ចំពោះអ្នកដែលតាមដានវិស័យបវរកញ្ញាជ្រាបមកហើយថាបវរកញ្ញា ប៊ី សុធារី បានសម្រេចចិត្តកាត់សក់ខ្លីរបស់ខ្លួនកាលពីកន្លងមកថ្មីៗនេះពីព្រោះតែការស្រលាញ់និងការស្រ្តេសខ្លាំង។ ទោះយ៉ាងណា ក្នុងការដែលនាងកាត់សក់ខ្លីនេះត្រូវបានអ្នកមួយចំនួនខម្មិនថាដូចអ្នកនេះ ដូចអ្នកនោះជាហេតុធ្វើឱ្យនាងមិនសប្បាយចិត្តចេញវីដេអូឆ្លើយតបតែម្តង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBBmLjW7AsceyGza1jT-W8k-c35yFcG9Ob4gXz2IYdCW4_dRboDbOdLxgYVwz9OcPwxLM00Z3VRFBVyuJTxTbV6NF3PfHFyPkAJ4e1skEIKzTlygiP3ST_mr2l0ccCMwBrplAI0W5HKqwHBNMJjL53A8Gvl7HCQbVL0ip3V_2QadgC3kUZYpJinsKwf3EN/s2048/image_2025-01-22_10-09-02.png
ប៊ី សុធារី បានចេញវីដេអូមួយនៅល្ងាចថ្ងៃទី២១ មករា ឆ្លើយតបនឹងការខម្មិនថា «មើលច្រឡំស្មានថាស្រីម្នាក់នោះ»។ ក្នុងវីដេអូ សុធារី ថាចំពោះការខម្មិននេះនាងទទួលបានច្រើនជាពាក្យពេចន៍ថាមើលមួយភ្លាតស្មានថាម្នាក់ស្រីនោះហើយពេលខ្លះថែមទាំងខម្មិនឈ្មោះគេទៀតមកលើវីដេអូនាង។ សុធារី ថាមានការខម្មិនឈ្មោះគាត់ចំៗទាំងដែលនាងមិនដែលមាបញ្ហាជាមួយគេនោះទេ ហើយគាត់នោះក៏មិនដែលមានរឿងអ្វីជាមួយនឹងអ្នកខម្មិនដែរតែអ្នកខម្មិនចូលចិត្តលើកគាត់មកនិយាយនៅក្នុងវីដេអូនាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLlf3gqyRMJrhryUSDGWd4OyhwhqZR13omTSGvTHsHr1ZukdyHpXB_RtHzmyYIwC9aMWsKQUlgIBopNaiD8RO2MJycTxruWXVce0YcmsfnRqfZhVnx7-98VNIB0TzcsBldI5-rtfawBH0NG-VqlZ0-v_GVQa6ceJBAGSTjGi9s4gMnMfU-KW2f2SybxIEj/s2048/image_2025-01-22_10-09-03.png

បវរកញ្ញារូបនេះបានលើកឡើងទៀតថា មិនត្រឹមតែមានការប្រៀបធៀបទៅគាត់នោះទេប៉ុន្តែមានអ្នកផ្សេងទៀតដូចជាតួរឿងនាងនុត តារាស្រុកគេ។ ប៊ី សុធារី ថា នាងកាត់សក់នាងធ្វើជាខ្លួននាងបើសិនជាគិតថានាងដូចជានរណាគេរក្សាវានៅក្នុងចិត្តទៅមិនចាំបាច់ចូលខម្មិនលើវីដេអូនាងនោះទេព្រោះនាងមិនពេញចិត្តក្នុងការឃើញខម្មិនទាំងអស់ហ្នឹងនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifoX9cbS3pzVuelFdk9vsyE_thcMQNcPFQiY-zjSQu4PmR1BC2yUT0PuHHOCByrzTQKkVcEYBOaHkBbRlchgOjyCUHXxXsdxHqeTz1rlhtR7SGq649aXVXLg-EhO1QnpShjDWXIgtu1LoZ8B7s9enLKPUA7o7YMQHsmDqDf_7hfzmu4M-zfSLnvHXp7lYH/s2048/image_2025-01-22_10-09-04.png

ប៊ី សុធារី បានបន្ថែមទៀតថា «បើសិនជាឃើញវីដេអូរបស់នាងសូមមេត្តាបញ្ឈប់មិនថាតែលើនាងឬអ្នកផ្សេងទៀតនោះទេក្នុងការប្រៀបធៀបព្រោះគ្មានអ្នកណាសប្បាយចិត្តនោះទេ រៀនយកចិត្តគេដាក់ចិត្តខ្លួនឯង កុំគិតថាមានបណ្តាញសង្គមហើយចង់និយាយអ្វី ចង់ខម្មិនអ្វីក៏បាន»។ និយាយដោយអារម្មណ៍មិនសប្បាយចិត្ត ប៊ី សុធារី ថាសម័យនេះហើយមិនមែនសម័យមុននោះទេចង់និយាយអ្វីក៏បាន ទោះបីជានាងជាមនុស្សមហាជនក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIMowMqxZHbhY3DprxhUPgcGBsfsVF1GVCm6c4pE8sCFVWDTo4oOhgAqLawubI67aTG_4XITnbXOA8gEUryDSRKmoOQPQW3CEPonQpaNbuppOng4kWLB4twxIBbfepKV7PqcfKL_CiUiyVnP-KFEFq8jGJjVXml4dYjvmw1bwDcx-LtagMpfw5m8Ytm_po/s2048/image_2025-01-22_10-09-06.png

បវរកញ្ញារូបនេះបាននិយាយថា ប៉ះនាងទោះបីជាអ្នកជាហ្វេនគាំទ្រនាងយ៉ាងណាក៏ដោយបើសិនជាខម្មិនពាក្យណាដែលនាងមិនពេញចិត្តនាងរីផតហើយនឹងប្លុកចោលទៀត ព្រោះនាងចង់ធ្វើជាខ្លួននាងបញ្ឈប់ការប្រៀបធៀបនាងទៅអ្នកផ្សេង៕