ដំឡូងជ្វា ជាអាហារសម្រន់ដ៏ពេញនិយមមួយ ដែលខ្មែរយើងចូលចិត្តបរិភោគណាស់ ជាពិសេសតាមស្រុកស្រែចំការ និងជនបទនានា។ ដំណាំមើមមានសាច់ច្រើនពណ៌ ដូចជា លឿង ស ស្វាយ ហើយរសជាតិវិញក៏ផ្អែមឆ្ងាញ់ ក្រៅពីឆ្ងាញ់វាក៏មានគុណសម្បត្តិ ជួយដល់សុខភាពរាងកាយបានច្រើនទៀតផង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVVdfvxLaO8InXAuT-Yt5tk82pc7a0HBea2JgY__-tNZbdxn2XXiwUf4j5TLvpvLETyCV2p16nBhcQO3Om8ihUQqdqdr4ba0NK8JJJ0oTP2CDpc4lMjr7t7CqvkGUFOQO_4-O2o8_Sd4B7SF3GuDQ3BK6rDBxzq9X8HI3UlLf1VrzE6smjt9WZMsqheXuH/s1568/image_2025-02-17_13-30-37%20(2).png

នេះបើយោងតាម Hello-គ្រូពេទ្យ ដំឡូងជ្វាផ្តល់អត្ថប្រយោជន៍ជាច្រើនដូចជា៖

១.ពង្រឹងប្រព័ន្ធភាពស៊ាំ៖ ដំឡូងជ្វា ប្រមូលផ្តុំដោយបេតាការ៉ូតែន ដែលជាអង់ទីអុកស៊ីដង់ដ៏ធំ រួមទាំងវីតាមីន C វីតាមីន B រ៉ែដែក និងផូស្វ័រ ដែលពង្រឹងប្រព័ន្ធភាពស៊ាំប្រយុទ្ធប្រឆាំងជំងឺ និងការឈឺចាប់ច្រើនរាប់មិនអស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2mi7Thf9LB_R7FuvgPq53tMLv-cex8yIOUmaT8c2i5xrNsGw3SmgCD3fooBHXu7DNC681g42Xh7gic0BRBd7l8jm529aUeObnUllwDmDcZe094eJq9zSzrYPMCGEhMHiWflFUmW4rIyPQgb6xVp70pz4bk9a2EBYj3eYqIB4Gjd18cUyapnOZ8IPCEpxZ/s765/image_2025-02-17_13-30-37.png
២.ទប់ទល់ការរលាក៖ ដំឡូងជ្វា ជួយប្រឆាំងនិងព្យាបាលអាការៈរលាកទាំងក្នុង និងក្រៅខ្លួន ដោយផ្សំបញ្ចូលគ្នារវាង បេតាការ៉ូតែន ម៉ាញេស្យូម និងវីតាមីន C។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7rFeyUQ3Co_PmoJwIHN-u27MfbsuI6hFN22p1frPPLSGLjCYC7CE7eQ5M3QiypBj3XpGdrZmgRZpsNYEjipnz4f3arQ_F-Mfv5xgVK5UaghUSFEfjUya5j6pCBo-eo8Dl8or0FV077JVoAD39-fuGpIB1ymIuQZTd13CcX9PBiJE0J58wd340Wxzah_Qo/s1024/image_2025-02-17_13-30-39.png

៣.គ្រប់គ្រងជំងឺរលាកសន្លាក់៖ ដំឡូងជ្វាសម្បូរទៅដោយបេតាការ៉ូតែន ម៉ាញេស្យូម ស័ង្កសី និងក្រុមវីតាមីន B ហើយមានសមត្ថភាពចាត់ចែង និងដោះស្រាយបញ្ហារលាកសន្លាក់បាន។ ទឹកដែលនៅសល់បន្ទាប់ពីស្ងោរដំឡូងជ្វា អាចយកទៅលាបត្រង់បរិវេណសន្លាក់ឈឺ ដើម្បីបន្ធូរអាការៈឈឺបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYga5vHjPJGHzT8sW9D4s22rIf7srbHqIrL6BVCxbLWrWi_ClOCk1lYTLpENGASUEcoxsTp4_DQJW5GUWd7PUeMaJSVbeutMAnuL29wlbow8SyJsJR_XrJMog4Lz0ZXGR54Jtzgt3kGwWFAh9fWgnHppkowVlo75hexnhI3yKa0wjmNu7Q__W6LqyKvoQj/s1280/image_2025-02-17_13-32-05.png

៤.កាត់បន្ថយរោគសញ្ញាហឺត៖ ដោយសារតែក្លិនក្រអូប ដំឡូងជ្វាអាចកាត់បន្ថយតឹងច្រមុះ ដែលជះឥទ្ធិពលដល់ច្រមុះ ទងសួត និងសួតបាន។ ចំពោះអ្នកកើតជំងឺសួត ក្លិនពីដំឡូងជ្វា អាចជួយឱ្យធូរស្រាលបានមួយកម្រិត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0CQdahPjDnaBL33MCFE_n1rWd-wnrGY4ThIKdgV2lVl_p8nW3f7KQCXpIOjq_WSgIwhXlG4iFY4q7X9AR0k2BVOfUq-D9CqWdHV1DtGrdwJxl93nn601YYg0kzJw9QUNNTzHz9wmjGrccmjpTCy07pEglQdYQ9QhbGE-F4vd2x7Llsu6B0eAcHOla6jTp/s1000/image_2025-02-17_13-32-49%20(2).png
៥.ជួយដល់ការរំលាយអាហារ៖ ដំឡូងជ្វា ជាពពួកអាហារសម្រន់សម្បូរដោយកាកសរសៃ រ៉ែខនិជ និងម៉ាញេស្យូម អាចជួយប្រព័ន្ធរំលាយអាហារឱ្យកិនបានល្អ។ វាស្រួលញ៉ាំ ហើយឆាប់រំលាយបានល្អ និងមិនធ្វើទុក្ខសម្រាប់អ្នកឈឺក្រពះ ពោះវៀន ក៏ដូចជាជួយឱ្យការបន្ទោបង់ស្រួលផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtDmM-ZsPQ_L9VzfTLR3TYxn-3gH6UqlxU8468egYJXKijw282SFIZXVpYuz4LTwZXDmX95jidEYJFyV_3w9wCEvaMtFMWkQnOLTPL0hG5QOPlPtGNmlc2v9BUr-eHWDTPyhclxsvun09wNBElY6dFuQDljxv_XH2MpqTEgrPeqj1Kb__Ckp3iZRHrLENT/s1000/image_2025-02-17_13-32-49.png

៦.ជួយប្រយុទ្ធប្រឆាំងមហារីក៖ ដំឡូងជ្វា ជារោងចក្រផលិតថាមពលនៃជាតិបេតាការ៉ូតែន អង់ទីអុកស៊ីដង់ដ៏អស្ចារ្យ និងប្រឆាំងមហារីកបានទៀតផង។ ពេលផ្សំបញ្ចូលគ្នាជាមួយវីតាមីន C អាចធ្វើឱ្យដំណើរការបានល្អ ក្នុងការព្យាបាលមហារីកច្រើនប្រភេទ ជាពិសេសមហារីកក្នុងពោះវៀនធំ ពោះវៀនតូច ក្រពេញប្រូស្តាត តម្រងនោម ឬសរីរាង្គខាងក្នុងដទៃទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtlrWSzgfjDBF56sv8Cjxb1-G8WLncavZEy74G1ddk9F8rJBOZiVTKGReJTuiRFiEIXuWnLXyMaz8gZWyfeIpkz1-mCdCqUajzND4WFG-uSA3CNn7T2OlrMorUTJfcPXpGSM4duVJJ_wlXH-vTBZWBfsrqinX_4ohJUENsnLVXoHkIM3AKGKiJkz2gPUFv/s1280/photo_2025-02-13_10-52-29.jpg

៧.ជួយកាតបន្ថយជំងឺទឹកនោមផ្អែម៖ ដំឡូជ្វាអាចជួយដល់ការបញ្ចេញអ័រម៉ូន អាំងស៊ុយលីន ដើម្បីគ្រប់គ្រង និងតម្រូវកម្រិតជាតិស្ករក្នុងឈាម ហើយអាចញ៉ាំជំនួសបាយក៏បាន បើយើងទម្លាប់៕