Home ព័ត៌មានអន្តរជាតិ បិទសាលារៀន២១កន្លែងនៅក្រុងបាងកក និងពន្យារពេលធ្វើការពីផ្ទះក្រោយធូលីកខ្វក់កើនឡើងខ្លាំង

បិទសាលារៀន២១កន្លែងនៅក្រុងបាងកក និងពន្យារពេលធ្វើការពីផ្ទះក្រោយធូលីកខ្វក់កើនឡើងខ្លាំង

51
0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ លោក អេកការ៉ាន់ញូ អាប់រ៉ាក់បាន មន្ត្រីនាំពាក្យសាលាក្រុងបាងកកនិយាយថា សាលាក្រុងបានប្រកាសឱ្យបិទសាលារៀន២១កន្លែង និងពន្យារពេលធ្វើការពីផ្ទះ (Work from Home) ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមករា ដើម្បីកាត់បន្ថយបរិមាណរថយន្តបើកបរនៅតាមផ្លូវ ដែលធ្វើឱ្យធូលីកខ្វក់កើនឡើងខ្លាំងក្នុង៥០តំបន់របស់ទីក្រុង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEij-Pr2UHHTpNzFXU-wP7epPXar9uxpDX5k3LCocxAGUw3bQPtHsIgA6z8dDigKE2YYmLtT-N6hztrIo2Qs8g0Xyt_r-0yWlhsyuJNgAiRtErNJ727t9pnYXwXOHLdI37eVHQ5VuElBiSnEP9TCK_p9oi3AFwmRkhm8Y71UPZmweQ61Q1_IU8UKs_nXISar/s1024/image_2024-12-26_08-53-59.png

កន្លងមក សាលាក្រុងបានស្នើសុំការសហការពីមន្ត្រីរាជការ ក្រុមហ៊ុនឯកជន និងពលរដ្ឋ ធ្វើការពីផ្ទះចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែមករា ហើយសាលាក្រុងនឹងពន្យារពេលធ្វើការពីផ្ទះបន្តទៀត បើធូលីកខ្វក់នៅតែកើនឡើងខ្លាំង ។ រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែមករា បរិមាណធូលីកើនឡើងលើសស្តង់ដារក្នុង៥០តំបន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAucgFyjz_RjZMWvHsTguwI36cuJesvfKLzlTuTb-mIN5KDYonTwudmyyfW7s2ChE4Bqz34jn46-oZ0zj7qzQduMN4UVIerIDbI53Q3ze3EpIsetSU99KV8x8cReWLhCZOMamXy8foTYTZ30HQNeLNDEebKPhCrJlp29_XZMczMLDE-bE6DIv2dhoQV8JM/s1920/image_2024-12-26_08-54-00.png

បើពលរដ្ឋណាពុំអាចធ្វើការពីផ្ទះ ឬចាំបាច់ត្រូវចេញពីផ្ទះ សូមឱ្យប្រុងប្រយ័ត្នថែទាំសុខភាព ជាពិសេស កុមារ ស្ត្រីមានផ្ទៃពោះ មនុស្សចាស់ និងអ្នកជំងឺសួត, អាឡែស៊ី, បេះដូង, តម្រងនោមរ៉ាំរ៉ៃ និងដាច់សរសៃឈាមខួរក្បាល គួរពាក់ម៉ាស់ការពារធូលីជានិច្ចពេលចេញពីផ្ទះ និងកំណត់ពេលវេលានៅក្រៅអគារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYzsB0Fc5WLzM3e2S94vLXk3P4H2LhQn_Gw4WrfX_gXYReN83c3C7RSgOYjeAxYRT0sRLN1fJzTzBgdacwzbj7suNu1JiSrC0Waln3D5hEPYqTKIhRWNj6gK2wzgTIotNZqXsEacTf-hvA2waDMB5e9wt92cuc4QS87_CTF-kxsL-jRWD8X7dVmk7uzC7C/s2560/image_2024-12-26_08-54-01.png

ពលរដ្ឋគួរផ្អាកធ្វើការ ឬហាត់ប្រាណនៅកណ្តាលថ្ងៃយូរ និងពិនិត្យអាការៈខុសប្រក្រតី ដូចជា ៖ ក្អក ពិបាកដកដង្ហើម និងរមាស់ភ្នែក បើមានអាការៈខុសប្លែក ត្រូវប្រញាប់ទៅជួបគ្រូពេទ្យ និងអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ ។ ក្រៅពីនេះ គួរសម្អាតផ្ទះដោយជូតធូលី, ផ្អាកដុតសំរាម និងដុតធូប, ដាំដើមឈើជួយស្រូបជាតិពុល និងកម្ចាត់ធូលី, ធ្វើដំណើរតាមមធ្យោបាយសាធារណៈ, ពន្លត់ម៉ាស៊ីនពេលចតរថយន្ត និងពិនិត្យម៉ាស៊ីនរថយន្តឱ្យដំណើរការល្អ កុំឱ្យបញ្ចេញផ្សែងលើសស្តង់ដារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0WTeXzAApTJUuGsBvHbAaOM26LZM6OaetSgtzqQT2F-VwPCBzVEB1s4pYheevXTnEIODvV7a9PEdFg9Y8GS5aNItoT0XEYXTjd93bvMq4uO0nfgTyfpU-w-iqy60kN3axoGTxQfFxE_BsoHlU6a7GtZfz1eGBZwFNiWaEqHgPgQlN5X3br9DcsI-e_GLJ/s1024/image_2024-12-26_08-54-03.png

ដោយឡែក សាលារៀននានានៅទីក្រុងបាងកក ត្រូវអនុវត្តវិធានការការពារធូលី និងដោះស្រាយបញ្ហាធូលីកខ្វក់ក្នុងបរិវេណសាលា ដោយនាយកសាលាមានសិទ្ធិបិទសាលាពេលមានធូលីកខ្វក់ខ្លាំងដើម្បីសុវត្ថិភាព និងសុខភាពកូនសិស្ស ។ បច្ចុប្បន្ន សាលារៀន២១កន្លែងបានបិទទ្វារដោយសារធូលីប៉ះពាល់សុខភាព ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHIgXEfaKdBG2ajIbo3tp9bHoWRnB5xZ_lpgw7WLMUcDtknx54RD5Vl06cbZIELK_5xl5ncjH-Ux9M-2MfyQSY0BVG4u7SY1QkCRVzLAQQKRyIi3SVkPe_ihaoLKyve56r8C6Y5fS5gHAB-8K6hScopCzpLbRbwWuBnKrnmgOim5mkA9wq-T7LLQOVX6ac/s1000/image_2024-12-26_08-54-04.png