Home ព័ត៌មានអន្តរជាតិ ធ្លាប់ជាដីដែលគេបោះបង់ចោល! ក្លាយជាសួនពណ៌បៃតងដ៏ធំបំផុតនៅទីក្រុងញូវយ៉ក

ធ្លាប់ជាដីដែលគេបោះបង់ចោល! ក្លាយជាសួនពណ៌បៃតងដ៏ធំបំផុតនៅទីក្រុងញូវយ៉ក

29
0

Central Park ដែលជាឧទ្យានកណ្តាលនៃទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក មានផ្ទៃដីជាង ៣៤១ ហិកតា កាលពីមុនគឺជាដីដែលគេបោះបង់ចោលដោយសារហេតុផលហួសចិត្តមួយនេះ។
នៅអំឡុងឆ្នាំ ១៨៥៣ សមាជិកសភាញូវយ៉កបានសម្រេចចិត្តទិញដីមួយកន្លែងនៅលើកោះ Manhattan ដើម្បីសាងសង់សួនឧទ្យានដ៏ធំមួយ ហើយបានប្រើឈ្មោះផ្លូវការថា Central Park តាំងពីពេលនោះមក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSJ_7x2NYxEoZliQIgWQMSzT1iAG2ogh0BWTg0oqEH7HnN4RjPkJ7irHU29HhKwgfDQVYMYguLatAEw3BNxLNJylhaz-3SsMe_r82VwmTnLmoKSGedSGZF_VFgw3FzL4LW7Bd8sEiPZQAQG6wDxLCYn1ZSOAMYmmimvd595vXsRVwd_RwKTgNNhFRC1YI6/s1650/image_2025-01-28_10-06-40.png
ប៉ុន្តែមនុស្សជំនាន់នោះជឿថា ដីដែលបានជ្រើសរើសសម្រាប់សាងសង់ឧទ្យាននេះគឺមិនមានភាពទាក់ទាញសោះឡើយ ធ្វើឱ្យដីនេះក្លាយជាដីដែលទំនេរ ត្រូវបានគេបោះបង់ចោល និងគួរឱ្យខ្លាចអស់រយៈពេល ៣-៤ ឆ្នាំ។ ទោះជាយ៉ាងណានៅឆ្នាំ ១៨៥៧ ដល់ ១៨៦៦ ដីដ៏ធំល្វឹងល្វើយនេះក៏ត្រូវបានគេសាងសង់ និងប្រែក្លាយ “ដីដែលគេបោះបង់ចោល” ទៅជាឧទ្យានដែលមានអ្នកទស្សនា និងចូលចិត្តជាងគេបំផុតក្នុងពិភពលោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUYX7D3WmARGKon6cdMtMebvsg7k4t-po8ztUdlyldTSN5z8om4f06ujNzgLQUAW_jhzDLraYU7JhwMkkuMrAYwEa8KuLYhAZ41WTth6Jlm3oc7VR6UpqPn98oRbygU6GIaTi-rmpp1Eipk15JN6vSCsbPyj-0W4jsZODOQMRQ6r025aTVbolSNRFQiGyO/s3072/image_2025-01-28_10-06-41.png
នៅឆ្នាំ ១៩៣០ ឧទ្យាននេះបានចូលដំណើរការជួសជុលធំមួយ ជាមួយនឹងការផ្តល់មូលនិធិពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីសាងសង់បឹង សួនកុមារ និងកន្លែងនេសាទ។ នៅឆ្នាំ ១៩៦០ ឧទ្យានកណ្តាលនៃទីក្រុងញូវយ៉កបានក្លាយជានិមិត្តរូបនៃចលនាវប្បធម៌ និងនយោបាយ រួមទាំងការតវ៉ា និងការប្រគុំតន្ត្រីជាច្រើនដែលត្រូវបានប្រារព្ធឡើងនៅសួនឧទ្យាននេះ។ ក្នុងរយៈពេលកន្លងមក Central Park តែងតែផ្តោតលើការជួសជុលឥតឈប់ឈរ និងកែលម្អសកម្មភាពនានា ដើម្បីបម្រើប្រជាពលរដ្ឋ និងភ្ញៀវទេសចរឱ្យកាន់តែប្រសើរឡើង។ ដូច្នេះពេញមួយប្រវត្តិសាស្រ្តនៃការបង្កើត និងការអភិវឌ្ឍន៍ Central Park គឺបានឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងច្រើនពីមួយឆ្នាំទៅមួយឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3logDyKXRSLOjiZ4-IPR7V2e0yyou3M6rIXnnqWRGTzdRCJt_Ghe6X3Ziva7tYddXKCCUBUz4VE9_GrGz94kTmV-PUuPhxtXcr-eFOLaQb5LaksUsmZhyphenhyphenpd9mU-sUmpdY5Ed29HNckrcbift_G2HJ0KId-YDFn3OdyR_tmO6jftkOHnM99tBR-2VVKCoN/s2000/image_2025-01-28_10-06-45.png

យោងតាមស្ថិតិពីគេហទំព័រទេសចរណ៍ Travel + Leisure Central Park ឧទ្យានកណ្តាលនៃទីក្រុងញូវយ៉ក ឬហៅថា Central Park គឺបានក្លាយជាគោលដៅដ៏ពេញនិយមបំផុតនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២៤ ស្ថិតក្នុងចំណាត់ថ្នាក់លេខមួយតែម្តង។ អ្នកទស្សនាជាង ៩០% បានសរសើរមិនដាច់ពីមាត់ពីសម្រស់ធម្មជាតិ ចាប់ពីសួនច្បារដ៏គួរឱ្យស្រឡាញ់ ប្រាសាទបុរាណ សួនសត្វចម្រុះ កន្លែងជិះស្គី សួនកុមារចំនួន ២១ កន្លែង និងក្លោងទ្វារជាច្រើន ក៏ដូចជាសកម្មភាពឥតគិតថ្លៃរាប់មិនអស់នៅទីនេះផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhg4lygtl19l9bWQgBd0vaTbLhC1d8eFzI1KhO0NWToQ6hqTszp1J1Z9a_8HXFX4evqMP-q4-4accZvTNK5WnnnH7afMUBKRy6Y9yU7ihH0CVYsObRsFPbsF8iMnL53Xm7R6h6FRTdRIHqKSyvY0RU6X22bdqqmcVZc4iEp4G68aZf3tbUfXHHjZrDFE5_B/s3000/image_2025-01-28_10-06-46.png