នៅព្រឺកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ កសិករជាច្រើន បានប្រមូលផ្ដុំគ្នាតវ៉ាដោយបិទផ្លូវជាតិលេខ២ ដោយស្នើសុំឱ្យអាជ្ញាធរជួយអន្តរាគមន៍ជួយបូមទឹកដាក់ស្រែ។

កសិកររងគ្រោះបានទទួចឱ្យ មន្ទីកសិកម្មខេត្ត និងរដ្ឋបាលខេត្តជួយដោះស្រាយឱ្យបានលឿនតាមតែអាចធ្វើទៅបាន ព្រោះស្រូវជិតទុំហើយ តែតាមប្រឡាយនានាស្ងួតទឹក ដែលធ្វើឱ្យពួកគាត់មិនអាចបង្កបង្កើតផល។

ពាក់ព័ន្ធនឹងករណីនេះ ឯកឧត្តម វុី សំណាង អភិបាលខេត្តតាកែវ បញ្ជាក់ថា៖ ពលរដ្ឋធ្វើស្រែប្រាំងលើសផែនការកំណត់ ទើបមិនមានទឹកគ្រប់គ្រាន់ ស្របពេលដែលទឹកទន្លេបាទីក៏រីងស្ងួតទៅទៀត”។

បច្ចុប្បន្ន ការធ្វើកសិកម្មតែងតែជួបវិបត្តិ ដោយជារឿយៗមានបញ្ហាជាមួយតម្លៃថ្លៃចុះ ឬមិនអាចរកទីផ្សារបាន ដែលកសិករខ្លះខាតដើម បាត់ចំណូលចូលគ្រួសារ។

គួរបញ្ជាក់ថា ការធ្វើស្រូវប្រាំង បានកើនឡើងជាមធ្យមពី៣ ម៉ឺនហិកតា ទៅ ៥ ម៉ឺនហិកតា ក្នុង១ឆ្នាំ ដោយខេត្តខេត្តតាកែវ និងខេត្តព្រៃវែង ជាខេត្តឈានមុខគេ ប្រមូលផលបានជាង២០មុឺនតោន៕