Home ព័ត៌មានអន្តរជាតិ ដើម Conophytum Pageae នៅអាហ្វ្រិកខាងត្បូង មានផ្លែស្រដៀងបបូរមាត់មនុស្ស កំពុងជិតផុតពូជ

ដើម Conophytum Pageae នៅអាហ្វ្រិកខាងត្បូង មានផ្លែស្រដៀងបបូរមាត់មនុស្ស កំពុងជិតផុតពូជ

90
0

Conophytum Pageae គឺជាដើមឈើមួយប្រភេទចេញផ្លែស្រដៀងនឹងបបូរមាត់មនុស្ស និងមានឈ្មោះល្បីល្បាញថា ដើមរបស់វាអាចដុះលូតលាស់នៅលើដីស្ងួតហួតហែង ឬធន់ជាមួយអាកាសធាតុក្តៅបានល្អ ។ វាមានស្លឹកក្រាស់ៗ ហើយផ្លែរបស់វាមានសាច់ច្រើនសម្រាប់ផ្ទុកទឹកពេលបរិស្ថានពុំអំណោយផល ។ វាចេញផ្លែជាចង្កោមយ៉ាងស្រស់ស្អាត និងខុសប្លែកពីផ្លែឈើផ្សេងៗ ទើបធ្វើឱ្យមនុស្សជាច្រើនចាប់អារម្មណ៍យ៉ាងខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhetxR9QnT5HRR1ZWl5-crE8updD7Gi71K0eY3XbNzYuk_1esqs2iXqRNohzaYQCXgzoxPqxWe0oc2D5Oq0Tne1lT3fYMI0fKCL1QsaGT_HanyKvb-5sd4g8yTVij1EQG9pdu-aMKXqb1_EFfj0bxi4wx0NQK68YcKeWhigd2uhZIwi1eQX58FhW0UMTN6w/s1500/image_2025-02-14_13-17-25.png

ដើម Conophytum Pageae នឹងចេញផ្កាមានក្លិនក្រអូបគ្រប់ពេលវេលានារដូវស្លឹកឈើជ្រុះ ហើយផ្ការបស់វានឹងរីកពេលយប់ ។ កាលពីឆ្នាំ២០១៥ ដើមឈើនេះត្រូវ បានគេវាយតម្លៃថា ជារុក្ខជាតិដែលមនុស្សបារម្ភតិចបំផុតពីការផុតពូជ ហើយនៅ២០២១ វាត្រូវបានគេវាយតម្លៃម្តងទៀតថា ជារុក្ខជាតិជិតផុតពូជ ដោយសារមានការជួញដូរដើមឈើនេះខុសច្បាប់ច្រើនបំផុត ។ ក្រៅពីនេះ ក៏មានជនខិលខូចដើរលួចដើម Conophytum Pageae ធំល្មមប្រមាណ១សែនដើម យកទៅលក់ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFe4BK3eUHbc3ErgX2o17lztmtbkZ2_V8Odp_eOl_LzytN39WMkBEoBQfUhZQltmnkKBYBGw8RENJaNhZLgnI6gnj_ckiqBxDXHzijmlLry0Sb-S0hgVJPLSDSK-PBMszWssRZr3jiqPqkg2sQGPaNo0ZvDNFsvWjuj8OGZ_yeWawm9I3JqHH90DJs0DN4/s900/image_2025-02-14_13-17-26.png

ដើមឈើនេះនឹងដុះលូតលាស់នៅតាមច្រាំងថ្មភ្នំ, វាលទំនាប, វាលខ្សាច់ និងតំបន់ភ្នំនៅប្រទេសអាហ្វ្រិកខាងត្បូង ហើយដោយសារមានការលួចដើមឈើនេះយកទៅលក់ខុសច្បាប់ច្រើន បានធ្វើឱ្យប៉ះពាល់ដល់សត្វតូចៗដែលរស់នៅក្នុងតំបន់ ។ ហេតុនេះ អាហ្វ្រិកខាងត្បូងបានចាត់វិធានការបន្ទាន់ដើម្បីទប់ស្កាត់ការលួចដើមឈើព្រៃ ខណៈវាជិតផុតពូជ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzm3slEcuazVlCqtQ-r-IIPCgR348NlsOpZc4Bk36J3-w7-z4K5oxOYPQVqQ50a_HTrshNGliCvAUlXM1QFmoVEhK-XmYlLoaI6fDmSKDlBc5ftNZOc1JfOaUMQRYGNzbcmDdDw-al7kgOQdOjgS9-Kw62hff4F2LsPDn61FW5OPw8RXVwwawqzY109xun/s482/image_2025-02-14_13-17-27.png

អ្នកជំនាញនិយាយថា ដោយសារដើមរបស់វាមានគុណសម្បត្តិច្រើន គឺជាមូលហេតុធ្វើឱ្យមានការលួចលក់ខុសច្បាប់ច្រើន ខណៈចំនួនដើមឈើបានធ្លាក់ចុះយ៉ាងឆាប់រហ័ស បច្ចុប្បន្ន អ្នកស្រឡាញ់ដើមឈើនេះអាចរកទិញវានៅកន្លែងបណ្តុះកូនឈើល្បីៗ ។ អ្នកជំនាញបានប្រាប់ពីការពង្រីកពូជដើម Conophytum Pageae ថា វិធីងាយបំផុតសម្រាប់ពង្រីកពូជរបស់វា គឺបំបៅមែកពីដើមមេនៅចុងរដូវក្តៅ និងយកមកដាំក្នុងផើងមានប្រវែងពី១០ ទៅ២០សង់ទីម៉ែត្រ ដែលក្នុងផើងពោរពេញដោយសារធាតុរ៉ែស័ក្តិសមជាមួយរុក្ខជាតិមានផ្លែផ្ទុកទឹកច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgo65I5IbMsDYAxn7WsLca3sW2mnAGsDjqbZUSKs0WAd3uUZS9krB5eyfxAEytNie_WzS6rR0WtDRmVruDtc_1wDWXhHvJo6wiufFBfvKbaEvWh7jjITrxsmN9DaofcNozpifWW-ebA3KNc9sjjeeCWYO3GG6S_1ynlW9k6aQ-duiU0AxC5ggxqhWq6QJ-j/s788/image_2025-02-14_13-17-27%20(2).png

ពេលរសៀល ហាមដាក់វាត្រូវពន្លឺថ្ងៃរយៈពេលយូរ ប៉ុន្តែវាអាចត្រូវពន្លឺថ្ងៃពេលព្រឹក ។ មុនពេលដាំ យើងត្រូវដឹងថា វាចូលចិត្តកន្លែងណាមានខ្យល់អាកាសល្អ, មានសំណើមតិច, ដាក់ជី១ឆ្នាំម្តង ក្នុងរដូវស្លឹកឈើជ្រុះ និងស្រោចទឹកជាប្រចាំពេលដាំវារួច ។ ប៉ុន្តែកុំឱ្យទឺកដក់ក្នុងផើងច្រើនពេក ហើយទុកឱ្យដីស្ងួតផងដែរ ដើម្បីកុំឱ្យឫសវាស្អុយ និងចៀសវាងដាក់ជីញឹកញាប់បង្ខំឱ្យវាចេញផ្លែ ៕