តារាចម្រៀង K-pop ដ៏ល្បីល្បាញរបសកូរ៉េ Tiffany Young បានទម្លាយអាថ៌កំបាំងនៃការថែរក្សាសម្រស់ឱ្យស្រស់ស្អាត ក្មេងជាងវ័យ និងបានឆក់យកបេះដូងអ្នកគាំទ្រជាច្រើន ជាមួយនឹងសម្រស់ធម្មជាតិរបស់នាង។ នៅក្នុងកម្មវិធីមួយតារាចម្រៀង និងជាអ្នកនិពន្ធវ័យ ៣៥ ឆ្នាំរូបនេះបានបង្ហាញអំពីរូបមន្តដ៏អស្ចារ្យទាំង ៥ របស់នាងដែលយើងគ្រប់គ្នាគួរអនុវត្តតាម៖

១.ម៉ាស្សាមុខ៖ តារាចម្រៀងដ៏ប្រិមប្រិយ Tiffany តែងតែម៉ាស្សាមុខជាប្រចាំ ដើម្បីបន្ធូរអារម្មណ៍ ជំរុញចលនាឈាមរត់ឱ្យកាន់តែល្អ កាត់បន្ថយភាពជ្រីវជ្រួញ និងរក្សាស្បែកមុខឱ្យរឹងមាំ។ លើសពីនេះតារាស្រីវ័យ ៣៥ ឆ្នាំរូបនេះក៏បានធ្វើការម៉ាស្សាពេញរាងកាយផងដែរ ដើម្បីរក្សារាងឱ្យនៅតែស្លីមស្អាតជានិច្ច។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaS5csIwLN4tBSIv7sAoWree1hA-mMB8sgsqQniosW_g8gfs9LedXThHZ4obm3HgnLtMDsCpB6-re8c7f62RAoISFizA8ZmP7Hzo5CI0WI9dLUAoM7SjGtLG_hsKvGyCi3gpXX-NVwzZuQAmqYHPr9QedTMvzwxYudLwA0K6w02nauY9d38nYqj0ZG__UD/s1024/image_2025-02-12_13-40-29.png

២.ការពារស្បែក៖ នៅពេលដែលមានអារម្មណ៍ថាស្បែករបស់នាងស្ងួត តារាស្រីរូបនេះនឹងប្រើក្រែមផ្តល់សំណើម ប៉ុន្តែប្រសិនបើស្បែករបស់នាងបង្ហាញសញ្ញានៃភាពស្រអាប់ នាងនឹងទៅកន្លែងស្ប៉ាដើម្បីទទួលការថែទាំយ៉ាងយកចិត្តទុកដាក់ពីអ្នកជំនាញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6KGbYwYTwu4oDJCxEK4FhmPxwSse20BmkXSZNi4NAA2CjjiGBTkns1hqbBVT4ovojjNg-VLhIbt3ORolKwenMDvxeQfasc6Fh7X51t0KYIm4ZeS9CMi_LbkdPxkwqEI7KfaCA7q5qBmTgIYp6PE_C5rlR2Y718-UG8ymB6Mv3NoWy9Sj2GGIrhwNMK_Cg/s2000/image_2025-02-12_13-40-30%20(2).png

៣.លាងសម្អាតស្បែកឱ្យបានហ្មត់ចត់៖ ដោយសារតែធម្មជាតិនៃការងារ តារាស្រីរូបនេះតែងតែ Makeup ពេលបង្ហាញខ្លួនជាសាធារណៈ ឬនៅលើកញ្ចក់ទូរទស្សន៍។ នាងបាននិយាយថា បើយើងមិនសម្អាតស្បែករាល់ថ្ងៃទេនោះ គ្រឿងសម្អាងដែលនៅសេសសល់នឹងធ្វើឱ្យស្បែករបស់យើងស្តើងងាយនឹងខូច។ ដូច្នេះហើយ Tiffany តែងតែសម្អាតស្បែកឱ្យបានស្អាតជានិច្ច ដើម្បីធានាបាននូវការកម្ចាត់ភាពកខ្វក់ ខ្លាញ់ និងគ្រឿងសម្អាងនៅលើមុខរបស់នាង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-93SEbl19x1PTjQr70URFY8K_u0cXwvOBVINPOAAL5NJMaim5L2xFXkq1Y_s3hfiQ0dy1GasgiNVoWHZeckRYbSmTajVx8WliEDS9gv6T4C8in38QXpnScQAzAsOn-3O_8VFNBMbIbszzmH8wUCMZkKz54A0igyzrWG8szifwdeTxW2IPsThg-OJA5RO9/s830/image_2025-02-12_13-40-30.png

៤.របបអាហារសុខភាព៖ ចង់បានសម្រស់ក្មេងជាងវ័យ និងសុខភាពល្អ សមាជិក Girls’Generation រូបនេះតែងតែជ្រើសរើសអាហារដែលសម្បូរវីតាមីន ព្យាយាមផឹកទឹកឱ្យបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ និងផឹកតែបៃតងដើម្បីធ្វើឱ្យដំណើរការមេតាប៉ូលីសសកម្ម។ លើសពីនេះតារាស្រីរូបនេះ ក៏បានទទួលទានទឹកការ៉ុតជាប្រចាំ ដើម្បីផ្តល់វីតាមីន A និង E បន្ថែមទៀត ដើម្បីជួយឱ្យស្បែកស និងទប់ស្កាត់ភាពចាស់ផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi16Hcn507_dfmEMIqX-QPhexGqRk-P58WQmhpSvs3zgN8nW3FGz-9E5fraE18LdMtoVErRNs_adFkhIKYnDN4zAsKuUPZgA-oTvjnFppqIEXhY6Bi6hH3lp-OtbkCz7yEqD2DRbA4hy0L-vxBab0eIp994_896GUl5dX5Zt91WWZPjx9vTRTBSe5oy_1EM/s2560/image_2025-02-12_13-40-31.png

៥.ហាត់ប្រាណ៖ នៅពេលទំនេរពីការងារ តារាស្រីរូបនេះតែងតែហាត់យូហ្គា ឬជិះកង់ជារៀងរាល់ថ្ងៃ ដែលសកម្មភាពទាំងនេះមិនត្រឹមតែផ្តល់ពេលវេលាឱ្យនាងសម្រាកបន្ទាប់ពីថ្ងៃធ្វើការដ៏តានតឹងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យរាងកាយរបស់នាងបង្កើនការរំលាយអាហារ និងកម្ចាត់ជាតិពុលផងដែរ។ នៅពេលដែលកាលវិភាគមានភាពមមាញឹក តារាស្រីរូបនេះនៅតែប្រាកដថាត្រូវហាត់ប្រាណយ៉ាងហោចណាស់ពីរដងក្នុងមួយសប្តាហ៍៕