ព្រឹត្តិការណ៍ ព្រះអាទិត្យរះចំកណ្តាលប្រាង្គកណ្តាល នៃប្រាសាទអង្គរវត្ត ឬ សមរាត្រី ដែលជាផ្ទាំងទស្សនីយភាពដ៏អស្ចារ្យ និងស្រស់ស្អាតបំផុត នឹងកើតមានសារជាថ្មីនៅចុងខែមីនានេះ។
.png)
ព្រឹត្តិការណ៍នេះ កើតឡើងពីរដងក្នុងមួយឆ្នាំ គឺនៅខែមីនា និងខែកញ្ញា ដែលសម្រាប់ឆ្នាំ២០២៥នេះ នៅខែមីនា នឹងកើតមាននៅចន្លោះថ្ងៃទី២១ដល់២៣។
សមរាត្រីគឺជាពេលវេលា ដែលរវាងពេលថ្ងៃ និងពេលយប់ ឱ្យមានរយៈពេលស្មើគ្នា ដោយខុសពីខែធម្មតាខ្លះ រយៈពេលយប់វែងជាងពេលថ្ងៃ ឬក៏រយៈពេលថ្ងៃវែងជាងយប់នោះ គឺជាព្រឹត្តិការណ៍ទូទៅរបស់ផែនដី ដែលតែងតែកើតមាននៅក្នុងពិភពលោក។
សម្រាប់ប្រាសាទអង្គរវត្ត ដែលមានព្រឹត្តិការណ៍សមរាត្រីកើតឡើងនេះ មិនមែនជារឿង ចៃដន្យទេ វាគឺជាលក្ខណៈពិសេសរបស់បុព្វបុរសខ្មែរ ដែលរៀបចំស្ថាបត្យកម្មប្លង់របស់ប្រាសាទទុកមុនជាស្រេច ដោយបំណងតម្រូវតាមបាតុភូតធម្មជាតិឱ្យប្រាសាទអង្គរវត្ត បង្កើតជាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តនេះឡើង៕.png)










