Home ព័ត៌មានអន្តរជាតិ យុវវ័យអាមេរិកលែងចាប់អារម្មណ៍ស្វែងរកគូស្នេហ៍តាមអនឡាញ បែរមកពេញនិយមតាមវិធីថ្មីនេះ

យុវវ័យអាមេរិកលែងចាប់អារម្មណ៍ស្វែងរកគូស្នេហ៍តាមអនឡាញ បែរមកពេញនិយមតាមវិធីថ្មីនេះ

64
0

សហរដ្ឋអាមេរិក ៖ ការស្វែងរកគូស្នេហ៍តាមគេហទំព័រនានាលែងទទួលបានការចាប់អារម្មណ៍ហើយសម្រាប់ក្រុមយុវវ័យ ឬអ្នកនៅលីវនៅអាមេរិក ប៉ុន្តែពួកគេកំពុងពេញនិយមស្វែងរកគូស្នេហ៍តាមរយៈការចូលរួមក្នុងក្លិបអ្នករត់ប្រណាំង ។ អ្នករត់ហាត់ប្រាណជាច្រើនបានបង្ហោះរឿងរ៉ាវរបស់ខ្លួនក្នុងបណ្តាញសង្គមថា សុខភាពពួកគេល្អប្រសើរច្រើនក្រោយពីចូលរួមក្លិបអ្នករត់ប្រណាំង ហើយពួកគេក៏បានជួបមនុស្សក្នុងក្តីសុបិនផងដែរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzqE84stUr2SNbZHODsHjUvjK0ya61rKbWRRC9KppzE4lllS_Ky_GsXM944YWZWEr8wPG-b4YTxd-WYWIpPCrxHO266qlC6WdsO4W8PGxJNuMWbQp4W77fye02M8kqauAcHp6wUJ-1Jw-PiREDv5FS2c36GKEto7PAViDrWwgMYh2bDOYRPZTptMMrTtq1/s1280/image_2025-02-10_08-27-20%20(2).png
ក្លិបអ្នករត់ប្រណាំង Chicago Run Collective នៅទីក្រុងទីក្រុងស៊ីកាហ្គោ រដ្ឋអ៊ីលីណយ សហរដ្ឋអាមេរិក មានអ្នករត់ហាត់ប្រាណជាច្រើននាក់បានមកប្រមូលផ្តុំគ្នាតាំងពីម៉ោង៨ព្រឹក ហើយពួកគេបានចំណាយពេលជជែក ធ្វើការស្គាល់គ្នា និងភ្ជាប់ទំនាក់ទំនងជិតស្និទ្ធ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_hAjsI06TzFg3SUuxca1tiP4xpumT2mQDLo6W6Fhv_vuhtwLAyAqnxPJ9EMfW0_PSkf6RZxHjSEbFMgzsRm-GAlWB2FCKIP3XutZ82rXwx0iF_Ir3R4C6CQDJsU8Tsjfh77aQhsfaU6UwF0VMqkT0tteoSMvhjkHFSSEpAAH7Xi59kWvpjO43I6__eYEc/s960/image_2025-02-10_08-27-20.png

នាយកក្លិបអ្នករត់ប្រណាំង Chicago Run Collective និយាយថា ក្លិបអ្នករត់ប្រណាំងភាគច្រើនផ្តោតលើការរត់ប្រណាំងម៉ារ៉ាតុងតែម្យ៉ាង ហើយវាពុំមែនជាតម្រូវការ ទើបសម្រេចចិត្តបង្កើតក្លិបនេះ នៅខែឧសភា ឆ្នាំ២០២៤ សម្រាប់ឱ្យមនុស្សគ្រប់រូបជួបជុំហាត់ប្រាណ និងរាប់អានគ្នាក្នុងសង្គម ។ ក្រោយពីបង្កើតក្លិបរួចឃើញថា ទទួលបានការគាំទ្រយ៉ាងខ្លាំងពីក្រុមអ្នករត់ហាត់ប្រាណដែលចង់ស្គាល់មិត្តភក្តិថ្មី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhODGPewB7gcSApNTt3T3P82G6pTgmvp0xVHDEYzlbTNG5G0jJ8s_BwWUci6p9VqqFLqkBRL6f3W2wJD3r0CRp5ZHJ5jjtuQeelHkC2BnEqaoXEh5kG17Tn_U0M_flQRzDlR1GvyfeIqTVu-um35I-MuJfVuWk5vIApLpPSZXUr_Um3g_L4oe2FK6jz65yA/s1500/image_2025-02-10_08-27-21%20(2).png
លើសពីនេះ ពេលក្រុមអ្នករត់ហាត់ប្រាណជួបជុំគ្នាហើយ ក្លិប Chicago Run Collective បានសរសេរស្លាកសញ្ញាផ្សេងៗឱ្យពួកគេ ដើម្បីឱ្យការរត់ប្រកបដោយបរិយាកាសរីករាយ ដូចជា ៖ «ខ្ញុំនៅលីវ មករត់ជាមួយខ្ញុំ» ។ វាជាការស្វែងរកគូស្នេហ៍តាមវិធីថ្មី ដែលយុវវ័យ និងអ្នកនៅលីវសរសើរមិនដាច់ពីមាត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7Fl7LTCBfVggpqyUtCK8nYvwcCC5eICOLF0XSGAg_vTflVYjBWkeWCwt4MEYqNAOllE9p8KuxgxTvCf-H2IMJdYJjRvla94D-5w5CvJ4rPwnEpEzeWi_kGZbnhYBBuvOQp0MPIIMMeDlks-JV2Olf-65fdgJ8Pnrw-T2PbT7X-DKddGSOVTXVw03n8woq/s1000/image_2025-02-10_08-27-21.png

ដូចគ្នានេះ ក្លិបអ្នករត់ប្រណាំង Lunge Run Club នៅទីក្រុងញូវយ៉ក ត្រូវបានបង្កើតឡើងដើម្បីឱ្យអ្នកនៅលីវទាំងឡាយបានជួបគ្នា ។ កាលពីមុន ក្លិបនេះមានសមាជិកចាប់ពី២០នាក់ ទៅ៣០នាក់ប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ន ក្លិបមានសមាជិក ចាប់ពី៤០០នាក់ ទៅ៥០០នាក់ ។ នាយកក្លិបប្រាប់ថា ៖ «ពេលខ្លះ យើងទៅរត់នៅតាមផ្លូវ ព្រោះចង់ជួបមនុស្សពេញចិត្តណាម្នាក់ ហើយរត់ឡើងហត់ ទម្រាំបានជួប ។ ហេតុនេះ ក្លិប Lunge Run Club ត្រូវបានបង្កើតឡើងសម្រាប់ជាកន្លែងប្រមូលផ្តុំអ្នកស្រឡាញ់សុខភាព និងស្វែងរកគូអនាគត» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYBmUF-2gX5OEyn6layZfDylebfz86IBElRkaR-PGiFMSGMN1yjsMfSMiopi_Q73JHJSK_LLRiTdl04BVqZHK_0i5d33P7SoKMxN_5GDUlu6HG4dRerZu4qyaydyMjgDzwvXXtT8HTL8nz7T16H0mXsnXe7tQ_ZJx0Gn4b26eiDC7LJXrxcRaHj-tEwiZY/s1875/image_2025-02-10_08-27-22.png

គួរបញ្ជាក់ថា ការដោនឡូត App ស្វែងរកគូស្នេហ៍របស់ពលរដ្ឋអាមេរិកបានធ្លាក់ចុះរហូតដល់១៦% កាលពីឆ្នាំ២០២៣ ។ អ្នកជំនាញផ្នែកណាត់ជួប បញ្ជាក់ថា ការជជែកគ្នាតាមអនឡាញពុំបានបង្កើតទំនាក់ទំនងទេ ហើយវាធ្វើឱ្យអស់សង្ឃឹមក្នុងការណាត់ជួប ពីព្រោះមនុស្សស្គាល់គ្នាតាមអនឡាញ ពុំដូចនឹងការចង់បានរបស់យើង ៕