ក្នុងឱកាសបុណ្យចូលឆ្នាំចិន ពលរដ្ឋចិនតែងតែធ្វើម្ហូបអាហារសែន និងសម្តែងការលោតមុងសាយ ដែលជាជំនឿរបស់ដូនតាពីបុរាណក្នុងការកម្ចាត់ព្រាយបិសាច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgP3vnM7Oa9sbhQoNsy764pBe8pARfy7espu1uLlN7NJFb9Bhi4t0RFRaXcnVq383mAZbRI1i033NhD0XrCu10nWtTSz9XYNFKazmy7r0MyugOSJmjSih803qR00oVXl6HxQIBCeQblN1dwkp4DDKqXGMCGyv-wqDuSbsUrmJ53eVHLgKtkc2PfsOhjkrVp/s1024/image_2025-01-22_16-12-37.png

ជុំវិញការបណ្តេញព្រាយបិសាចនេះ ពលរដ្ឋចិនជំនាន់មុន ក៏ប្រើប្រាស់មធ្យោបាយមួយទៀត ដោយពួកគេនាំគ្នាប្រើដើមឫស្សីញាត់រំសេវ ហើយដុតវា ដើម្បីបង្កើតបានជាផាវ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsmiBmNtxpgnxf8ykTHh6gJ8fWdaXYpVSA9ct8HfH6lrPJ910Iftu2Rlil2f34OYSax2vXaVj4IXzagJvJh1NcnHGlfsSwKKz3n_wAurwEoIF08iSZzfNMwMGjAjD4fLL_ioS-MSz1y9aFyAQZNoQDcqYuv-75ksINPwWpDCAHk6cL94t1E3Tk8ihgmEwu/s736/image_2025-01-22_16-12-38.png
ពលរដ្ឋចិនមានជំនឿថា ការដុតផាវ ជាការហៅលាបជ័យចូលផ្ទះ ដើម្បីបណ្តេញសេចក្ដីអាក្រក់ ភាពអពមង្គល ឬជម្រះឧបទ្រុបចង្រៃនៅក្នុងឆ្នាំចាស់ និងបើកផ្លូវនាំសំណាងនៅឆ្នាំថ្មី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjg74jfKdx0SV8A1YMToOynMSkLzxYWlPH82SMAQ4j5iiVlIC0rqGYwK_MVk5l8t4IMl3n142pr2C216foUdejO5Quu_WaVhP3FgRQ1s8GrfKF0uk-GdSWfuFd_-0MhBaDYy6-Vu5nn2YQJT9OxKxXLS5rRXJL5V1GL2RaKmglopVF-csctN9twOxJxTaUB/s1024/image_2025-01-22_16-12-39.png

ផាវ ត្រូវបានខ្ចប់ជាមួយក្រដាសពណ៌ក្រហម ដែលជាពណ៌នាំសំណាងក្នុងថ្ងៃចូលឆ្នាំចិន ដែលអាចធ្វើឱ្យមានសំឡេងលាន់ឮខ្លាំង ឬខ្សោយទៅតាមបរិមាណរំសេវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLPMJW1o_94ulUX3Bm0lcvM74ozsN0KHvUuEcCz7AqIWdNwBGbYPUDepadZ5vlt7-2MXDoyuMyg9o6gzCDdzKrNzYIjOwBa04sFSOW1mX6R76Tjq6BaKmEkej9sP7VbziA-rGFYy2GrJ9LlPitFWGIYksAmNAjDzMWPCs8Ea9C1jqLZRBFPsZrTrtJDc_Q/s3840/image_2025-01-22_16-12-40.png

គួរបញ្ជាក់ថា ចំពោះការដុតផាវនិងកាំជ្រួច ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅប្រទេសកម្ពុជា ត្រូវបានហាមឃាត់ និងចាត់ទុកជាសកម្មភាពខុសច្បាប់ បើមានអ្នកប្រព្រឹត្តិ នឹងត្រូវទទួលទោសតាមច្បាប់៕