កាលពីថ្ងៃទី ២១ ខែមករា ឆ្នាំ២០២៥ មានករណីកសិករនាំគ្នាតវ៉ាបិទផ្លូវជាតិលេខ២ ក្រោយពួកគាត់មិនមានទឹកគ្រប់គ្រាន់ក្នុងការធ្វើស្រូវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjltO2mZ_WSfMsw3-zPbbXJI4SKsk_VDP7LaaKpgf2p_dsoh0CqERGIfHuznTy-HHGlhkucuAM2sDVXNYlxia45lj4FZz-MvcV618TLZUUEMkDmiEpp3YmquL7iDYYZWXFGcgUdNz4qh_KvPxFKGF5_qeZe7jeMH13cTios5EJuFPQZhBPaxSi6DGcBlZy0/s990/image_2025-01-22_16-16-04.png

ក្រោយពីទទួលបានដំណឹងតវ៉ានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សហការជាមយយក្រសួងក្រសួងធនធានទឹក និងក្រសួងកសិកម្ម ចុះត្រួតពិនិត្យភ្លាមៗ ដោយសម្រេចបូមទឹកស្ទឹងព្រែកត្នោត និងទន្លេបាទី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGdrLKtf7-SMSZ71cVfElIpFUSqZIKX05xYjucMxEKVkNHCAiERtNkCiIOls-mNjfLflaD7EwWLyL-h9TJtYeN1bEl4dkOqk1NMjIWRDcyj97QOW3s09rSM-NAwW0H98Lmbs8m0S1G47BPE7pO2zsltbaUPDts65qnHJsNE1GLFJIp7kPf3LDDRMF_tZMx/s1280/image_2025-01-22_16-16-07.png

ក្រសួងពាក់ព័ន្ធ បានបូមទឹកពីទន្លេបាទីតាមស្ថានីយទី២២ និងទី២៣ ដែលមានចំងាយជាង១០គីឡូម៉ែត្រ បញ្ចូលក្នុងប្រឡាយមេហនុមាន ដើម្បីសង្គ្រោះស្រូវប្រាំងប្រមាណ ៤ពាន់ហិកតារបស់ប្រជាកសិករចំនួន ៣ ៥០០គ្រួសារ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigILEGoPM5Zp8D8vlHzE6x6Xl03Jf7_1e50DhElY1YwGFLHIXV5n4Mp5KJK3WbqICTZPacRNzltDhSLTAxHG5GTNWnYmtpft8tclrpYoW4bO-M1gT099WLQLHDq4aVjTl6T2PRDIA4n2j9OtZVgVgT7xoheeMYpmJT8MDqny6qv38RL6UAbtuzNW34UOsU/s1280/image_2025-01-22_16-16-08.png
បន្ថែមពីនេះ មន្ទីរធនធានទឹកខេត្តតាកែវ ក៏ចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតាមប្រឡាយ៧៨ និងប្រឡាយមេហនុមាន ដើម្បីនាំទឹកពីស្ទឹងព្រែកត្នោតទៅជួយសង្រ្គោះស្រូវប្រាំង និងដោះស្រាយបញ្ហាប្រឈមចំពោះមុខរបស់ប្រជាកសិករបន្ថែមទៀតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidGBPjlwRzPSu00cM2sj5GMXtun1KpZS7fiwlw6aQrreKy9HwxKdLqvYhhUZhbuAOnrLM8rshjFN5M3qt2Y71Q8Bs5Pbqv5pg46QZ8asjr5hT0tjLRW_cxIWEH7NdbphH-fAwLFwmEjfX92_6wNRO-4IOcmyrFvxXwt1HxfzFljrRM4e0z_UnU-BADzmaF/s1280/image_2025-01-22_16-16-09.png

គួរបញ្ជាក់ថា ក្នុងផែនការឆ្នាំ២០២៥ នៅស្រុកបាទី ការបង្កបង្កើនផលស្រូវរដូវប្រាំងមានចំនួន ២ពាន់ហិកតា ប៉ុន្តែប្រជាពលរដ្ឋបានអនុវត្តការធ្វើស្រែប្រាំងរហូតដល់ ៤ពាន់ហិកតា ក្នុងពេលដែលប្រភពទឹកជាក់ស្តែងនៅក្នុងមូលដ្ឋានមិនមានគ្រប់គ្រាន់សម្រាប់បម្រើឱ្យការងារបង្កបង្កើនផល៕