អូនផ្កាយ ដែលជាតារាស្រីមួយរូបបានឃ្លាតឆ្ងាយពីអាជីពសិល្បៈនិងបានចាប់ដៃគូជាមួយប្តីងាកមករកស៊ីនោះបានធ្វើឱ្យមជ្ឈដ្ឋានអ្នកប្រើប្រាស់បណ្តាញសង្គមអាណិតអាសូរជាខ្លាំងព្រោះតែត្រូវប៉ះទង្គិចផ្លូវចិត្តខ្លាំងដោយសារតែអ្នកដទៃប្រមាថជីវិតកូនរបស់ខ្លួនខណៈនាងនៅសរសៃខ្ចីនៅឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieA6cHY_BWaKRlTHizt5UzEikUVpRDo17DoodQulfYPiODazJdkl0f4zi230LaODskBSIe_aClb0VHXlpZ0V1HSAwELHNq9WzzJve72gZlDWwOvIOtCE49pcnCYPYQHFYyssmg6Arr6c5UMgJJsv2RhFlvQNCKbuXBYwoZuxftJIBksDXI1MOwMTtqq1Vr/s1800/image_2025-01-21_09-12-57.png

រឿងហេតុបានចាប់ផ្តើមឡើងដោយសារតែរឿងបាញ់ត្រាង ដោយមានមនុស្សពីរនាក់បានReviews ថាប្រៃឡប់ មិនឆ្ងាញ់ឱ្យពិន្ទុ៥/១០ ហើយមានការវែកញែកជាហូរហែ។ រឿងនេះកាន់តែក្តៅគគុកដូចបាយពុះនៅពេលដែលគណនីបណ្តាញសង្គមឈ្មោះថា anh cga បាន Live នៅលើបណ្តាញសង្គមហ្វេកប៊ុក និយាយពីរឿងបាញ់ត្រាងឱ្យអ្នកលក់ទទួលយកនូវអ្វីដែលគេរិះគន់ទើបឈរជើងលើទីផ្សារបានយូរ។ ទោះយ៉ាងណា ពាក្យសម្តីពីបុរសម្នាក់ដែលនិយាយថា ហ៊ានស្បថដាក់ជីវិតកូនឬទេ ប៉ុន្តែបានប្រែក្រឡាស់ពាក្យសម្តីមកវិញថាដាក់ជីវិតខ្លួនឯងបានហើយក្មេងមិនដឹងអ្វីនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCMaw3U8gLQRHeS9edDvT8ikqajhj4hxN1ryxlXmLk49M0hrIfqvPdSmN8l0kjw25SqjyepH-Ko1yIbg2-DaUIm_xR4CcKaeUR7H557LmZIXhBNIw_NVs9cox-vohw5YLP_-8qKEOUUvc2jhXS1CvTotWBNoRnVeq7DW8hVM-UaHtjC4fVgiGOnHJ56GVw/s1619/image_2025-01-21_09-13-00.png
ទោះយ៉ាងណា ទោះបីជាបាននិយាយក្រឡាស់ថាក្មេងមិនដឹងអី ប៉ុន្តែពាក្យសម្តីដែលនិយាយថា ហ៊ានស្បថដាក់ជីវិតកូននេះបានធ្វើឱ្យ អូនផ្កាយ ប៉ះទង្គិចផ្លូវចិត្តយ៉ាងខ្លាំងបានចេញមក Live យំសស្រាក់ពេញដោយអារម្មណ៍ឈឺចាប់ដែលអ្នកដទៃយកជីវិតកូនរបស់ខ្លួនមកប្រមាថបែបនេះ។ អូនផ្កាយ បាន Live នៅយប់ថ្ងៃទី២០ ខែមករា បាននិយាយខ្លាំងដោយចិត្តខឹងសម្បារនិងពេញដោយអារម្មណ៍ឈឺចាប់ទៅកាន់បុគ្គលដែលយកកូនរបស់ខ្លួនទៅស្បថស្បែ។ អូនផ្កាយ បាននិយាយថាហេតុអ្វីបានជាយកជីវិតកូននាងទៅស្បថកូននាងមិនដឹងអ្វីនោះទេ យកជីវិតនាងមិនខ្លាចនោះទេថែមទាំងយកដបទឹកវាយក្បាលខ្លួនឯងហើយប្តីរបស់នាងបានមកជួយលួងលោមនិងឱ្យប្រពន្ធរបស់ខ្លួនសម្រួលអារម្មណ៍។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJx5CiXBSlLaaIXgTZ6-KJBE4lQjYGdpUC4ZaATRnBVadMr_epfl0bj5UixKJXeBEc8XUCgC8yeVqFhV4Pw6f4t7KEKq67Y2QHxWOEcCjV24_OqWGxjxWFgoW3saQqtWU0-R3nKAgGxOwJ7qs281TFYKpFaGbqwAeozSBbC9vbvhhJ1bX5pdXxDVG5asMB/s2048/image_2025-01-21_09-13-02.png
ការ live របស់អូនផ្កាយ ដែលទាមទារយុត្តិធម៌ឱ្យកូនរបស់ខ្លួន ឈឺចាប់យ៉ាងខ្លាំងដែលត្រូវបានគេប្រមាថមើលងាយបានធ្វើឱ្យសាធារណជនរំជួលចិត្តយ៉ាងខ្លាំងនិងកើតក្តីខឹងសម្បារទៅកាន់បុគ្គលដែលយកជីវិតក្មេងយកមកឡូកឡំជាមួយនឹងរឿងមនុស្សធំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioslCja1R01grfF7el5j_fzdblDUI9jOQiyWayUwZWMx0HOD5bI0S5r9iWpadJkhuqsg62wkqtn5ipcZKuGyqzZI98-hfC_uMjUoF4K3ENV2mUR7GelI907Ts9uj5a9uFwXnDY3cKa_5_wcIb_O5CfzN6vTnOzjURHb6Wr2vIEBK08PCGqcNqlvMZfxObp/s2048/image_2025-01-21_09-13-03.png

នេះជាលើកទី២ហើយសម្រាប់អូនផ្កាយ ដែលប៉ះទង្គិចផ្លូវចិត្តខ្លាំងទាំងនៅសរសៃខ្ចី ខណៈកាលពីឆ្នាំ២០២៣ នាងក៏រងរបួសផ្លូវចិត្តព្រោះតែមានអ្នកលើកយករឿងអតីតកាលរបស់ខ្លួនមកនិយាយផងដែរ ជាហេតុធ្វើឱ្យមហាជនអាណិតអាសូរនាងយ៉ាងខ្លាំងជាពិសេសគឺបានបង្ហាញពីជម្រៅអារម្មណ៍ដែលនាងជាអ្នកម្តាយមួយរូបស្រលាញ់កូនហើយត្រូវបានគេមកប្រមាថជីវិតកូនបែបនេះ៕