មនុស្ស៤នាក់ក្នុងចំណោម៧នាក់ បានរងរបួសធ្ងន់ បន្ទាប់ពីយន្តហោះចម្បាំងមួយគ្រឿងបានច្រឡំដៃទម្លាក់គ្រាប់បែកចំនួន៨គ្រាប់ នៅក្នុងទីក្រុង Pocheon។.png)
ក្នុងចំណោម៨គ្រាប់នេះ មានតែមួយគ្រាប់តែប៉ុណ្ណោះបានផ្ទុះបំផ្លិចបំផ្លាញផ្ទះប្រជាពលរដ្ឋ និងបានបង្កឱ្យមនុស្សរងរបួស ខណៈ៧គ្រាប់ទៀត មិនបានផ្ទុះនោះទេ។.png)
ហេតុការណ៍នេះ កើតឡើងនៅក្នុងទីក្រុង Pocheon ជិតព្រំដែនជាមួយប្រទេសកូរ៉េខាងជើង ដោយយន្តហោះចម្បាំងកូរ៉េខាងត្បូងប្រភេទ KF-16 បានទម្លាក់គ្រាប់បែកនៅខាងក្រៅរង្វង់ទីតាំងសមយុទ្ធ។

ជុំវិញហេតុករណ៍នេះ កងទ័ពអកាសកូរ៉េខាងត្បូង បានចេញមុខទទួលកុំហុស និងចេញថ្លៃសំណងទៅឱ្យពលរដ្ឋទាំងអស់ ដែលបានរងផលប៉ះពាល់ពីឧប្បត្តិហេតុនេះ។
គួរបញ្ជាក់ថា នៅសប្តាហ៍ក្រោយកូរ៉េខាងត្បូង និងសហការជាមួយអាមេរិក រៀបចំសមយុទ្ធទ្រង់ទ្រាយធំមួយ ហើយឧប្បត្តិហេតុខាងលើនេះ ជាការហាត់សមទុកជាមុន មុនថ្ងៃសមយុទ្ធ៕










