ចំណងស្នេហ៍របស់តារាសម្តែងរូបសង្ហា ប៊ឺរី និងអ្នកជំនួញអនឡាញ ម៉ាដាម ដា កាលពីមុនទទួលបាននូវមតិជាច្រើនមានទាំងការអបអរនិងរិះគន់។ ទោះយ៉ាងណាបន្ទាប់ពីប្រកាសចំណងស្នេហ៍និងមានគម្រោងរៀបការទាំងស្រុកខ្មែរនិងបារាំងពេលនេះ ម៉ាដាម ដា បង្ហើបដំណឹងល្អកំពុងពរពោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwPaRt88g0HAf2mKbmoA_7bumii3qzW1T8y5G4vRjpkQlJ1XGqSoOmnBWRy454aqSnCB9cJRcljY1aC44GrXRmH98RrouMcoKfvzbShHdJYtqO738dO2Xclk3x9x0FtIaJV_rxWCymPGznngSBfndeFJ9Ot4Eg9UYpxCS4fuWYQBSQtnjwAqlJWWqktF9L/s2048/image_2024-08-14_13-58-52.png

នៅយប់ថ្ងៃទី១៩ មករា ម៉ាដាម ដា បានចេញវីដេអូនៅលើទិកតុកឆ្លើយតបនឹងសំណួររបស់អ្នកគាំទ្រថា «បងដាមានប៊េប៊ីមែន»?។ អ្នកជំនួញរូបនេះបានឆ្លើយតបសំណួរនេះថា រូបនាងមិនហៅថាជាbabyនោះទេប៉ុន្តែហៅថាជនជ្រែតជ្រែក ដោយសារតែនាងមានគម្រោងដាក់ភ្លោះ ប៉ុន្តែជនជ្រែតជ្រែកនេះមិនដឹងមកពីណានៅសុខៗគឺមានតែម្តង ខណៈ ម៉ាដាមម៉ា អង្អែលពោះរបស់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJVsbd2TzGpNEtI0XyGvTjNht-J7MM2ViaCUx1xdUjN0Wj7siK842egeb_V3fCymNOuHk01jx-2zLnKxVGCwZ7Z49VKtKjV9Q3cO3s_vfXwZ-ps6ZhFZ_uuevoHjFkK5OFILMX0F2LmhDXNY8PMPiYQhfnOVsPYUoQvMK6K1okNKQgPQ_fO7_HdWpRTGpA/s2048/image_2024-09-05_09-50-12.png
គូស្នេហ៍របស់តារាសម្តែង ប៊ឺរី ថាទោះបីជាយ៉ាងនេះក្តីគឺជាកូនកើតមកឡើងដោយក្តីស្រលាញ់ចង់នៅជាមួយយើងចឹងសម្រាប់នាងទោះបីជាមិនបានភ្លោះក៏ដោយក៏ជាកូនរបស់យើងដែរ។ ម៉ាដាម ដា ថាណាមួយនាងក៏ធ្លាប់មានគ្រួសារហើយដែរ មានកូនស្រីអាយុ៩ឆ្នាំ ខ្លួនមានមួយទៀតក្នុងវ័យ៣០ជាងវាសមរម្យហើយជាកូនមួយដែលសប្បាយចិត្តនឹងទទួលយកបំផុតតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxOCamm7_sgwnnhG-hXjuCDjAIhoiWa0YGeWZXieZlygZpctF1X9oY2q6OUFmh6Xth-AaNH9vvXrDm5xJAf44ECvij2NdSHzjFEo4hJO4hhI6Jl6mFse2ik9y4yAxUyy5rcwD8pvjDsGFmd7-6jZdeZGW2SQhg-yJDE4Gm4hb-5ggHozF-vIda9YyQfLDP/s960/image_2024-09-05_09-50-15.png

ដំណឹងពីការពរពោះនេះបានធ្វើឱ្យអ្នកគាំទ្ររបស់អ្នកទាំងពីរខម្មិនអបអរសាទរនិងជូនពរខណៈអ្នកមួយចំនួនមានការវែកញែកដោយសារតែអ្នកទាំងពីរពុំទាន់រៀបការ។ ទោះជាយ៉ាងណា តាមសម្តីរបស់ ម៉ាដាម ដា គឺរូបនាងមានគម្រោងរៀបការឆាប់ៗនេះព្រោះកាលពីប្រកាសចំណងស្នេហ៍ជាមួយនឹងតារាសម្តែង ប៊ឺរី អ្នកទាំងពីរគឺបានបញ្ជាក់ថាស្រលាញ់គ្នាគិតដល់អនាគតមានគម្រោងរៀបការខណៈកាលកន្លងមកនេះចាស់ទុំទាំងសងខាងគឺបានជួបមុខគ្នារួចរាល់ហើយដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiq2LW0faXxGM-9ASzUMfSJmPvQApJ9vLLgtsv9zK0M6B57lGsKdQV-bDubHwsABOcsrqCswvTzBcUnUykqI6A-cxUiWVZauw8NERtI2_X4Y336GUYI2VtHU4EbX8sgC4VPtUe-2nwoe6EVGEr5jnHZbCNn5sDQrNs_210Z2IrfWA-uaFjb6C4_pwtl7egb/s960/image_2024-09-09_14-03-21.png

គួរបញ្ជាក់ផងដែរថា តារាសម្តែង ប៊ឺរី និង ម៉ាដាម ដា បានប្រកាសស្នេហាជាសាធារណៈកាលពីថ្ងៃទី៨ សីហា ឆ្នាំ២០២៤ ដោយតារាសម្តែង ប៊ឺរី បាន live នៅលើបណ្តាញសង្គម ប្រកាសប្រាប់មហាជនជាសាធារណៈថាលោក និង ម៉ាដាម ដា ពិតជាមានទំនាក់ទំនងក្នុងន័យស្នេហាពិតប្រាកដមែន ជាទំនាក់ទំនងមានភាពច្បាស់លាស់និងមានគម្រោងទៅថ្ងៃអនាគតជាមួយគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghSrfoeJTg4gV-9T9F89DqfmV6fMkCf1uu1yDj9Qw6-xgu1pp64eUjwYi7d7zay2Gv5MokaHypG2GGQnVS9rWa8liPmx0ZQNzdkqaOolDRbmnqn1ybRSqWy7tP8Kl_c9EROFCOnUTbSCMoQjpX_K6hUbqMg_Bxr2ZFuKoe_DaLO4K321svyhwUFzdEAsy5/s2048/image_2024-09-09_14-03-25.png

ទំនាក់ទំនងអ្នកទាំងពីរប្រឈមនឹងមតិសាធារណជនយ៉ាងខ្លាំងប៉ុន្តែអ្នកទាំងពីរនៅតែពុះពារ បង្កើតក្តីស្រលាញ់ឱ្យគ្នាទៅវិញទៅមក ទោះបីជាកន្លងមកថ្មីៗនេះ ម៉ាដាម ដា ប្រឈមនឹងការស្អុយឈ្មោះដោយសារតែយកលុយជំនួសអ្នកដទៃ២០ម៉ឺនដុល្លារក្តី លោក ប៊ឺរី អះអាងថានៅតែកាន់ដៃតស៊ូជាមួយ ម៉ាដាម ដា ដដែល៕