មិនដឹងថានេះជាផែនការទីផ្សារឬមហាជនជាអ្នកយល់ច្រឡំខ្លួនឯងនោះទេបន្ទាប់ពី ក្មេងខ្មែរ ប្រកាសកាលពីកន្លងមកនេះដែលទស្សនិកជនគិតថាបំបែកក្រុមពេលនេះស្រាប់តែត្រូវបានសមាជិកទាំងពីររូបគឺ ជា សុជាតិ និង កៅ ពន្លឺ ប្រកាសថានោះគ្រាន់តែជាការបំបែកក្រុម ខណៈពួកគេត្រៀមចេញអាល់ប៊ុមថ្មី។
.png)
នៅថ្ងៃទី៨ ខែសីហា ជា សុជាតិ និង កៅ ពន្លឺ បានចេញវីដេអូរៀងខ្លួនបង្ហោះក្នុងថ្ងៃតែមួយអំពីក្រុម «ក្មេងខ្មែរ»។ ជាមួយនឹងការរៀបរាប់ពីអនុស្សាវរីយ៍ក្នុងដំណើរដែល ក្មេងខ្មែរ ឆ្លងកាត់ អ្នកទាំងពីរបានបញ្ជាក់ថានោះគ្រាន់តែជាការ Prank ប៉ុណ្ណោះដោយពួកគេមិនបានរំសាយក្រុមឡើយ។ ទាំង ជា សុជាតិ និង កៅ ពន្លឺ ក៏បានធ្វើការសូមទោសមកកាន់ទស្សនិកជនចំពោះការបង្ហោះកន្លងមកដែលធ្វើឱ្យអ្នកគាំទ្រមួយចំនួនសោកស្តាយចំពោះការបាត់បង់ក្រុមក្មេងខ្មែរ។.png)
តារាចម្រៀង ជា សុជាតិ បានលើកឡើងនៅក្នុងវីដេអូរបស់លោកថា ការធ្វើបែបនេះដើម្បីពញាក់ស្មារតីបន្តិចបន្តួចពីក្រុម ក្មេងខ្មែរ និងចង់ដឹងចិត្តអ្នកគាំទ្រក្រោយពីមានការសង្ស័យថា សមាជិកទាំងពីរនាក់មានជម្លោះផ្ទៃក្នុងដោយសារតែមិនឃើញទម្លាក់បទថ្មី ស្ងប់ស្ងាត់អស់រយៈពេលយ៉ាងយូរ។ តារាចម្រៀងរូបនេះក៏បានបញ្ជាក់ថា អាល់ប៊ុម ថ្មីរបស់ពួកគេនឹងទម្លាក់នាពេលឆាប់ៗខាងមុខនេះផងដែរ។

ការយកអារម្មណ៍របស់ទស្សនិកជនមកលេងសើចជាមួយនឹងការ Prank បែបនេះមតិខ្លះក៏បង្ហាញការសប្បាយចិត្តរបស់ខ្លួនដែលឃើញថាក្រុម ក្មេងខ្មែរ ពុំទាន់បំបែកក្រុម ខណៈមតិខ្លះទៀតបានរិះគន់ចំពោះសកម្មភាពបែបនេះ។.png)
គួរបញ្ជាក់ផងដែរថា កាលពីល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ក្មេងខ្មែរ បានប្រកាសថា «ពួកគេមិនអាចបន្តដំណើរជាមួយគ្នាទៀតទេ ការជួបជុំតែងតែមានការបែក ក្មេងខ្មែរសូមអរគុណ និងសម្រាបលា»។ ការប្រកាសនេះបានធ្វើឱ្យមានការភ្ញាក់ផ្អើលនៅក្នុងសង្គមសិល្បៈនិងអ្នកគាំទ្រ ប៉ុន្តែនៅទីបំផុតការប្រកាសនោះត្រូវបានបង្វែរមកវិញថា នោះគ្រាន់តែជាការ Prank ប៉ុណ្ណោះ៕










