រឿងភាគថ្មីរបស់ Jisoo សមាជិកក្រុម BLACKPINK ប្រភេទហ្សូមប៊ី នៅទីបំផុតបានបញ្ចាំងជាលើកដំបូងចំពេលមានការទន្ទឹងរង់ចាំខ្ពស់ ហើយភ្លាមៗនោះរឿងហ្សូមប៊ីលាយឡំកំប្លែហនេះ បំបែកកំណត់ត្រា។ យ៉ាងណាទស្សនិកជនជាអ្នកទស្សនាបានបញ្ចេញប្រតិកម្មចម្រុះចំពោះការសម្តែងរបស់នាងដូចគ្នា។
ចាប់តាំងពីការចាក់បញ្ចាំងរឿងភាគពីរដំបូងរបស់ខ្លួននៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ ២០២៥ រឿង «Newtopia» បានបង្កើតកំណត់ត្រាថ្មីសម្រាប់ចំនួនអ្នកទស្សនាខ្ពស់បំផុតក្នុងចំណោមការចាក់បញ្ចាំងស៊េរី Coupang Play ទាំងអស់។ លើសពីនេះទៀត យោងតាមរបាយការណ៍ការ លើការវាយតម្លៃអ្នកមើលមាតិកាវេទិកាសម្រាប់សប្តាហ៍ដំបូងនៃខែកុម្ភៈ ឥឡូវនេះ Newtopia បានដណ្តើមយកចំណាត់ថ្នាក់កំពូលទាំងនៅក្នុងប្រភេទ «ការទទួលស្គាល់» និង «ការទាក់ទាញរបស់អ្នកមើល»។
.png)
ទន្ទឹមនឹងនេះ ការពិភាក្សាជុំវិញសមត្ថភាពរបស់ Jisoo ក្នុងការសម្តែងនៅតែបន្តតាមអ៊ីនធឺណិតដោយបានលើកឡើងថាការសម្តែងរបស់នាងប្រសើរជាងមុនប៉ុន្តែនៅតែមានភាពខ្វះខាតក្នុងនាមជាតួឯកនៅក្នុងរឿង។ .png)
សារព័ត៌មាន Star News បានរាយការណ៍ថា «Jisoo នៅតែបង្ហាញជំនាញសម្ដែង ដែលធ្វើឱ្យអ្នកទស្សនានៅជាប់ជានិច្ច ដោយបង្ហាញពីការសម្តែងដែលមិនអាចទាយទុកជាមុនបាន។ បើប្រៀបធៀបទៅនឹងការងារពីមុនរបស់នាងនៅក្នុង Snow Drop នាងមានសំណាងមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ ប៉ុន្តែជាតួឯកស្រីឈានមុខគេដែលគួរផ្តល់បទពិសោធមើលដ៏រឹងមាំសម្រាប់ទស្សនិកជន វាច្បាស់ណាស់ថាជំនាញរបស់នាងនៅមានការខ្វះខាត។ ទោះជាយ៉ាងណាក៏ដោយ នាងពិតជារួមចំណែកបង្កើតតួអង្គដ៏គួរឱ្យចាប់អារម្មណ៍»។
អ្នកលេងបណ្តាញសង្គមកូរ៉េបានបញ្ចេញមតិថា ខ្ញុំ«ចង់និយាយថានាងមានភាពប្រសើរឡើងបើប្រៀបធៀបទៅនឹងពីមុន … ខ្ញុំចូលចិត្ត Jisoo ប៉ុន្តែខ្ញុំគិតថានាងគួរតែនៅជាប់នឹងកម្មវិធីផ្សេងៗ។ ខ្ញុំមានអារម្មណ៍ថានាងខ្វះទេពកោសល្យពីធម្មជាតិដែលត្រូវការសម្រាប់ការសម្ដែងសិល្បៈបែបណាមួយជាទូទៅ , ខ្ញុំគិតថាវាជាសំឡេងរបស់នាង ហើយភាពឆ្គាំឆ្គងនោះនៅក្នុងអ្វីគ្រប់យ៉ាងដែលនាងធ្វើ ដែលពិតជាមានផលប៉ះពាល់ដល់នាង…»។
.png)
គួរបញ្ជាក់ផងដែរថា Jisoo គ្រោងនឹងត្រឡប់មកវិញនៅថ្ងៃទី ១៤ ខែកុម្ភៈ ជាមួយនឹងអាល់ប៊ុមតូចថ្មីមានបទចម្រៀង៤បទ។ ជាមួយគ្នានេះនាងនឹងមាន Tour នៅអាស៊ីរៀបចំនៅទីក្រុងចំនួន ៧ ដូចជា ម៉ានីល ,បាងកក ,តូក្យូ , ម៉ាកាវ, តៃប៉ិ ,ហុងកុង និង ហាណូយ៕










