គម្រោងស្ថាបនាផ្លូវជាតិលេខ១០ ដែលមានប្រវែងសរុប ១៩៨គីឡូម៉ែត្រ សម្រេចបាន៩៦ភាគរយ ខណៈស្ពានខ្ពស់ជាងនៅកម្ពុជា សម្រេចបាន៩៣ភាគរយ ហើយគ្រោងដាក់ឱ្យប្រើប្រាស់សាកល្បងនៅចុងខែមីនា ឆ្នាំ២០២៥ មុនថ្ងៃបុណ្យប្រពៃណីខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtXiKT_W_QcXO54dheWDMwvKa4gzdDiHBbMvY86U1t9zEwmKKtWSVOzVA6v_iU49PKWcvsg-EFJIJXB5EDFj6yDYMddFtBOjEjSwJLKDz5LDiz69_MWHZ0LwNIEFJ5B3GWCYPoFOKy-rUPhEIdKMNZWQhzcvcp4yGK1E_cRlCUrAA-Zw6gLW5WQoo6eBja/s2048/474181861_925845563059772_6188956980782029235_n.jpg

យោងតាមក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឱ្យដឹងថា៖”បច្ចុប្បន្ននេះផ្លូវជាតិលេខ១០ ប្រជាពលរដ្ឋអាចធ្វើដំណើរបាន តែត្រូវមានការប្រុងប្រយ័ត្ន ដោយសារកំណាត់ផ្លូវខ្លះនៅជាក្រួសក្រហម មានសភាពហុយ ពិបាកក្នុងការមើលផ្លូវ ដោយមិនទាន់មានការសម្អាត”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkVGBaadwZ7qckiwNcmHGZAdfkkVeLeuvP9_tSaMvEsyJNujYEZ4uEfkYhG89bN0IfBSQ2mYXgKIh1pV3NjpFLNCgQ2iwS6N6bvFSj7Bi2GlhHpsjnzzy4PuYnFnVbNyBCq6gyuXhBs1hJX8IDWF_hVePyGNBQyLw2oMPN2iepYPm666xX2uJw6MF68SHx/s2048/474184169_925846053059723_5683352386782844462_n.jpg

ផ្លូវជាតិលេខ១០នេះ ជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST) មានប្រវែងផ្លូវសរុប១៩៨,៥១គីឡូម៉ែត្រ និងទទឹង ៩ម៉ែត្រ សាងសង់ឡើងក្រោមហិរញ្ញប្បទានពីរដ្ឋាភិបាលចិន មានទំហំទឹកប្រាក់សរុបប្រមាណជាង ១៨៨លានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiGwcIMnfAuklfw3KOfDLmJZONS857A6PcvZ9BixLntyZfddmQerfS5UD19GTrSWLffSs9JM7mL1CgRJV6UCWo16mAQAQTcLXN6O-NX3PYauzQY2Yb3Yyj3ZIFHURFlvbXk2sC1Dme6Y7WsbKWo0_TKCkE1Xz_CtYvF1A2h-ItoqEmmFkYa8NfT2HiTL6j/s2048/474171655_925846619726333_7715845894175833736_n.jpg

ដោយឡែកចំពោះគម្រោងស្ពានលេខ២៨ ដែលជាស្ពានខ្ពស់ជាងគេនៅកម្ពុជា មានកម្ពស់៩០ម៉ែត្រ ប្រវែងសរុប ៥៣៧ម៉ែត្រ និងទទឹង១០ម៉ែត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgx6OFisZWauie-MBfZDhyDZ0n3H7E_gS1em-ZxFnREocH2GKLJWlTlTfP-R38LL_Y4rLfyGFRd3yFtExUrWXfzDxuzYvAOtutalVtzmiqpyclOfTXaGA9_EmdZIhAP7fFqT80gc8Jojsy6zntB75p2rNR_q5pAL73IHY4RTsAxpKkhtn3jGClROJ6wk1vv/s2048/474474114_925846339726361_7482568363428292271_n.jpg

បច្ចុប្បន្នស្ពាននេះសាងសង់រួចបាន៩៣ភាគរយ ដោយយករចនាតាមស្តង់ដារចិនហាយវេកម្រិត៣ ដែលមានបន្ទុកចំនួន ៥៥តោន ហើយចំណាយថវិកាអស់ជិត២៣លានដុល្លារ៕