ថ្លែងក្នុងជំនួបតាមប្រព័ន្ធវីដេអូជាមួយ សម្តេចតេជោ ហ៊ុន សែន កាលពីឆ្នាំ២០២២ លោក នរិន្ត្រា ម៉ូឌី (Narendra Modi) នាយករដ្ឋមន្ត្រីឥណ្ឌា បានបង្ហើប គម្រោងផ្លូវល្បឿនលឿនត្រីភាគី ឥណ្ឌា មីយ៉ាន់ម៉ា ថៃ នឹងតភ្ជាប់មកកម្ពុជា។.png)
គម្រោងផ្លូវហាយវេនេះមានឈ្មោះថា Kolkata Bangkok ឬផ្លូវហាយវេត្រីភាគី មានប្រវែង១៣៦០គីឡូម៉ែត្រ គ្រោងចំណាយ២.៥ពាន់លានដុល្លារ សាងសង់ឡើង ដើម្បីជំរុញទំនាក់ទំនងពាណិជ្ជកម្មរវាងឥណ្ឌា និងតំបន់អាស៊ាន។
ផ្លូវហាយវេនេះ ឆ្លងកាត់ទីក្រុង៣នៅក្នុងប្រទេសឥណ្ឌា រួចបន្តមកទីក្រុងយ៉ាំងហ្គោន និងទីក្រុងម៉ាន់ដាដា របស់មីយ៉ាន់ម៉ា មុននឹងចូលមកទីក្រុងបាងកក។.png)
គម្រោងផ្លូវហាយវេត្រីភាគីនេះ ត្រូវបានគេរំពឹងថា នឹងសាងសង់បញ្ចប់រួចរាល់ នៅឆ្នាំ២០២៧ខាងមុខ ខណៈបច្ចុប្បន្នការស្ថាបនានៅទីក្រុងបាងកកជិតរួចរាល់១០០ភាគរយ។.png)
រីឯកំណាត់ផ្លូវនៅក្នុងប្រទេសមីយ៉ាន់ម៉ា ប្រវែង១២១គីឡូម៉ែត្រ មិនទាន់រួចរាល់នៅឡើយនោះទេ ដោយត្រូវការពេលវេលាយូរ ដើម្បីបញ្ចប់ការសាងសង់។
ដោយឡែក គម្រោងផ្លូវហាយវេ ឥណ្ឌា មីយ៉ាន់ម៉ា ថៃ តភ្ជាប់មកកម្ពុជា ហាក់មិនមានការវិវត្តន៍អ្វីនៅឡើយនោះទេ។
បើតាមការពិភាក្សាចុងក្រោយបំផុត នៅឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា ក្នុងទីក្រុងភ្នំពេញ ភាគីឥណ្ឌា អះអាងថា កម្ពុជា ឡាវ វៀតណាម ក៏បានឯកភាពលើការសាងសង់ផ្លូវហាយវ៉េនេះផងដែរ៕









