Home ព័ត៌មានអន្តរជាតិ ដឹងហើយហួសចិត្តណាស់! បណ្តាញសង្គមថៃបានចោទប្រកាន់មកលើកងទ័ពខ្មែរដែលបានទម្លាក់ទង់ជាតិថៃនៅតំបន់ព្រំដែន ចាត់ជាទង្វើល្មើសនឹងអធិបតេយ្យភាពថៃ

ដឹងហើយហួសចិត្តណាស់! បណ្តាញសង្គមថៃបានចោទប្រកាន់មកលើកងទ័ពខ្មែរដែលបានទម្លាក់ទង់ជាតិថៃនៅតំបន់ព្រំដែន ចាត់ជាទង្វើល្មើសនឹងអធិបតេយ្យភាពថៃ

163
0

ពេលបានដឹង និងឮរួចហើយ វាមិនមែនជាលើកទី១ ទេ សម្រាប់បញ្ហារវាងកម្ពុជា និងថៃ នៅលើដែនអធិបតេយ្យភាព បូរណភាពទឹកដី នាពេលកន្លងមក ។ បណ្តាញសង្គមថៃឈ្មោះថា Top News ផ្សាយរាយការណ៍ថា កងទ័ពខ្មែរមួយក្រុមបានទម្លាក់ទង់ជាតិរបស់ថៃនៅតំបន់ព្រំដែន ដែលកងទ័ពថៃបានដាក់ទង់ជាតិរបស់ខ្លួនដើម្បីកំណត់បន្ទាត់ព្រំដែន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAAJUuVojF5C9F2L6bWy_sJC_oUuptYTa1KiN1RYrIQrWJj3X1QxakLmhzjls3t_aXSmgTWRt5LLC1MbBR1DBRaCIQy2ukRBtNXhxEItoW81p7RbTtzTMO6eJgzU1RJBYwXFHEMkLYpOdEKeJ3f49IWY_fvbeb1Jtreoa_XhcNb2kaQmeu1ujugdc-WaQ8/s643/photo_2025-03-05_15-31-29.jpg
ពលរដ្ឋថៃបានចែកចាយវីដេអូទម្លាក់ទង់ជាតិយ៉ាងច្រើន ហើយពួកគេចាត់ទុកថា នេះជាទង្វើពុំសមរម្យយ៉ាងខ្លាំង និងស្នើឱ្យកងទ័ពថៃត្រួតពិនិត្យករណីនេះជាបន្ទាន់ថា តើហេតុការណ៍នេះកើតឡើងនៅតំបន់ណា និងកើតឡើងតាំងពីពេលណា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcEC4nmC6onf4JxY-EzsVBL8yjLHW6urEq420y1t32r8ZGlaSm9pUAr8NcN_6CA2-w_Q3fSzEi6B8Ba7O7Mh5BqAvUIEAs560HTmbedJDPyhEcdjqZbqBNt64mjFI8XNa36mXFAFutC8LHI8YiyFk5abywFr37Y6PdlLsAYQo8Hb7Pqm9JsOdLjxDVWXUd/s591/photo_2025-03-05_15-31-51.jpg

ពលរដ្ឋថៃចែកចាយវីដេអូកងទ័ពខ្មែរមួយក្រុមទម្លាក់ជាតិថៃនៅតំបន់ព្រំដែនយ៉ាងច្រើនក្នុងបណ្តាញសង្គម ក្រោយពីគណនីហ្វេសប៊ុកមួយឈ្មោះ «mimo2222278» សរសេរថា ៖ «កងទ័ពខ្មែរទម្លាក់ទង់ជាតិថៃ ព្រមទាំងបំផ្លាញដងទង់ជាតិថៃ ប៉ុន្តែពុំដឹងថា តើហេតុការណ៍នេះស្ថិតនៅតំបន់ណាទេ សូមកងទ័ពថៃត្រួតពិនិត្យផង ។ មិនថាខ្មែរធ្វើដោយខ្លួនឯង ឬយ៉ាងណា គឺចាត់ទុកថា នេះជាការញុះញង់ និងពុំសមរម្យយ៉ាងខ្លាំង» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIsIN0mqXfHivqu5PQHtx9tea3_ZGGtefOw2ZPer5jqMtCpfqOWXZeb4jf4dTsPGThJlSh0fb0oQwHVdagHeNHyFiTwqvPskAOPkuU7LDSwr8vMFJ0DA2PVT38RI53I3RrwkdkwDDcinyaZYesAKp5iKaaKrBZaTnt3-aRL-bh3b4Pdr6ABn23j0prrhB7/s582/photo_2025-03-05_15-32-24.jpg
ប៉ុន្តែក្នុងវីដេអូនេះពុំបានបញ្ជាក់ថា តើហេតុការណ៍ទម្លាក់ទង់ជាតិថៃស្ថិតនៅតំបន់ណា ឬកើតឡើងនៅពេលណាទេ ។ បច្ចុប្បន្ន កងទ័ពថៃកំពុងតែត្រួតពិនិត្យវីដេអូ ដើម្បីឱ្យដឹងពីទីតាំងពិតប្រាកដ និងមូលហេតុដែលកងទ័ពខ្មែរធ្វើបែបនេះ ដោយសារថៃចាត់ទុកថា វាជាទង្វើល្មើសនឹងអធិបតេយ្យភាពថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipr5eN0r1mbQFM9SJC-wuNaLY22kg5hrhfp2sKtj2CpE-bUolQYh9taD7QTEgoVXSMYcgoxaYvqhjjc3THmil8tej5r60z47aeyJCfBkMDvOI6aKUgr5epoFUE4mS0AX17p0_kwsoITxfD7RUpQYaTN9krAb1fYcZZJBd5HbvUX_QCBZt6zIThwE2sJGhx/s592/photo_2025-03-05_15-32-49.jpg

អ្នកប្រើប្រាស់បណ្តាញសង្គមថៃស្តីបន្ទោសថា រដ្ឋាភិបាលថៃអាណត្តិនេះមិនអាចដឹកនាំប្រទេស តើរដ្ឋាភិបាលថៃកំពុងតែធ្វើអ្វី? តើកងទ័ពថៃនឹងត្រួតពិនិត្យវីដេអូខាងលើយូរប៉ុនណា? អ្នកខ្លះទៀតនិយាយថា វាដល់ពេលប្រទេសថៃត្រូវសាងសង់ជញ្ជាំងព្រំដែនជាមួយកម្ពុជាហើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmmhw8bzqJqpgttMDR-EnNRQd3gmMz-mZWjSvL8_-3svfWdyD7Ui5KdNM_oejDRZHmW9gIEBK0fYmAQp0k3N_cgc50IroV1v3ISrR2GhJl_6LLTRlEnxjowK91wn-gQeF6AdIY30FcOX2AB41jlw19GFa-N0XKtcu6v_YTv_r_Nv92jVbHcUzxqF3cDOpT/s585/photo_2025-03-05_15-33-53.jpg

គួរបញ្ជាក់ថា តាំងពីកងទ័ពថៃហាមឃាត់ពលរដ្ឋខ្មែរមួយក្រុមដែលច្រៀងចម្រៀងជាតិផ្តល់កម្លាំងចិត្តដល់កងទ័ពខ្មែរឈរជើងនៅប្រាសាទតាមាន់ធំ ស្ថិតលើភ្នំដងរែក ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ជាប់ព្រំដែនខេត្តសុរិន្ទ កាលពីថ្ងៃទី១៣ ខែកុម្ភៈ កន្លងមក គឺធ្វើឱ្យបុគ្គលមួយចំនួននៅថៃមានគំនិតមិនល្អ យកវីដេអូចាស់ៗមកបង្ហោះក្នុងបណ្តាញសង្គម ដើម្បីឱ្យពលរដ្ឋថៃដែលខ្វះការពិចារណា យល់ច្រឡំមកលើកងទ័ពខ្មែរ ។ ទោះបីជាយ៉ាងណាក៏ដោយ បញ្ហាខាងលើគ្រាន់តែជាព័ត៌មានបឋមលើបណ្តាញសង្គមថៃ និងផ្សាយពីខាងភាគីថៃតែម្ខាងប៉ុណ្ណោះ ។

ការពិតនៃរឿងខាងលើ សារព័ត៌មាន KBN News នៅមិនទាន់ទទួលបានប្រភពអះអាងច្បាស់ការណ៍ពីមូលហេតុពិតនៅឡើយ ។ ម្យ៉ាងវិញទៀត ប្រសិនបើ ការទម្លាក់នោះនៅលើទឹកដីកម្ពុជាមែន ប្រាកដណាស់ គឺកម្ពុជាមានសិទ្ធិគ្រប់គ្រាន់នៅក្នុងការទម្លាក់ទង់ជាតិថៃ ដោយមិនចាំបាច់សាកសួរឡើយ ព្រោះវាជាដែនអធិបតេយ្យរបស់ខ្មែរយ៉ាងពិតប្រាកដ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtAO6It-PXVKtgmVEs_E1UdsknZshOAdJYBp4-pR-6v6d5igvOwMMLVdS3hjOvm5bTaSQSCn-a5ZsW85OAldnbVaDgmmJu0KRFzCOzuFZ5T7KWrJPE1VtOkoXsRnamKdGgs-Jmq5F4LAWQZBrwhRuTttLCgsjYaZmX-J3cgIcvFfJiWPnjCXm6EK3BrjcF/s490/Screenshot%202025-03-06%20083023.png

ទោះជាយ៉ាងណា KBN News សង្ឃឹម និងជឿជាក់ថា មូលហេតុពិតនៃការទម្លាក់ទង់ជាតិថៃ ដែលបានផ្សាយដោយបណ្តាញសង្គមថៃខាងលើ នឹងបានដឹងពីប្រភព ទីតាំង ពេលវេលា មូលហេតុច្បាស់លាស់ និងឈ្វេងយល់ពីចេតនាពិតនៃការផ្សាយនោះក្នុងគោលបំណងអ្វីឱ្យប្រាកដ?