5_O-9pnxmNAjyorvpdkkk50cU4p5WduhFEpA95lIcpFbkbG98On1TFjswjK4nnEiUj6_0kJyXzW4u65H2AwjGqOtu7e4270kDCbQbalElndjnsM6X7cKuIREXZ/s1280/479912563_1870950513309132_866329042094358478_n.jpg
តាមការជូនដំណឹងពីសំណាក់ប្រជាពលរដ្ឋ គឺពួកគាត់មិនអាចរង់ចាំការជួសជុល រឺធ្វើផ្លូវតទៅទៀតទេ ដូច្នេះស្នើសុំអោយមានឡានទឹកស្រោចដីសិនដើម្បីកាត់បន្ថយការហុយដីជាបណ្ដោះអាសន្ន។ ពលរដ្ឋបានបន្ថែមទៀតថា ពួកគាត់ស្នើសុំឡានទឹកអោយមានដាក់តាមបណ្ដាឃុំចំនួន៣ ដោយឃុំទី១ គឺឃុំសាគ្គី ទី២ឃុំទឹកល្អក់ និងទី៣ឃុំទឹកថ្លា។ ដោយខ្សែរផ្លូវតាមឃុំទាំង៣នេះ សុទ្ធតែទទួលរងការប៉ះពាល់ពីបញ្ហាដីហុយធ្ងន់ធ្ងរ ដូចនេះសុំអោយមានការរៀបចំដាក់ឡានទឹកស្រោចលើផ្លូវចំនួន២ក្នុងមួយឃុំ រឺយ៉ាងហោចណាស់ត្រឹម១គ្រឿងក្នុងឃុំសិនក៏បានដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidVHsUgLvAJKTJ8VzJcKqfvvfvy0xEPL0X4lGeDKc-2RMCYuPoUI6MPdxD4c3XUoGtO3z3t4X69fmNOssu05_jSw60O78jCaPBF8NO4-XS8r82YWpgyQYFgq_O_qK2vrf4vb9TKkxxOe_bwIxAQtlmSl2RAZ1jNdHPVJftn2BMY8xKz4WiIv6MK6Z6fwNb/s600/480150990_1870950479975802_2363986789209086295_n.jpg

តាមប្រភពដដែលនេះបានបង្ហាញអោយឃើញថា ស្ថានភាពផ្លូវគឺហុយមើលគ្នាមិនចង់ឃើញទេ ពិសេសគឺនៅរដូវប្រាំងនេះ ហើយការធ្វើដំណើរម្ដងៗគឺពិបាកមើលផ្លូវខ្លាំងណាស់ មិនត្រឹមដីហុយបណ្ដាលអោយប៉ះពាល់សុខភាពនោះទេ ប៉ុន្តែក៏ងាយនឹងបង្ករគ្រោះថ្នាក់ចរាចរណ៍ផងដែរ។ តាមតំបន់មួយចំនួន ជាពិសេសគឺសាលារៀនគឺមានការរៀបចំសិស្សានុសិស្សអោយឈរបាញ់ទឹកដាក់ផ្លូវ ដើម្បីកាត់បន្ថយដីហុយចូលសាលារៀននិងរំខានដល់ការសិក្សារបស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiivSISNiVcNPO9ONl3bnM8OeNJlJIU9xoggUHjGNJ9urCP400SDu7eUJAW1tLL5DPoKNRyRlFt4QfdixRDFvWpX0FcTToVnSTOqphTZsg9m7HCwxcIxnYaP1FOWjKXSJjhJ-W2PH6n4GrwoIIYXbrb-rdO4wi_OpRNCpnPEDcgg3S-1jlQDpLBn2CM5bjR/s828/photo_2025-03-06_16-19-56.jpg

អាស្រ័យហេតុបានជម្រាបជូនដូចខាងលើនេះ ប្រជាពលរដ្ឋសង្ឃឹមថាសមត្ថកិច្ចមូលដ្ឋាននិងមន្ទីរពាក់ព័ន្ធនឹងមិនអើពើរលើរឿងនេះ ព្រមទាំងព្យាយាមរកដំណោះស្រាយសង្រ្គោះប្រជាជនអោយបានឆាប់រហ័សផងព្រោះបញ្ហានេះកាន់តែក្លាយជាកត្តារាំងស្ទះដល់ជីវភាព សេដ្ឋកិច្ច និងសុកមាលភាពរបស់ប្រជាជនពីមួយថ្ងៃទៅមួយថ្ងៃ៕