Home ព័ត៌មានអន្តរជាតិ ប្រធានាធិបតីប្រេស៊ីលថា Trump ត្រូវបានជ្រើសរើសជាអ្នកគ្រប់គ្រងអាមេរិក មិនមែនគ្រប់គ្រងពិភពលោកទេ

ប្រធានាធិបតីប្រេស៊ីលថា Trump ត្រូវបានជ្រើសរើសជាអ្នកគ្រប់គ្រងអាមេរិក មិនមែនគ្រប់គ្រងពិភពលោកទេ

107
0

ប្រទេសប្រេស៊ីល ៖ នាដើមខែកុម្ភៈ ឆ្នាំ២០២៥ ប្រធានាធិបតីប្រេស៊ីល លោក Lula da Silva ថ្លែងថា លោក Donald Trump ត្រូវបានពលរដ្ឋបោះឆ្នោតជ្រើសរើសជាអ្នកគ្រប់គ្រងសហរដ្ឋអាមេរិក មិនមែនឱ្យលោកគ្រប់គ្រងពិភពលោកទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi52c_74r_mPGgjvc2LVjYQ5Y1mCzefUWpOTHtcnZsbDnuCkmwiZnNLH64pG9Po4-s7WMZi2-oykgx7hB1SzvMgoAlZeGi7fgy67L4yi1aaCP04Ru10v1RWYtR72sFdJHscnB9voeE-MZRATN59ClHXJAsTIqMgXIsRgyk43JEOEu5U9KDrfzj771_9YQVh/s1200/image_2025-02-13_08-23-04.png

ពេលផ្តល់សម្ភាសន៍ជាមួយវិទ្យុចំនួន២ នៅខេត្តបាហៀ ស្ថិតនៅភាគឦសានប្រទេសប្រេស៊ីល កាលពីថ្ងៃទី៦ ខែកុម្ភៈ កន្លងមក លោក Silva ថ្លែងថា លោកគោរពតាមលទ្ធផលការបោះឆ្នោត ហើយលោក Trump ត្រូវបានពលរដ្ឋបោះឆ្នោតឱ្យធ្វើជាប្រធានាធិបតីគ្រប់គ្រងសហរដ្ឋអាមេរិក ។ ប៉ុន្តែពលរដ្ឋពុំបានបោះឆ្នោតឱ្យលោក Trump ក្លាយជាអ្នកគ្រប់គ្រងពិភពលោកទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUu4SQIz71IgfTWlTwNqVDv-8YsVxH4c8kw7S9rMxs8MT_u_l7PwoSFhvmQ0EL3BseT6zXL0n4lEA7j-JX8GIc8_yI0cBXuMaPubYeo416nn6v43lEnPn2bRr8-2BB-uQJcH1ylUqIMS6m_b3fPyE7y4XrW73O-a00xfAnxJd0iTRFJQoazyszE5l_6Sa5/s1068/image_2025-02-13_08-23-05.png
ប្រធានាធិបតីប្រេស៊ីល លោក Silva បានថ្លែងពីករណីលោក Trump តាំងចិត្តបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ Gaza ថា ប្រធានាធិបតីអាមេរិកចាំបាច់ត្រូវតែរក្សាទំនាក់ទំនងប្រជាធិបតេយ្យ និងអរិយធម៌ជាមួយប្រទេសផ្សេងៗនៅលើពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGLfb-3a56dXVRr5azvWL9REYPgKf-shyphenhyphenU7rtNhOyMJ1mjrmqdOCHxmpQ_pQ8Nv5xvzKT2z7TK5du6JU0t1sDApoa3KR5J8ZPWNKW8C9Zu_SGrvTjV_5mvAEdeBgFs-1Ucsa-ptMOiNd9SegAuS3ZVAvrzuFhu6vVgPrqiWhJ3rhed9soxVxqK12Op8HgR/s2000/image_2025-02-13_08-23-05%20(2).png

កាលពីថ្ងៃទី៤ ខែកុម្ភៈ កន្លងមក លោក Trump បានថ្លែងថា អាមេរិកនឹងគ្រប់គ្រងតំបន់ Gaza ហើយអាមេរិកនឹងអភិវឌ្ឍន៍តំបន់នេះ ក្រោយការជម្លៀសពលរដ្ឋប៉ាឡេស្ទីនទៅរស់នៅកន្លែងផ្សេង ។ ក្រោយពីលោក Trump ថ្លែងបែបនេះ លោក Silva រិះគន់ថា អាមេរិកតាំងខ្លួនជាប្រទេសគោរពប្រជាធិបតេយ្យ ប៉ុន្តែបែរជាចង់គ្រង់គ្រងប្រទេស និងទឹកដីមួយចំនួន នេះបញ្ជាក់ថា អាមេរិកចង់បង្កើតសង្គ្រាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9J7ymNjK1jPkc6wjNmiVD9SyDL2Es40_p56Vz_vD_iKjesYvK0DwPKxFVKnAtBoq1alIRb2Z7t2EAnu8I5VQCxXlAcxvPR_6W21iF9oQgNaQZU91Ng2TZf7ERrnTVWfG6thlLtxCtRk1Dkv58lPwQ5ya2GbKqXFI2PPoGapsi1NiqevtH3gSR_UqZV67a/s1024/image_2025-02-13_08-23-06.png

គួរបញ្ជាក់ថា គម្រោងកាន់កាប់តំបន់ Gaza បានធ្វើឱ្យប្រទេសនានារិះគន់លោក Trump យ៉ាងខ្លាំង ប៉ុន្តែលោក Trump អះអាងថា មេដឹកនាំអ៊ីស្រាអែល លោក Benjamin Netanyahu រីករាយធ្វើតាមគម្រោងរបស់លោក គឺបណ្តេញពលរដ្ឋប៉ាឡេស្ទីនជាង២លាននាក់ ទៅរស់នៅកន្លែងផ្សេងដើម្បីអភិវឌ្ឍន៍តំបន់នេះ ៕