Home ព័ត៌មានអន្តរជាតិ យន្តហោះដែលមានល្បឿនលឿនបំផុតរបស់ពិភពលោក គ្រោងនឹងហោះហើរជាលើកដំបូងនៅឆ្នាំ ២០២៦

យន្តហោះដែលមានល្បឿនលឿនបំផុតរបស់ពិភពលោក គ្រោងនឹងហោះហើរជាលើកដំបូងនៅឆ្នាំ ២០២៦

95
0

ប្រទេសចិន៖ យន្តហោះប្រភេទ supersonic ដែលមានល្បឿនរហូតដល់ ៥០០០ គីឡូម៉ែត្រក្នុងមួយម៉ោងនឹងធ្វើការហោះហើរសាកល្បងជាលើកដំបូងនៅឆ្នាំ ២០២៦។
យន្តហោះប្រភេទ supersonic ដែលមានឈ្មោះថា Cuantianhou ឬ Flying Monkey គឺជាយន្តហោះទំនើបដែលផលិតនៅក្នុងប្រទេសចិន ដោយក្រុមហ៊ុនអាកាសចរណ៍ Lingkong Tianxing Technology ត្រូវបានគេចាត់ទុកថាជាយន្តហោះល្បឿនលឿនបំផុតមួយរបស់ពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwjvQSpSNf1FWjzwwhrBzZlXFACMPIvPNF-f4Kt6JidQ2Gd3EzWXdrbbL_KIkhq-ySST3F8s8BGYAdv2qmioiPVGyQ-WAcr4S0IyFgSw5Urp0i7gUWiRbddjn9q8AFWXV2_eOnaXMjQDj9hFf5fow8p0nd7C5NjYkkZdcykLzsXvPis8vcrCl6IWBOmY3m/s960/image_2025-01-22_09-30-55%20(2).png

យន្តហោះនេះមានប្រវែង ៧ ម៉ែត្រ ជាមួយទម្ងន់ ១.៥ តោន ដែលបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលស្រាវជ្រាវ និងអភិវឌ្ឍន៍នៅឡើយទេ ប៉ុន្តែត្រូវបានគេរំពឹងថាយន្តហោះបច្ចេកវិទ្យា Cuantianhou ទំនងនឹងធ្វើការហោះហើរសាកល្បងលើកដំបូងក្នុងឆ្នាំ ២០២៦។ នេះបើយោងតាម Lingkong Tianxing Technology ដែលជាក្រុមហ៊ុនអាកាសចរណ៍ មានទីស្នាក់ការកណ្តាលនៅទីក្រុងប៉េកាំងបានប្រកាសកាលពីថ្ងៃទី ២០ ខែមករា នៅក្នុងសន្និសីទសារព័ត៌មានមួយនៃទីក្រុង Chengdu ខេត្ត Sichuan ប្រទេសចិន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxy1WAGWtPnpaU9eR5o9SP11fJmH7cZNUj2OhW3vA759lU42TvBNwMepcqf89wFbA6hcZAYClzBs-_EQjnMsORCNM0npZQCMgd2FxRs4NTp38dH91VTwsKlJh5zqa472-1GM6gpmHJRRK_VYPfvIC1-veZtA_mwvMZ9fkUht0g-oCrTzHg-6dH2Ga_LcPO/s1591/image_2025-01-22_09-30-55.png

យោងតាមលោក Deng Fan ដែលជាប្រធានវិស្វកររបស់ក្រុមហ៊ុនបានឱ្យដឹងថា យន្តហោះគំរូ Cuantianhou ឬ Flying Monkey បានប្រើប្រាស់ការរចនាបែបលំហអាកាសដ៏ស្ដើង ដើម្បីកាត់បន្ថយភាពធន់នឹងខ្យល់ និងធ្វើឱ្យការហោះហើរកាន់តែប្រសើរឡើង។ យន្តហោះនេះមានភាពជឿនលឿនដោយសារម៉ាស៊ីន ram-rotor ទំនើបរបស់វា ដែលរួមបញ្ចូលម៉ាស៊ីនរ៉ូតារីស ម៉ាស៊ីនបង្ហាប់ រ៉ូទ័រ និងបច្ចេកវិជ្ជា ramjet ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdw7IjLPllEEJ4AelZUi6TxXLlMOuby9ywOi0IyB5bCSUhAjEzewydF7ZCHBd8ThsId4G8wbTCJCaXR5_cUwQprhtUCfERoI5q9IBFy82NMTI6il1zB_7soljqUYOCTr_ee4xT-w9ybUTOdCjBjIFkxeCuZwm8kmhXe9aaXhtGa21gwbq9N19UTOfqIj2e/s2560/image_2025-01-22_09-30-56.png
ដូច្នេះម៉ាស៊ីននេះនឹងអនុញ្ញាតឱ្យ Cuantianhou ហោះហើរក្នុងល្បឿនអតិបរមា Mach ៤.២ ស្មើនឹងប្រហែល ៥,០០០ គីឡូម៉ែត្រក្នុងមួយម៉ោង ដែលលឿនជាងយន្តហោះធម្មតាជិត ៥ ដង។ ប្រធានវិស្វកររូបនេះបានបន្តទៀតថា ទោះបីជាយន្តហោះមានល្បឿនលឿនបំផុតក៏ដោយ ក៏អ្នកដំណើរនៅលើជើងហោះហើរនៅតែមានសុវត្ថិភាពផងដែរ ដោយសារក្រុមហ៊ុនបានយកចិត្តទុកដាក់ជាមួយការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់បំផុត ដូច្នេះអ្នកដំណើរមិនចាំបាច់បារម្ភឡើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjq7IQ6Pr66hMeoPnZgmOcgK7FxmdEr4yAjcf5TvDE2PwAVozs7rYzuq7hDmfjOjNB2CJsEyZBh5w09kspgwoprQ6_pyU_pXXzPcvOTRW5FWOFMoX1U9ZKTLKQQ5EWpkKtjEmj1sV9LHDoJ-zTrG-XfVx64C6WClBXmCcVF0Ayq98RduTv-BOlJvw9C30yO/s1080/photo_2025-01-22_09-22-42.jpg