តារារ៉េប ខ្មែរមួយជីវិត (Khmer1Jivit ) គាំទ្រក្នុងការលុបបំបាត់បទចម្រៀងរ៉េបចោលនៅកម្ពុជា។ ក្នុងនោះលោកក៏សង្ឃឹមថាសិល្បៈចម្រៀងខ្មែរនឹងត្រឡប់ទៅសម័យកាលចម្លងពីគេ ស្រួលផលិតមួយឆ្នាំ២០អាល់ប៊ុមក៏បាន។ ការគាំទ្រនេះគឺបន្ទាប់ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចេញសេចក្តីណែនាំបញ្ឈប់រាល់ស្នាដៃសិល្បៈដែលមានខ្លឹមសារគ្រោតគ្រាត អសុរោះនិងលុបចោលនូវរាល់ស្នាដៃអវិជ្ជមានដែលបង្ហោះកន្លងមក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7qDqCcCyeqC-UCsX2P11UCb25Np1431uLiF1GxyVMMUtr-Ee56p-tUXUBu7G_Bs32uuyPkAg9Z4Q3vvy2tSOFVzTmkDm5RfG3K97RUnRq7bFB3pPXUeKi2uz5Jv_fLuufzU8UIKrraINyXk9SMTQ-nBhq7qYlVqO4AxU19zvFXknq76kGhiHwAJs9b3WJ/s960/image_2025-02-21_13-40-32.png
បង្ហោះចេញពីទឹកដីអាម៉េរិកត្រូវនឹងយប់ថ្ងៃទី២០កុម្ភៈ ម៉ោងនៅកម្ពុជា តារាចម្រៀងរ៉េប ខ្មែរមួយជីវិត បានបង្ហោះសំណេរមួយថា «បំបាត់ចោលបទចម្រៀងរ៉េបចោល ក៏ល្អដែរ ខ្ញុំសង្ឃឹមថា សិល្បៈចំរៀងខ្មែរនឹងត្រឡប់ទៅកាន់សម័យកាលបទចម្លងពីគេវិញ យ៉ាងហោចណាស់ស្រួលផលិត ម៉ាឆ្នាំ២០អាល់ប៊ុមក៏បានដែរ«។ ខ្លឹមសារដែលលោកបានបង្ហោះនេះគឺក្រោយពេលក្រសួងវប្បធម៌ និងអ្នកសិល្បៈមួយចំនួនពេញចិត្តចំពោះចំណាត់ការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលឱ្យអ្នកសិល្បៈទាំងអស់បញ្ឈប់បទចម្រៀងដែលមានខ្លឹមសារគ្រោតគ្រាត អសុរោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5rvn_X3JXE6Saur3mRPLGhf8NwyFp7Z5XZsd93Qwu__Ez9hZcOGq-vZekOPGSQYmml9B0-zOkEXL5Nk-rqBy3-Ztl6JWgY5NbZ7wOg5OHre-VXk_-6GkyB7TmZSVzgQS4m8HHvenETEHqeeMVsu8d_2Pyw-XJhbFvRuqZip5ntZNgiQJir7eEVTCm_8z2/s1350/image_2025-02-21_13-40-33.png

កាលពីថ្ងៃទី១៤ កុម្ភៈ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីណែនាំឱ្យអ្នកសិល្បៈបញ្ឈប់ជាបន្ទាន់ នូវការតែងនិពន្ធ ច្រៀង ការផ្សព្វផ្សាយបទចម្រៀង និងស្នាដៃសិល្បៈនានា ដែលមានខ្លឹមសារគ្រោតគ្រាត អសុរោះ ប្រាសចាកពីក្រមសីលធម៌និងសេចក្តីថ្លៃថ្នូរសង្គម និងសូមលុបចោលនូវរាល់ស្នាដៃអវិជ្ជមានដែលបង្ហោះ ផ្សព្វផ្សាយក្នុងបណ្តាញសង្គមនាពេលកន្លងមក ដោយព្រួយបារម្ភពីការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី កិត្យានុភាពនៃសង្គមជាតិ ពិសេសប៉ះពាល់លើអនីតិជនដែលជាកុមារ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYLxtAUsLlHshJi5xO6frRICisNS45d30kLshzXiOedXVm9ZjA-XRcMzGfHQOH5igFAwYpKjDqBLEjy_8VYemqK8UKu2xhIIF_djdLZ7hA4srhztB37R_QcvXAB4LFSThqHmrqoxnAGTJ5tiOLf7bZ7GatvMQQLOwF1DUW2NU5EWDELDU_tcyK5Iy3yWSE/s1800/image_2025-02-21_13-40-34.png

ក្រោយចេញសេចក្តីណែនាំនេះគេសង្កេតឃើញថាមានអ្នកទាំងគាំទ្រនិងមិនគាំទ្រជាពិសេសអ្នកគាំទ្រក្នុងចំណោមវិស័យហ៊ីបហប ខណៈគេក៏បានឃើញអ្នកសិល្បៈមួយចំនួនបានបង្ហាញការគាំទ្រចំណាត់ការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ តារាមួយចំនួនក៏បាននិយាយដែរថាសិល្បៈរ៉េបឌីសគ្នាគឺជាវប្បធម៌របស់ប្រទេសលោកខាងលិចប៉ុន្តែយើងជាជនជាតិខ្មែរយើងមិនអាចទៅធ្វើតាមដូចជាគេបាននោះទេ៕