អ្នកលេងបណ្តាញសង្គមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីទទួលដំណឹងថាតារាសម្តែងស្រីកូរ៉េ Kim Sae Ron ត្រូវបានគេប្រទះឃើញស្លាប់នៅផ្ទះនាងក្នុងវ័យ ២៤ ឆ្នាំ នៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ។ តារាស្រីរូបនេះរងនូវរឿងអាស្រូវការបើកបរក្នុងស្ថានភាពស្រវឹងក្នុងឆ្នាំ ២០២២ និងរឿងចុងក្រោយគឺបានបង្ហោះរូបស្និទ្ធស្នាលជាមួយ Kim Soo Hyun ខណៈថ្ងៃដែលនាងស្លាប់គឺជាថ្ងៃកំណើតរបស់តារាប្រុសរូបនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqOx4YkYZJfZOsf70dG6n7iDgxmLz0LQCf1hbQwDeoAmd4F0zyN4bqrM2_saMdht67Gexl39C0drXe5-_ErN0hSo0q4aW4rJ32mCsZkfW7Grf3fTQxuG8JWViUzNOmz1lW9ZTyPBNiDWG_AzqwbaALLqTaOFN999nGNtE-2_SU-rdB6d1VflImJIymZ7nz/s1601/image_2025-02-17_09-53-23.png
ប្រព័ន្ធផ្សព្វផ្សាយកូរ៉េបានរាយការណ៍ថាអ្នកតំណាងប៉ុស្តិ៍ប៉ូលិសស្រុក Seongdong-gu ទីក្រុងសេអ៊ូល កំពុងស៊ើបអង្កេតមូលហេតុនៃការស្លាប់របស់តារាសម្តែង Kim Sae Ron ។ មិត្តភ័ក្តិរបស់នាងបានរាយការណ៍ទៅអាជ្ញាធរនៅពេលនាងមិនបានបង្ហាញខ្លួនតាមការណាត់ជួប និងមិនអាចទាក់ទងបាន។ ប៉ូលិសបញ្ជាក់ថានាងស្លាប់នៅម៉ោង៤និង៥៤នាទីរសៀលថ្ងៃទី១៦ កុម្ភៈ ។ យោងតាមរបាយការណ៍ ពួកគេមិនបានរកឃើញសញ្ញាថានាងត្រូវបានគេវាយប្រហារនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5MDtjReEdZI8Hi1__H-1hMO7zL-OJxvHDjROfj9aWQxgT5CWh6Qrs9j6UkzGEIdxg2a6u3XJ3hbDJX2zKSeFmWzyxVn2GB80s8AgfIKHreoh12Dc90ZSSm6OKItLgrJ6Ixjs4BWwbT5J63Zfd07Qwf2Ale06HMfEAbWJa5jDCs9f0XAAtAf_biBrXh6B4/s1350/image_2025-02-17_09-53-24.png

មុនពេលស្លាប់ អាជីពរបស់ Kim Sae Ron ស្ថិតក្នុងភាពច្របូកច្របល់ បន្ទាប់ពីរឿងអាស្រូវនៃការបើកបរក្នុងស្ថានភាពស្រវឹងក្នុងឆ្នាំ ២០២២ ។ Kim Sae Ron មានបំណងរត់គេចខ្លួនបន្ទាប់ពីបង្កគ្រោះថ្នាក់ ធ្វើឱ្យបញ្ហាកាន់តែធ្ងន់ធ្ងរឡើង។ ពេលប៉ូលិសទៅដល់កន្លែងកើតហេតុ នាងមិនបានសហការជាមួយការស៊ើបអង្កេតទេ។ បន្ទាប់ពីរឿងអាស្រូវនេះ នាងបានបាត់បង់កិច្ចសន្យាផ្សាយពាណិជ្ជកម្ម និងភាពយន្តទាំងអស់ ហើយត្រូវសងសំណងទៅកាន់ម៉ាកយីហោវិញ។ អស់រយៈពេល២ឆ្នាំមកហើយ តារាសម្ដែងរូបនេះត្រូវបានហាមមិនឱ្យចាក់ផ្សាយ។ កាលពីខែមីនា ឆ្នាំ២០២៤ នាងបានបង្ហោះរូបថតស្និទ្ធស្នាលជាមួយ Kim Soo Hyun រួចលុបវាចោល ធ្វើឱ្យអ្នកគាំទ្រជាច្រើនខឹងសម្បារ ដោយគិតថានាងចង់លើកយកកេរ្តិ៍ឈ្មោះរបស់តារារូបនេះ។ ក្រោយមកក្រុមហ៊ុន Kim Soo Hyun បានបដិសេធថា អ្នកទាំងពីរពុំមានទំនាក់ទំនងស្នេហានោះទេខណៈរូបភាពនោះគឺស្ថិតនៅក្នុងអំឡុងពេលពួកគេស្ថិតក្រោមក្រុមហ៊ុនគ្រប់គ្រងតែមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnhTlhy2OGj52ixkFSLF5NZ1ZY7liIy4eKT5bwOSM0FoVG27P06d8DFuSgDb7bl6Cw08nXYvcvaCYn3U5W1NGQcRG5_vGk3AjzhkiqApnOLsEGeUiOxXXo4XdM0AWEp8Zr-rbgdJTTL14RmevXqHUBI_lt_MYg-C3Eky8XAvu3mmL2IE2omuUO8SRcDAyq/s1187/image_2025-02-17_09-53-26.png

Kim Sae Ron កើតក្នុងឆ្នាំ២០០០ ។ នាងចាប់ផ្តើមសម្ដែងតាំងពីអាយុ ៩ ឆ្នាំ ហើយបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងឆ្នាំ ២០១០ ក្នុងរឿង The Man from Nowhere ។ ចាប់តាំងពីពេលនោះមក Sae Ron បានលេចមុខជាបន្តបន្ទាប់ក្នុងខ្សែភាពយន្តរឿង និងបានចូលរួមមហោស្រពភាពយន្ត Cannes ពីរដង (២០០៩, ២០១៤)។ តួអង្គរបស់នាងភាគច្រើនមានជោគវាសនាសោកនាដកម្ម និងជីវិតខាងក្នុងដែលមានបញ្ហា។ នៅក្នុងខ្សែភាពយន្តដំបូងរបស់នាង A Brand New Life នាងត្រូវបានអ្នកជំនាញកោតសរសើរចំពោះការបង្ហាញអំពីអារម្មណ៍របស់កុមារដែលត្រូវបានឪពុករបស់នាងបោះបង់ចោល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdSJit9URaQ1KugS5lFBv09YBK1-2CbBfjKFielqmnJgRgDqXFbqyUY3hKdY6ux8uwzMqtsSxANwfDFgQMlblgSYioNCEBLztJe0E1vhSTuZrc2QCrvmeqppy3Tl_wBqTD8FWDniJS23IabfskyANEfoCgTW8DzA6_l9on5OExVzlA04RbC-s9sHcagPvo/s573/image_2025-02-17_09-53-20%20(2).png

នៅអាយុ ១៤ ឆ្នាំ Kim Sae Ron បានឈ្នះពានរង្វាន់តារាសម្តែងថ្មីល្អបំផុតនៅ Blue Dragon Awards ឆ្នាំ ២០១៤ ដោយសារខ្សែភាពយន្ត A Girl at My Door ។ នាងដើរតួជា Do Hee ជាក្មេងស្រីរស់នៅក្នុងជនបទតូចមួយ រងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារ ហើយត្រូវបានជួយសង្គ្រោះដោយប៉ូលីសស្រី។ នាងបានក្លាយជាតារាក្មេងបំផុតដែលត្រូវបានគេតែងតាំងជាតារាសម្តែងឆ្នើមក្នុងកម្មវិធី Beaksang Awards។ ភាពល្បីល្បាញបានមកលឿនពេក ដែលធ្វើឱ្យ Kim Sae Ron ត្រូវបានមិត្តភក្តិរបស់នាងធ្វើពហិការ និង ឃ្លាតឆ្ងាយ ពីសាលាបឋមសិក្សា និងមធ្យមសិក្សា។ ចាប់តាំងពីឆ្នាំ ២០១៦ មក នាងបានសម្រេចចិត្តមិនរៀនវិទ្យាល័យនៅសាលាទេ គឺនៅផ្ទះដោយមានគ្រូបង្ហាត់ម្នាក់។ នៅឆ្នាំ ២០១៨ Kim Sae Ron ត្រូវបានចូលរៀននៅសាកលវិទ្យាល័យ Chung-Ang នាយកដ្ឋានសិល្បៈសម្តែង និងសិក្សាភាពយន្ត។ Kim Sae Ron មានប្អូនស្រីពីរនាក់គឺ Ah Ron និង Ye Ron ដែលជាតារាសម្តែងទាំងពីរ៕