Home ព័ត៌មានអន្តរជាតិ ពលរដ្ឋថៃស្រឡាញ់ភេ.ទ ដូចគ្នានឹងអាចចុះសំបុត្រអាពាហ៍ពិពាហ៍ចាប់ពីថ្ងៃទី២៣ ខែមករា

ពលរដ្ឋថៃស្រឡាញ់ភេ.ទ ដូចគ្នានឹងអាចចុះសំបុត្រអាពាហ៍ពិពាហ៍ចាប់ពីថ្ងៃទី២៣ ខែមករា

42
0

ប្រទេសថៃ ៖ មន្ត្រីនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រី លោក ខារុម ផុនផមក្លាង ឱ្យដឹងថា រដ្ឋាភិបាលថៃនឹងអនុញ្ញាតឱ្យពលរដ្ឋស្រឡាញ់ភេ.ទ ដូចគ្នាអាចចុះសំបុត្រអាពាហ៍ពិពាហ៍នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នៅតាមសាលាស្រុក ខេត្ត ព្រមទាំងចុះនៅស្ថានទូត-ស្ថានកុងស៊ុលថៃនៅ៩៤ប្រទេស ក្រោមគំនិត «Embracing Equality : Love Wins in 878 Districts» ក្រោយពីច្បាប់អាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទដូចគ្នាចូលជាធរមាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFWwgEG_uV2eywE-ET0TCWBI4_KFnrQRrqtbcPnzd83c5sw38ZkSyQj_WaFqHu5b-BcM7Vkd_HUNVoO86aYiHFeG3oYrFrf_g-sUuUlgRmPP82eJ8l-btktfT1MpbWwG0X9FRNzbcQaatl7Q36i_X0-gHj1MIHSj2ebgfjJuz7RXK5lvVuav1F4DcSOUVv/s1800/image_2025-01-22_08-18-10.png

ការអនុញ្ញាតឱ្យពលរដ្ឋស្រឡាញ់ភេទដូចគ្នាចុះសំបុត្រអាពាហ៍ពិពាហ៍នេះ គឺក្នុងគោលបំណងឱ្យពួកគេបានរៀបអាពាហ៍ពិពាហ៍រស់នៅជាក្រុមគ្រួសារ ។ នៅថ្ងៃទី២៣ ខែមករា គឺជាថ្ងៃដែលច្បាប់អាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទដូចគ្នាចូលជាធរមាន ហើយរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធនឹងផ្តល់ភាពងាយស្រួលឱ្យអ្នកស្រឡាញ់ភេទដូចគ្នាអាចចុះសំបុត្រអាពាហ៍ពិពាហ៍បាន ដើម្បីលើកកម្ពស់ភាពស្មើគ្នា យេនឌ័រ និងពុំរើសអើង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQCVDZ_Q2WC2q6q41ttwstSmo2kPuKkpWcYWgrBU2BmPJoF1YtxRNz3sB26_xxg6gmxnUGx77Kft5aj9sTZsggu7Lb_EMaG8wzwSwe9pNCefVSAJn3AoJwDR8UYmn4sjqTWKegpKEfPJXgChay-y85bVdbhR88Q5TVeRsvu7d3qgJWFaOkSfaeEnPzNQ4N/s4095/image_2025-01-22_08-18-12.png
លើសពីនេះ វាជាការលើកកម្ពស់មុខមាត់ប្រទេសថៃនៅលើឆាកអន្តរជាតិផងដែរ ដែលថៃជាប្រទេសមួយទទួលស្គាល់, គោរពសិទ្ធិមនុស្ស និងគាំទ្រភាពចម្រុះផ្លូវភេទ ។ ហេតុនេះ សូមអញ្ជើញគូស្នេហ៍ស្រឡាញ់ភេទដូចគ្នាទាំងអស់មកចុះសំបុត្រអាពាហ៍ពិពាហ៍នៅសាលាស្រុក និងខេត្តទូទាំងប្រទេស ។ នេះបើតាមការលើកឡើងរបស់មន្ត្រីនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJd5GQeaoHU7Kt8KcD5peo2imHRHoRK_vExw54wawkgfzKYnHlvkj0Kstmsf46Gbo5ECmNF7gVq4NpHtDADFqGuh3wSHkY2HDP-omnbn-GY6a2BrcdXxFc1_s904pdEMyhsgHPqYU9Q422rfuKt1PM_CYncpz9L43IlTs4CfjGpUL1yE_5jJ1U25CwFiyZ/s2000/image_2025-01-22_08-18-18%20(2).png

ច្បាប់អាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទដូចគ្នាចូលជាធរមានបញ្ជាក់ថា ប្រទេសថៃបានបើកទំព័រប្រវត្តិសាស្ត្រថ្មីសម្រាប់ការគោរពសិទ្ធិមនុស្ស និងភាពស្មើគ្នាខាងផ្លូវភេទ ។ លើសពីនេះ វាជាការបោះជំហានមួយដ៏សំខាន់ ដែលបង្ហាញពីការផ្លាស់ប្តូរក្នុងសង្គមថៃ និងការព្រមទទួលស្គាល់ស្នេហាពុំប្រកាន់ភេទ ។ ច្បាប់នេះពុំបានកើតឡើងដោយសារការព្យាយាមរយៈពេលខ្លីទេ ប៉ុន្តែវាជាលទ្ធផលនៃការបំពេញការងាររយៈពេលយូរ ដើម្បីផ្លាស់ប្តូរទស្សនៈពលរដ្ឋថៃ ដែលតែងតែរើសអើសសេ្នហាបែបនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCR6BFB_x9ahj_huh1JS3X1j1Jcy3Bmg64O6U9G53VuRLR_Ge4aJANuVGd8m71bjOfO_idXLSBySD0N4bDDMGZEBesZ-bnQXm_6zTHKaarFOaGo7P8dc-6WKCy3ySVvHZvrQWD8oG7Yyfral_gdCGG2d6vdc-9l6DBtok3Lrvsy_EtY5_CbCPoLmzM1MMx/s946/image_2025-01-22_08-18-18.png

លទ្ធផលការស្ទង់មតិបង្ហាញថា ពលរដ្ឋថៃបច្ចុប្បន្នយល់ឃើញថា សេចក្តីស្រឡាញ់ គឺពាក់ព័ន្ធនឹងផ្លូវអារម្មណ៍ និងជាទំនាក់ទំនងរបស់មនុស្ស២នាក់ មិនថាពួកគេមានភេទផ្ទុយគ្នា ឬដូចគ្នា ។ ហេតុនេះ សេចក្តីស្រឡាញ់មិនប្រកាន់ភេទ នឹងពុំត្រូវបានបំបិទសិទ្ធិផ្នែកសង្គមដូចកាលពីសម័យមុនទេ ។ ថ្ងៃទី២៣ ខែមករា មិនត្រឹមតែជាថ្ងៃដែលច្បាប់ទទួលស្គាល់ប៉ុណ្ណោះទេ ប៉ុន្តែវាជាថ្ងៃអបអរសេចក្តីស្រឡាញ់ ក្តីសង្ឃឹម និងការផ្លាស់ប្តូរក្នុងសង្គម ៕