យើងតែងតែបានឮរហូតមកថា ការក្រោកនៅពេលព្រឹកនឹងផ្តល់ផលល្អសម្រាប់សុខភាពរាងកាយ ឬមានអារម្មណ៍ស្រស់ស្រាយ ប៉ុន្តែតើការក្រោកពីព្រឹកនេះ គួរតែក្រោកនៅម៉ោងប៉ុន្មាន ទើបល្អសម្រាប់សុខភាពបំផុត និងមានអាយុវែង?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2yJfEYP5-RnCxSqDlvgq0ZoFFG3o6lA868l-_y6xPo7KeovbKUfWd48fYiIZ3xFKOcCzUf1UcVFbBYuFXJg1jTEZZlVrrvsi7NLhAzSMk8pf3VVf2QBnbiXAW97tGcy0iJ3f3TiaH0qAt85vf53SAYu6jImC0qZApQZv-QBnkTA2VHipb-qUTVutRupkH/s999/image_2025-02-11_13-55-13.png

ការស្រាវជ្រាវមួយរបស់សាកលវិទ្យាល័យ Harvard នៅសហរដ្ឋអាមេរិកបង្ហាញថា អ្នកក្រោកពីព្រលឹមចាប់ពីម៉ោង៥ព្រឹក រហូតដល់ម៉ោង៧ព្រឹក គឺនឹងមានសុខភាពល្អ និងអាយុវែងជាងអ្នកក្រោកយឺត ។ បើអ្នកក្រោកពីដំណេកក្នុងចន្លោះម៉ោងនេះ នឹងមានអាយុវែងជាងមុនរហូតដល់២០ឆ្នាំ បើធៀបនឹងការក្រោកនៅម៉ោងផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCmozDKdo5dXg_NkdxFJ3jAFhRe2beUjB9lE_3VVVibUYn_n7dcxI4mDv5EVHRkylPJ896WUlptAxQuJ9ExZrVDTJnYhyphenhyphen68DXi6PjTYDPAWnyPaMhtoPUDT3x_e8cFojds7dp31Nnd0drb5e4pV7I8bCdr1UkD3GJAhbrLF_GLtcSYj_jRiy0NZXTBsSLp/s1500/image_2025-02-11_13-55-14%20(2).png

អ្នកស្រាវជ្រាវអាមេរិកនិយាយថា នាឡិកាជីវិតរបស់យើងមានប្រព័ន្ធដំណើរការយ៉ាងទៀងទាត់ ហើយវាកំណត់ពេលវេលាសម្រាក និងសុខភាពទូទៅ ។ បើយើងគោរពតាមប្រព័ន្ធដំណើរការរបស់នាឡិកានេះតាមធម្មជាតិ ដូចជា ៖ ពេលវេលាបំពេញការងារ និងសម្រាកបានត្រឹមត្រូវ គឺយើងនឹងមានសុខភាពល្អបំផុត ហើយប្រព័ន្ធផ្សេងៗរបស់រាងកាយនឹងដំណើរការល្អដូចគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi64ler8BSRJ46297YHTP9LUjzoLI6hwUG0KXO9C-NxZGdbEOgNyqRbTvthEcQvDB1QLqKMYHFmToGsFsJ9L0zxqq3KKvj7RItpzb_ecaKB0dyJxGP8DzGmsb1VWq7oPQ2NhvTNZxGYvqB2E0KYQ-k0V4y7tVIt517Fg6F_6syOBFp94jGd3mbOYUp4cwMX/s1600/image_2025-02-11_13-55-14.png

ផ្ទុយទៅវិញ ការចូលសម្រាកនៅយប់ជ្រៅពេក ឬសម្រាករយៈពេលច្រើនម៉ោង រហូតដល់រាំងស្ទះដល់ការដំណើរការរបស់នាឡិកាជីវិត វានឹងបណ្តាលឱ្យមានបញ្ហាសុខភាព ដូចជា ៖ ភាពពុំប្រក្រតីនៃអរម៉ូន ឬប្រព័ន្ធការពាររាងកាយចុះខ្សោយ ហើយចុងក្រោយ យើងនឹងអាយុខ្លី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEib11shCSRwcrl47NPnfYY7g9aljITVYgtghxk5lwbtD5Y5_9nioaJpaVWIiYkPyR6yZP7vMfvKtn7GJYnAQe8tnKOo86nWWtw2neVpZ50Eq7JtJiN-eyyj6SZ2YlVRwVmVAT9vQ8WPkeR9f64R7LsiFQCLzQ6rq8H0GlBiHah9JbuC7chpK0neXNOmoTJA/s1600/image_2025-02-11_13-55-15%20(2).png

ក្រៅពីនេះ គួរតែអនុវត្តតាម ៣ចំណុចនេះនៅពេលព្រឹក ដើម្បីជួយឱ្យអាយុវែង និងសុខភាពល្អ រួមមាន ៖

១-ដកដង្ហើមវែងៗ ៖ ការដកដង្ហើមវែងៗនៅពេលព្រឹកនឹងជួយពង្រឹងសុខភាពបេះដូង និងសួត, សម្រួលលំហូរឈាម និងកាត់បន្ថយភាពតានតឹង ធ្វើឱ្យមានអារម្មណ៍ល្អ ។
២-ផឹកទឹកក្តៅឧណ្ឌៗ ៖ ការផឹកទឹកក្តៅឧណ្ឌៗក្រោយពេលក្រោកពីដំណេក អាចជួយដល់ការរំលាយអាហារ និងបណ្តេញជាតិពុលចេញពីរាងកាយ ។
៣-ហាត់ប្រាណ ៖ ការហាត់ប្រាណពេលព្រឹកជួយឱ្យមានសុខភាពល្អ កាត់បន្ថយហានិភ័យដោយសារជំងឺរ៉ាំរ៉ៃ ព្រមទាំងធ្វើឱ្យអារម្មណ៍ស្រស់ថ្លា និងមានថាមពលពេញមួយថ្ងៃ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVnV_-trV1CfkpZrAH3aJgJMzQZnpVdQM1UHnMBIIlVR_vvxBWDa2ABpK4ZOZ7Pe-RhI7MZVJ3ajFtvD7FhGgCN_GE7yZZxedexfyu_X063-An-KuDfR8Ml2NnEylgKlxhNJIhq9U59XMZ3ioQZ4rEWtC7sdhylzBLIhcLyJiaj_kl8l322kKK3r1jnwJi/s1800/image_2025-02-11_13-55-15.png