«បឹងយក្សម៉ាយ» ដែលមានទីតាំងស្ថិតនៅឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី គឺជាបឹងកើតចេញពីបន្ទុះភ្នំភ្លើងធំជាងគេបង្អស់របស់កម្ពុជា។ បឹងនេះមិនសូវមានអ្នកស្គាល់ និងមិនសូវមានអ្នកបានទៅដល់ឡើយ ទោះជាយ៉ាងណាបច្ចុប្បន្នមន្ទីរបរិស្ថានខេត្តរតនគិរីបាននឹងកំពុងអភិវឌ្ឍបឹងយក្សម៉ាយបន្ថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរចូលទៅលេងកម្សាន្តឱ្យបានច្រើន និងជួយបង្កើតប្រាក់ចំណូលដល់ប្រជាសហគមន៍ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_BQuGI5ex7cgnLppBa3_kWUUF2OC24HA6CSmQk06gIPzs9cos8KL0zV2smY6sehUzFxbUhpiuwpjF6fGWxrCO7v_6PmyGhtmQi6Xx2V8Bz1aHliHvK1gYoISTujWxd46H0Mgy_CHmKdjFKhztUBeBsscfEJwsyLKrDDIETZyW9VK6Q40aeAnu8YH_1mU/s2048/298913910_5618110134909276_3330575417977052019_n.jpg

បឹងយក្សម៉ាយ ឬហៅថាបឹងយាយមេម៉ាយ គឺជាបឹងមួយដែលមានទំហំធំជាងគេក្នុងចំណោមបឹងជាច្រើននៅក្នុងខេត្តរតនគិរី ដោយមានសម្រស់ស្រស់ស្អាតមិនចាញ់បឹងយក្សឡោមប៉ុន្មាននោះទេ។ បឹងនេះស្ថិតក្នុងតំបន់ការពារធម្មជាតិដែនជំរកសត្វព្រៃលំផាត់ ហើយបច្ចុប្បន្នមន្ទីរបរិស្ថានខេត្តកំពុងអភិរក្ស និងធ្វើយ៉ាងណាដើម្បីទាក់ទាញភ្ញៀវទេសចរទៅទស្សនាលេងកម្សាន្តឱ្យបានច្រើនកុះករ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpM2MSQAJwO5j6cZ_O9Ukb0gyJwVef6PQaoqbDDCNkVXIoIp7J_VzmsvdNHRCKCidP6o2keip5BEgmCJ5V_yP2mro1IsQnfNQo6Ds72MBYwaZqeo-xUVnuiqnUdEQ9k-AlCOvTDLO1wtkpSwc3AeRwcXE7WLAvM_wzqi7TwVHevgatbKq4mZ6hlTTG2_A/s2048/299176758_5618110194909270_8981851615884028674_n.jpg

ជាមួយទិដ្ឋភាពដ៏សែនស្ងប់ស្ងាត់ មានព្រៃព្រឹក្សាពណ៌បៃតងដុះអមជុំវិញ ខ្យល់អាកាសបរិសុទ្ធ ជាពិសេសនោះគឺមានទឹកត្រជាក់ថ្លាឈ្វង់ បឹងយក្សម៉ាយក៏ជាតំបន់ទេសចរណ៍ធម្មជាតិដ៏មានសក្តានុពលបំផុតមួយផងដែរ។ ទោះជាយ៉ាងណាការធ្វើដំណើរទៅកាន់បឹងនេះ នៅរដូវវស្សាហាក់មានការលំបាកខ្លាំង ដូច្នេះភ្ញៀវទេសចរគួរទៅលេងនៅរដូវប្រាំងទើបជាការល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjz2qHaUYD9wKI4Z2GA2Iqhd378fRzoFarsKOvEoI_kJihH9e9s3eIaDKbzSHOCpyDNQobZGh2U8u2JWb5X7ah3FGbuJudB79q0Pm2Mzjt-pxItX1ssw0HT_-KTEFJ08pMiMZYcvHQc54tsiPgJ9-OdhLyNdVhS6hifMTYaCPoP5kVYs571LijZQMl-NtQ/s832/photo_2022-07-27_09-44-32.jpg

គួរបញ្ជាក់ដែរថា ក្រៅពីបឹងយក្សម៉ាយ ខេត្តរតនគិរីក៏មានរមណីយដ្ឋានទេសចរណ៍ធម្មជាតិដ៏សម្បូរបែបជាច្រើនផងដែរដូចជា បឹងយក្សឡោម បឹងលំកុដ បឹងយក្សអោម និង បឹងការ៉ា ឬអ្នកស្រុកហៅថាបឹងភ្លោះជាដើម ដោយសារខេត្តភាគឦសានមួយនេះ សម្បូរទៅដោយភ្នំភ្លើងងាប់ ដូច្នេះបឹងនីមួយៗសុទ្ធតែកើតចេញពីបន្ទុះភ្នំភ្លើងទាំងអស់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJfjLGaSrNs7L4-m5vweehmhyphenhyphenMCbqJJgi6ljnSQAPm3mVT6pfZnoSCuLL3pkEO-PE-Cg-Mc49ANGadib5Q4h_Cx4CA2I2ueYJEUi6Eu8disTA_Tqsq7AXRlb5w6-82reSQHGRg_8sr1T9L56PcDd4XRdT8L7512VjJwZKpnQVM6qhWONHTCGT2JBTHqg4/s839/photo_2022-07-27_09-44-52.jpg