Home ព័ត៌មានអន្តរជាតិ ឥណ្ឌូណេស៊ីពិនិត្យសុខភាពពលរដ្ឋពុំគិតថ្លៃដើម្បីកាត់បន្ថយអត្រាស្លា.ប់ ដោយសារជំងឺទាំងនេះ

ឥណ្ឌូណេស៊ីពិនិត្យសុខភាពពលរដ្ឋពុំគិតថ្លៃដើម្បីកាត់បន្ថយអត្រាស្លា.ប់ ដោយសារជំងឺទាំងនេះ

78
0

ប្រទេសឥណ្ឌូណេស៊ី ៖ រដ្ឋាភិបាលឥណ្ឌូណេស៊ីព្យាយាមកាត់បន្ថយអត្រាការស្លា.ប់ របស់ពលរដ្ឋដោយសារជំងឺផ្សេងៗ តាមរយៈការបង្កើតគម្រោងត្រួតពិនិត្យសុខភាពពលរដ្ឋគ្រប់រូបពុំគិតថ្លៃ ហើយគម្រោងនេះចាប់អនុវត្តពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ តទៅ ។ ក្រៅពីនេះ រដ្ឋាភិបាលឥណ្ឌូណេស៊ី ក៏មានគម្រោងផ្តល់អាហារថ្ងៃត្រង់ពុំគិតថ្លៃដល់សិស្សសាលាផងដែរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg35emg46Owr3MoPvy-LKLyRjn_X1oy4r1-1f6JKfFG5qn9dZUyYvmcPI4ykfgPExqbbkXfxFvQ8EtCZyE44PuK0FLJq0K81SMUiJcDfnn6cAZbZ87hHVW6nCKlzs0QwEcxOa22XJMZ925d0oWNijOJxBKxa3TV0QyyrrfCJBkOBolLM7Kszs4nXi8ihAbE/s2048/image_2025-02-11_13-45-08%20(2).png
ឥណ្ឌូណេស៊ីចាប់ផ្តើមអនុវត្តគម្រោងត្រួតពិនិត្យសុខភាពពលរដ្ឋប្រចាំឆ្នាំពុំគិតថ្លៃ ក្នុងគោលបំណងឱ្យពលរដ្ឋដឹងថា តើពួកគេកើតជំងឺអ្វីខ្លះ ដើម្បីព្យាបាលបានទាន់ពេលវេលា ។ ហេតុនេះ ពលរដ្ឋគ្រប់រូបមិនថាមានអាយុប៉ុន្មាន គឺអាចត្រួតពិនិត្យសុខភាពនៅថ្ងៃកំណើតរបស់ខ្លួន ហើយគ្រូពេទ្យនឹងពិនិត្យឈាម វាស់សម្ពាធឈាម វាស់ភ្នែក ត្រចៀក ពិនិត្យហានិភ័យជំងឺបេះដូង មហារីក សុខភាពផ្លូវចិត្ត និងដាច់សរសៃឈាមខួរក្បាល ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPAlnfzdaK0lvevQVze1DjnN4kT6C8lRW1cNYmHj5dCGafXfnJzHsxVCFNp-T_bQ_keIVk2i9NuE-XWTXH332sl4FLR-DHiC3aOGTgY8BApmxpbgVI-P51nLigdCSoOgqS597hUKakIOzwm05cokfhHN7yMbYybtclfE7K6Pdh_U0-zf5zFAblIb9YiEJR/s1200/image_2025-02-11_13-45-11.png
ឥណ្ឌូណេស៊ី គឺជាប្រទេសមានពលរដ្ឋច្រើនលំដាប់ទី៤ លើពិភពលោក ហើយពលរដ្ឋឥណ្ឌូណេស៊ីភាគច្រើនស្លាប់ដោយសារជំងឺបេះដូង ដាច់សរសៃឈាមខួរក្បាល និងរបេង បើការត្រួតពិនិត្យរកឃើញជំងឺ គឺពលរដ្ឋនឹងអាចព្យាលជំងឺទាន់ពេលដើម្បីកាត់បន្ថយអត្រាការស្លាប់ ។ មន្ត្រីក្រសួងសុខាភិបាលនិយាយថា គម្រោងពិនិត្យសុខភាពពលរដ្ឋពុំគិតថ្លៃ នឹងចំណាយថវិកាច្រើនរហូតដល់ជាង១៨ម៉ឺនដុល្លារអាមេរិក ដែលចាត់ទុកថា គឺជាគម្រោងផ្នែកសុខាភិបាលដ៏ធំបំផុតរបស់ឥណ្ឌូណេស៊ី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgThEcjBy3dikABS6xx628S0E4ysp_9zN5nWoOFg8fyo0ptMg6BDP2OR0HZoXPaqSSx6Xf9qTcj4q5xMudy-LLc6YaEcYXTnY-GysWC_npCNQYL9QejmlgalBvueiK-Ph0ADEadNHE8wLmUT7BQfu3OKB_89jbtYy7sPIFGEasjxz4oPWjJgyiEqcLBLmRj/s1024/image_2025-02-11_13-45-12.png

ពីដំបូង រដ្ឋាភិបាលមានបំណងចំណាយថវិកាច្រើនជាងនេះសម្រាប់គម្រោងពិនិត្យសុខភាពពលរដ្ឋ ប៉ុន្តែថវិកាគម្រោងនេះត្រូវបានកាត់បន្ថយមួយចំនួនក្រោយពីប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto ថ្លែងថា នឹងបែងចែកថវិកាខ្លះសម្រាប់ចំណាយក្នុងគម្រោងផ្សេង ដែលលោកធ្លាប់សន្យាពេលរកសំឡេងឆ្នោត ដូចជា ៖ គម្រោងផ្តល់អាហារថ្ងៃត្រង់ពុំគិតថ្លៃដល់សិស្សសាលា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUEqMHzKMoCLb5VWZtOGeEu7yccdui4k0__ihMgB40cYw2wuO2Fx5TaRBX47t4AogdhVeHGzwfQK3c8GAgUYAP1pY84Ra_wP7rxa5Gcx_uvHkEnpdVhQUfCd5OEaU5HGmfTsU9T5P0qLKqc-gvzpjfqIEuBIDEJzyMcdcj3U9wLx_z1-F4-GtceeWj6l30/s1600/image_2025-02-11_13-45-08.png

មន្ត្រីអគ្គនាយកដ្ឋានសុខភាពបឋម និងសហគមន៍នៃក្រសួងសុខាភិបាលឱ្យដឹងថា គម្រោងនេះមានតួនាទីការពារជំងឺផ្សេងៗដែលឆក់យកជីវិតពលរដ្ឋ ហើយក្រសួងសង្ឃឹមថា ការពិនិត្យសុខភាពពលរដ្ឋពុំគិតថ្លៃនឹងធ្វើឡើងចាប់ពីទារក រហូតដល់មនុស្សចាស់ ដើម្បីឱ្យពួកគេយល់ដឹងពីសុខភាពរបស់ខ្លួន ។ រហូតមកដល់ថ្ងៃទី១០ ខែកុម្ភៈ ពលរដ្ឋប្រមាណ១៧,០០០នាក់ បានមកពិនិត្យសុខភាព ហើយគោលបំណងរបស់គម្រោងពុំមែនព្យាបាលជំងឺទេ ប៉ុន្តែជាការលើកទឹកចិត្តឱ្យពលរដ្ឋព្យាបាលជំងឺទាន់ពេល ៕