ប្រទេសចិន ៖ រដ្ឋាភិបាលចិនបានបង្កើតគម្រោងមួយជំរុញពលរដ្ឋអាយុច្រើនជិះរថភ្លើងដើរលេង និងបង្កើតកម្មវិធីដំណើរកម្សាន្តទៅកាន់តំបន់ទេសចរណ៍នានាសម្រាប់ពលរដ្ឋវ័យចំណាស់ ។ ស្ថានីយរថភ្លើងនៅប្រទេសចិននឹងបង្កើនចំនួនរថភ្លើងឱ្យបានច្រើនខ្សែ និងកំណត់គោលដៅទេសចរណ៍ចម្រុះសម្រាប់ដំណើរកម្សាន្តរបស់ពលរដ្ឋវ័យចំណាស់នៅទូទាំងប្រទេសចិនក្នុងឆ្នាំ២០២៧ ខណៈបច្ចុប្បន្ន (ឆ្នាំ២០២៥) ចំនួនរថភ្លើងនៅមានកំណត់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8oe8WqC7j7epf4XLjIxhKLJhB11O4wBFDPMC7K5ABhgF2-py07D2-dANLwtjadO7-fjzmxzgDqKHSNAcFeDe_fuMsznCkB7ATtg07jy9vFGWeYvuKaaxmrWQFaAAUziqooBQy68_5VEMnAz0qt9WF79677-e7TkYjy4SwN9m_4x94BDXyfX4E54PVeADd/s5000/image_2025-02-15_15-54-23.png
គម្រោងជំរុញពលរដ្ឋវ័យចំណាស់ជិះរថភ្លើងដើរលេងទៅកាន់តំបន់ទេសចរណ៍ផ្សេងៗ គឺជាការសហការគ្នារវាងក្រសួងពាណិជ្ជកម្ម និងស្ថាប័នរដ្ឋាភិបាល ចំនួន៨ ព្រមទាំងមានការសហការពីក្រុមហ៊ុនឯកជនផងដែរ ។ រថភ្លើងនីមួយៗនឹងត្រូវកែលម្អឱ្យមានកៅអីអង្គុយ និងច្រកផ្លូវដើរធំទូលាយ ក៏ដូចជាធ្វើបន្ទប់ទឹកដើម្បីផ្តល់លក្ខណៈងាយស្រួលដល់ពលរដ្ឋវ័យចំណាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqABY79BfXqTZgZdTyF8e4dMmysCa5UqxkIViuYRU-j0OP-8IQW5q7F429co345FR73P5p94MNhUaxgzNlUgXLziiTqw8F0Np0BCulIDer0BbkDg0u-upaz4QS0PlAgspCj47JqbK6pLdApDnRB3IsnX9F3QdAp37ttCXNsPbESHnLj-GE851fGdEsdLlr/s696/image_2025-02-15_15-56-03.png

ប្រទេសចិនមានចំនួនពលរដ្ឋវ័យចំណាស់កើនឡើងជារៀងរាល់ឆ្នាំ ហើយពលរដ្ឋវ័យចំណាស់ជាច្រើននាក់មានសុខភាពរឹងមាំ និងចង់ដើរលេង ។ ប៉ុន្តែក្រុមហ៊ុនទេសចរណ៍បានបង្កើតកម្មវិធីដំណើរសម្រាប់តែយុវវ័យប៉ុណ្ណោះ និងគ្មានកម្មវិធីដំណើរកម្សាន្តសម្រាប់ពលរដ្ឋវ័យចំណាស់ទេ ។ ហេតុនេះ រដ្ឋាភិបាលចិនក៏បង្កើតគម្រោងពលរដ្ឋវ័យចំណាស់ជិះរថភ្លើងដើរលេងដើម្បីជំរុញវិស័យទេសចរណ៍ និងបង្កើនប្រាក់ចំណូលពីវិស័យទេសចរណ៍បន្ថែមទៀត ពីព្រោះពលរដ្ឋវ័យចំណាស់ភាគច្រើនមានប្រាក់ចូលនិវត្តន៍ និងប្រាក់សន្សំច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZdI9uQD-ubF1f5rh_W_zHSqnD9qMBkI6_3GANtK8Px6bNClQAWv_374I7EilY3wDkbEMj1KvuM8P6HhCb8bc4-GvJT0laE6FmLZEEJh5h64kFXzMuZUUUP0wd9nLVhrUcj9zk-SMCH2QQtvfzSM6ySlrnzK0bzFTKh-sCmoAQXgPUvJeMyLeezfPYAC4N/s1480/image_2025-02-15_15-56-26.png

រដ្ឋាភិបាលចិនបានមើលឃើញឱកាសបង្កើនប្រាក់ចំណូលសេដ្ឋកិច្ចតាមរយៈដំណើរកម្សាន្តរបស់ពលរដ្ឋវ័យចំណាស់ ហើយរដ្ឋាភិបាលចិនប្រកាសទទួលការវិនិយោគពីក្រុមហ៊ុនបរទេស ដូចជា ៖ ការវិនិយោគសាងសង់ផ្ទះស្នាក់នៅសម្រាប់មនុស្សចាស់ មន្ទីរពេទ្យ និងមជ្ឈមណ្ឌលសុខភាព ដើម្បីត្រៀមទទួលចំនួនពលរដ្ឋវ័យចំណាស់កើនឡើង បន្ទាប់ពីចិនអនុវត្តគោលនយោបាយកូនតែម្នាក់ ធ្វើឱ្យចំនួនពលរដ្ឋវ័យចំណាស់កើនឡើងយ៉ាងឆាប់រហ័ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEif5gRqf1tSxCUB3-15cPbYjisUhVUYvB3gVgjcrVyaWjb7dKOedUwApxS7AfwI_zF9phtMLhTWMR2uOer37b9irDNNlhbtDvRmNUJL54MqWr0PRiyXlN0SVEg0a9lENdVep01EsVwZh8ulIBbEr14X9oHRg5jiLf4N5NTWQ7gOT5CA6h_S7vpNzzi2CDV1/s1920/image_2025-02-15_15-56-03%20(2).png

កាលពីឆ្នាំ២០២៤ រដ្ឋាភិបាលចិនបានចំណាយប្រាក់យ៉ាងច្រើនដើម្បីសាងសង់ផ្ទះស្នាក់នៅ និងកម្មវិធីកម្សាន្តសម្រាប់ពលរដ្ឋវ័យចំណាស់ ។ រីឯក្រុមហ៊ុនទេសចរណ៍នានាបានចាប់ផ្តើមផ្តោតលើគោលដៅដំណើរកម្សាន្តសម្រាប់អតិថិជនអាយុច្រើននៅឆ្នាំ២០២៥ ខុសពីពេលកន្លងមក ដែលក្រុមហ៊ុនទេសចរណ៍ផ្តោតតែលើអតិថិជនជាយុវវ័យ ៕