តារាចម្រៀង វ៉ាន់ នីឡា កំពុងប៉ះពាល់ផ្លូវចិត្តយ៉ាងខ្លាំងរហូត Live ទាំងយប់ពោរពេញដោយទឹកភ្នែកឈឺចាប់ព្រោះតែមិនអាចទទួលយកបានទង្វើរបស់បុរសកាន់ផេក អ្នកវិភាគឯករាជ្យ ដែលបានខម្មិនឆ្លងឆ្លើយនូវពាក្យសម្តីមួយចំនួន។ ម្ចាស់ផេកនេះបានបញ្ជាក់ថាលោកមិនបាននិយាយពីតារាចម្រៀងរូបនេះ លោកនិយាយពីការ៉េមហើយនាងរើសដាក់ខ្លួនឯង។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjC2GnPVbGW6WQ_BWx2ngicYKbDNygEUz-5s5N3tT-iy47yCRGUCJvHlyIh_g-TuBXFXTLRNGffUupvq9_znGpwMsl6E72wDN9KQLdBNCbxuDWWdJnb8miBvHP3mN0ptHA-OVu6EeA8I-YmMGvdjQZAk7uR0aMg1KwWvClX7JRwXb3vYjpsXcPHJbMBuLkP/s1890/image_2025-02-10_10-45-03.png
    មុននឹងឈានដល់ការ Live នៅយប់ថ្ងៃទី១៦ កុម្ភៈ វ៉ាន់ នីឡា បានបង្ហោះរូបភាព Screenshot មួយសន្លឹក ដោយបានដាក់ខ្លឹមសារថា «បងប្អូនស្គាល់ផេកនេះហើយមែនទេ? ខ្ញុំទើបតែបានឃើញខ្លឹមសាររបសadmin ផេកនេះ , ខ្ញុំពិតជាទទួលយកមិនបានដាច់ខាតនៅពាក្យសំដីបែបនេះ . តើខ្ញុំគួរធ្វើយ៉ាងណា? ហេតុអីក៏ម្នាក់ប្រុសនេះសំដីថោកជាងសត្វតិរច្ឆានបែបនេះ ? តើខ្ញុំបានខុសអី ខ្ញុំធ្វើអីលោកឯង ក្រុមលោកឯង ឬខ្ញុំបានថាឱ្យអ្នកណាគេ ? បងប្អូន ខ្ញុំត្រូវតែរកយុត្តធម៌ឱ្យខ្លួនខ្ញុំឱ្យបាន»។ ពាក្យសម្តីដែលធ្វើឱ្យ តារាចម្រៀងរូបនេះប៉ះពាល់ផ្លូវចិត្តទៅកាន់ម្ចាស់ផេក អ្នកវិភាគឯករាជ្យ នៃរូបភាព Screenshot នោះទេ «វ៉ានីឡា បែកៗ » និងពាក្យ «say that to មី When មីបែកនូត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLCzW0c_QHL66jyW7ztkPLPBBiJNb6hF6_l9ciphg3tBI_j_p5b_cUZaBwAGOoSGyCyeIzYT9fzbxsUUT9k3zg-KF2T2og4RvEDN-r_fhH7fYjMLfdPWwcw5s5SBNyErgbOWThDvMxrhqbGqGr73ZtGvT-gkmjcioE9ObTcDIFzxELH8X0OTJ9_ustQbge/s2048/image_2025-02-10_10-45-05.png

    ក្រោយពីបង្ហោះខ្លឹមសារខាងលើនេះ វ៉ាន់ នីឡា បានចេញមក Live និងទ្រហោយំដោយអារម្មណ៍ឈឺចាប់ព្រោះតែខ្លួនទើបតែបានដឹងដោយសារតែបានប្លុកផេក អ្នកវិភាគឯករាជ្យ ជាយូរមកហើយដោយសារតែមិនពេញចិត្ត ដោយបានចោទសួរថាហេតុអ្វីបានជាជាន់នាងខ្លាំងម៉េស ជាន់ដល់បាតទាំងពាក្យសម្តីរបស់នាងបង្ហោះនិយាយពីមូសនិងដាយណូស័រ គឺសម្តៅតែរឿងនេះមិនបាននិយាយប៉ះពាល់ឬចង់សម្តៅទៅកាន់រឿង ទេព បូព្រឹក្ស និង ជី ដេវិត នោះទេ ប៉ុន្តែត្រូវបានគេជាន់យកៗតែប៉ុន្មានថ្ងៃមកនេះនាងព្យាយាមមិនមាត់កអ្វីទាំងអស់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEik8erHZg1kOnV7fmMjjH1xHcwcV-J_WfwyMokfCqpdlOff49vnsC7cwVc1GjMvg-DEnNBnzW3w72qPTLeAronVoeCrQgEzf7HiVVikm5nX6FLDJe-gqaJ0cK-eiChmUsMBjWJxzDrWyUmBhYTZzHc1FSpQ2huigH7tkacvkTWuy-tbBmq63tlysP0_RZPm/s706/image_2025-02-17_08-58-55%20(2).png

    តារាចម្រៀង វ៉ាន់ នីឡា ថា នាងស្គាល់ ទេព បូព្រឹក្ស តាំងពីក្មេងៗមកម្ល៉េះតាំងពីហៅស្រីនិច្ច រឿងអីនាងទៅនិយាយដៀមដាមនោះ។ វ៉ាន់ នីឡា ថានាងពិតជាមិនអាចទទួលយកបានចំពោះពាក្យសម្តីរបស់ម្ចាស់ផេកនេះនោះទេ។ កន្លងមកនាងបានឃើញពាក្យសម្តីជេរស្តីប្រមាថនាងជាច្រើនប៉ុន្តែនាងមិនអាចទៅប្តឹងមនុស្ស១០០ ២០០នាក់នោះទេពីព្រោះនាងខ្លាចការប្តឹងផ្តល់ខ្លាំងក្នុងមួយជីវិតនាងធ្លាប់ប្តឹងផ្តល់១ធ្វើឱ្យនាងរាងលែងចង់ប្តឹងផ្តល់តទៅទៀតដោយរក្សាភាពស្ងៀមស្ងាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjL3QiPhwBj8jtiTL-kC7hz1pGuQtWVD8KGR4K1ufkn7eX_j8ghxdeh5p2Ri6j5s2AOW2pdSQYAFh29qZnpgqL36nuehnTp8axPvbfJi0fWMuCZZT1kR4O68xrHOz8ALQDQiEiFtLb0PDy9v21YJWGaOxsPI3fh4o3EpuYbpaL-btfyzWJXYMOE-6mj5uWi/s675/image_2025-02-17_08-58-55%20(6).png

    ក្នុងការ Live ដដែល វ៉ាន់ នីឡា បានបញ្ជាក់យ៉ាងមុតមាំថានាំនាងទៅស្បថនៅកន្លែងណាក៏បាននាងមិនបានថាឱ្យអ្នកណានោះទេហេតុអ្វីបានជាធ្វើបាបជាន់នាងដល់ថ្នាក់នេះ នាងពិតជាមិនអាចទទួលយកបានចំពោះពាក្យសម្តីទាំងនេះបានទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5UoTXhTPZevA4_VfM0lK8q0IGSfjdlsGUH5undi4TvWqxOH3x2ODWhZTbDx0FAf6ltiOlASX-z_9XYRyQr9vSbVxuTju1hNj45o8gnSQhDf19p-YiM2ise3WINOWTmy6XkGIcdCuwxdgVoadDUYu6eyclO222nJkY2Uxa2EYU8g_zsty8NhUv2UhGAN2U/s960/image_2025-02-17_08-58-55%20(5).png

    បន្ទាប់ពី វ៉ាន់ នីឡា បានបង្ហោះនិង live ងាកទៅកាន់ផេក អ្នកវិភាគឯករាជ្យវិញ បានចេញមកបញ្ជាក់ថា ខ្លួនមិនបានថាឱ្យ វ៉ាន់ នីឡា នោះទេគឺនិយាយពីការ៉េមដែលមានរសជាតិ វ៉ានីឡា ហើយពាក្យសម្តីដែលនិយាយថា បែកណូត គឺមានគណនី HEE SO ចោទប្រកាន់លោក ហើយ វ៉ាន់ នីឡា រើសដាក់ខ្លួនឯងថាលោក និយាយទៅកាន់់នាងថា មីបែកណូត ដោយពាក្យ មី នេះគឺចង់មានន័យថា «ខ្ញុំ» ។ ផេកនេះ ក៏បានបង្ហោះសំណេរមួយទៀតដែរថា «មនុស្សឡូវ ដូចប្លែកៗ..
    ផុសនិយាយ ជាមួយអាមួយណាណុះតាំងលើភ្នំ។ ចែនោះមានខ្លួនតែឯងៗ រើសដាក់ខ្លួនយំង៉ោ..ង! អាម៉េចហេ?សំខាន់ប្លុកឯងតាំងកាលអត់ដឹងទៀតហាស!»៕