បទថ្មីមានចំណងជើងថា « Business class» របស់តារាចម្រៀងរ៉េប វណ្ណដា ត្រូវបានគេហទំព័របរទេស Empire record label អាម៉េរិកផ្សព្វផ្សាយបន្តទៀតបន្ទាប់ពីបទ «J+O Zero III» ។ លើកនេះគណនី Instagram របស់ វណ្ណដា ក៏បានចែករំលែកការបង្ហោះរបស់ Empire ផងដែរ។
នៅយប់ថ្ងៃទី៧ កុម្ភៈ វណ្ណដា បានទម្លាក់បទថ្មីមានចំណងជើងថា «Business class» ដែលទទួលបានការគាំទ្រច្រើនជាងគេតាមរយៈការបោះឆ្នោតនៅក្នុងកម្មវិធីជួបជុំអ្នកគាំទ្រសម្រាប់អាល់ប៊ុមទី៣របស់លោកដោយវីដេអូចម្រៀងនេះគឺជាទិដ្ឋភាពផ្ទាល់នៅក្នុងកម្មវិធីតែម្តង។ ស្របពេលទម្លាក់បទថ្មីនេះគេហទំព័រ Instagram Empire គឺបានផ្សព្វផ្សាយបទថ្មីនេះផងដែរ។

ជាលើកទី២ដែលត្រូវប្រព័ន្ធផ្សព្វផ្សាយបរទេសបង្ហោះពីបទថ្មីរបស់ខ្លួន វណ្ណដា ក៏បានចែករំលែកបន្តនៅលើ Story IG របស់លោកផងដែរ។ កាលពីមុនបទចម្រៀង «J+O Zero III» របស់ វណ្ណដា បានលេចមុខលើការផ្សព្វផ្សាយរបស់ Empire record label ដែលមានមូលដ្ឋាននៅ សាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាម៉េរិក និងមានការិយាល័យនៅទីក្រុងផ្សេងទៀតហើយ Empire គឺជាក្រុមហ៊ុនឯករាជ្យមួយដែលផ្សព្វផ្សាយពីតារាចម្រៀងរ៉េបជាច្រើនដែលធ្វើឱ្យអ្នកគាំទ្រតារាចម្រៀងរូបនេះមានការចាប់អារម្មណ៍យ៉ាងខ្លាំង។
«Business class» ក្នុងរយៈពេល២០ម៉ោងបទនេះបានជាប់លេង៤ ក្នុងបញ្ជីបទចម្រៀងដែលមានការស្តាប់ច្រើនជាងគេនៅលើយូធូបកម្ពុជា ហើយបទ «J+O Zero III» គឺបន្តជាប់លេខ១។ ជាការកត់សម្គាល់មួយទៀត វណ្ណដា បានបញ្ជូលភ្លេងបុរាណខ្មែរចាប៉ីដងវែងទៅលើបទថ្មីនេះរបស់លោកដែលធ្វើឱ្យមនុស្សជាច្រើនកោតសរសើរចំពោះការធ្វើបែបនេះខណៈមកទល់ពេលនេះអ្នក Reaction ទាំងជនជាតិខ្មែរនិងជនជាតិបរទេសជាច្រើនរូបគឺបានធ្វើការ Reaction បទ «Business class» នេះ៕