Home ព័ត៌មានអន្តរជាតិ ឈ្វេងយល់ពីកម្រិតខ្យល់ពុល PM ២.៥ ដែលប្រទេសជិតខាងកំពុងព្រួយបារម្ភខ្លាំង!

ឈ្វេងយល់ពីកម្រិតខ្យល់ពុល PM ២.៥ ដែលប្រទេសជិតខាងកំពុងព្រួយបារម្ភខ្លាំង!

104
0

កាសែត The Nation Thailand បានចុះផ្សាយកាលពីថ្ងៃទី ២២ ខែមករានេះ ថាអំឡុងប៉ុន្មានថ្ងៃនេះ ប្រទេសថៃកំពុងទទួលរងនូវការបំពុលខ្យល់កម្រិតខ្ពស់ PM ២.៥ ខណៈដែលសាលារៀនចំនួន ៥៣ ទូទាំងប្រទេសបានប្រកាសបិទជាបណ្តោះអាសន្នហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVbfUaCmZJW1LJf2r5zACPe_op-Sb6UFuBouyxhxSSzzQ5KdXIJM_jgxzbAOug542av1XdFjAxi6QEYhaQ5StC4pOBhmnqL84tn1OjNSkO6EpymI75Rd_DG2fHguoirINalz0vpxZNMxN4tKVS13m5zWSE-iE2Gg_UNb30fMoLe4WQAHHNgltMqOzkDMF4/s2880/image_2025-01-23_13-28-09%20(2).png

PM (Particulate Matter) គឺសម្តៅទៅលើការបំពុលបរិយាកាស ដែលជាការផ្សំគ្នារវាងភាគល្អិត និងដំណក់ទឹកតូចៗ មានផ្ទុកនូវសមាសធាតុគីមី។ ភាគល្អិតទាំងនោះ តែងប្រែប្រួលទាំងទំហំ រូបរាង សមាធាតុគីមី និងប្រភពដើមផ្សេងៗ។ ជាទូទៅ ការបំពុលខ្យល់នេះគឺចែកចេញជា ២ ប្រភេទ គឺ PM ១០ និង PM ២.៥។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijZx4P9Ro3fMFN9IgXZLqZlmCt8-b5rMCQ0RwFwFJ7jOxGXheIHVo6saiQf4G2Zfk0zJXpfb1SuXMLmWaZUXQyw4xuCMwpLiWUrZP3Op5dIDs0-GQ1NKkDxcw-7QuBHWRJnlYxZTbyGWTlxZwE2g9wzy0QCRVMXl_rC-b5RqaIbfKqzDF2TgL8k_UYWmaP/s1000/image_2025-01-23_13-28-09.png

PM ១០ មានន័យថា ការបំពុលខ្យល់ នៃភាគល្អិតដែលមានអង្កត់ផ្ចត់ ១០ មីក្រូម៉ែត្រ ឬតិចជាងនេះ។ PM ១០ គឺកើតចេញពីលម្អងធូលី ផ្សិត និងបាក់តេរីជាដើម ដែលមានប្រភពមកពីធម្មជាតិ ដូចជាការដ្ឋានសំណង់ កន្លែងចាក់សំរាម កន្លែងកសិកម្ម ភ្លើងឆេះព្រៃ ការដុតសំរាមជាដើម។ យ៉ាងណា វាក៏បង្កផលប៉ះពាល់ដល់សុខភាព ប្រសិនបើស្រូបចូលទៅក្នុងសួត បង្កឲ្យមានផលប៉ះពាល់ដល់ផ្លូវដង្ហើម អាឡាក់ស៊ីជាមួយនឹងច្រមុះ ភ្នែក បំពង់ករជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLORcGJQ5A1j4FfPMo-7RJKlhgMPeKYYQ0mDYzMaQdaTQxsLCUPqn5XMDOD5OnFFRORNFqxzte3haur-dltsiK0u1ZGYPhy90FTEmaWe7zgqP-QeTol5OP4rzySRCYoaCs5l9C7m323OYFwpUmFxWdSq6orjMB0jrS-70w0ig8dG1JKTYpM_vrjgfcxL6p/s4256/image_2025-01-23_13-28-10%20(2).png

ចំណែក PM ២.៥ វិញ ដែលភាគល្អិតដែលអង្កត់ផ្ចត់ ២.៥ មីក្រូម៉ែត្រ ឬតិចជាងនេះ។ PM ២.៥ មានប្រភពមកពីការដុតចំហេះ ការបំភាយឧស្ម័នពីយាន្តជំនិះ ដំណើរការឧស្សាហកម្ម ការដុតឥន្ធនៈហ្វូស៊ីល និងប្រតិកម្មគីមីកម្រិតខ្ពស់លើបរិយាកាស។ ចំពោះផលប៉ះពាល់សុខភាពវិញ គឺខ្លាំងជាងកម្រិត PM ១០ ទៅទៀត ដែលបណ្តាលឲ្យភាគល្អិតទាំងនោះជ្រៀតចូលតាមសួត ទៅកាន់ចរន្តឈាម រាលដាលដល់បេះដូង សរសៃឈាមខួរក្បាល ជម្ងឺមហារីក និងជម្ងឺសួតរាំរ៉ៃជាដើម ហើយប៉ះពាល់ជាពិសេសចំពោះកុមារ មនុស្សចាស់ និងអ្នកមានសុខភាពទន់ខ្សោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiriRJh3wZ-y7oocghqhO1T1rbpduMvYbYi2yBHXCNILunbSdWnP3uGKd_qG7Qg7Y0W994Oo-Z9xEHORii_4O0Oo7yWKf4KlFyQrZ2pOh0opHTJPvbLy4L4gITCD6hiinFojnljKidSxWUQ4f-7UBMKPFtyywMzDua8AJbkoXzRKpId7Nn-XYmaVc2uYrN2/s1030/image_2025-01-23_13-28-10.png

ដូច្នេះហើយ ដើម្បីការពារអំឡុងពេលដែលមានការបំពុលខ្យល់ អ្នកទាំងអស់គ្នា ត្រូវជៀសវាងសកម្មភាពខាងក្រៅផ្ទះ បិទទ្វារបិទបង្អួចឲ្យបានជិតល្អ ហើយរាល់ពេលចេញក្រៅក៏ត្រូវពាក់ម៉ាស់និងវែនតាជាប់ជានិច្ច។ ម៉្យាងវិញទៀត ការធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ ក៏ជួយបង្កើនប្រព័ន្ធភាពស៊ាំយើងឲ្យរឹងមាំផងដែរ៕