យោងតាមផលិតកម្ម OA Entertainment នៅថ្ងៃទី២២ ខែមករា នេះអាល់ប៊ុមរបស់ Jennie មានឈ្មោះថា «Ruby» នឹងត្រូវបានចេញផ្សាយនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥។ អាល់ប៊ុមនេះនឹងមានបទចម្រៀងសរុបចំនួន ១៥ បទ រួមទាំងបទ «Mantra» ដែលបានចេញនៅខែតុលា ឆ្នាំ២០២៤ដែលបង្ហាញពីសក្ដានុពលតន្ត្រីគ្មានដែនកំណត់របស់ Jennie។
.png)
អាល់ប៊ុម Ruby មានការសហការជាមួយសិល្បករល្បីៗលើពិភពលោកដូចជា Childish Gambino, Doechii, Dominic Fike, Dua Lipa, FKJ, និង Kali Uchis ដោយសន្យាថានឹងមានអាល់ប៊ុមដែលនឹងចាប់អារម្មណ៍ទស្សនិកជនទូទាំងពិភពលោកម្ដងទៀត។.png)
Jennie បានធ្វើឱ្យមានការចាប់អារម្មណ៍ជាមួយនឹងបទ Mantra ដែលឈរនៅលើកំពូលតារាង iTunes Top Songs ក្នុង ៤៧ ប្រទេស និងតំបន់ រួមទាំងសហរដ្ឋអាម៉េរិក ប្រេស៊ីល សិង្ហបុរី ហ្វីលីពីន និងម៉ិកស៊ិក។ វាក៏បានចូលក្នុង Billboard Hot 100 ពីរសប្តាហ៍ជាប់ៗគ្នា ដោយក្លាយជាតារាចម្រៀង K-pop ស្ត្រីដំបូងគេដែលដណ្តើមបានចំណាត់ថ្នាក់លេខមួយនៅលើតារាង iTunes Top Songs របស់សហរដ្ឋអាម៉េរិក។
.png)
អ្នកគាំទ្រជុំវិញពិភពលោកកំពុងមានការរំជើបរំជួលជាមួយនឹងអាល់ប៊ុម ‘Ruby’ របស់ Jennieដោយរំពឹងថា Jennie នឹងបង្កើនអត្តសញ្ញាណតន្ត្រីពិសេសរបស់នាងបន្ថែមទៀតខណៈកន្លងមកថ្មីៗនេះសមាជិក BLACKPINK រូបនេះបានបង្ហោះរូបភាពនៅបន្ទប់ថតសំឡេងផ្សេងៗគ្នាជាច្រើនកន្លែងដែលបញ្ជាក់ថារូបនាងពិតជាខិតខំខ្លាំងណាស់សម្រាប់អាល់ប៊ុមរបស់នាង។

គួរបញ្ជាក់ផងដែរ Jennie ត្រូវបានប្រកាសថានឹងសម្តែងទោលនៅឯមហោស្រពតន្ត្រី Coachella នាខែមេសា ខាងមុននេះនៅរដ្ឋ California ។ ការប្រកាសនេះបានបង្កើនការរំពឹងទុកសម្រាប់ការសម្តែងនាពេលខាងមុខរបស់នាងនៅលើឆាកពិភពលោក៕










