សហរដ្ឋអាមេរិក ៖ ក្នុងពេលសុន្ទរកថាកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋាន Capital One Arena ទីក្រុងវ៉ាស៊ីនតោន ប្រធានាធិបតីអាមេរិកថ្មី លោក Donald Trump ថ្លែងថា លោកនឹងដាក់កំហឹតយ៉ាងតឹងរ៉ឹងលើជនអន្តោប្រវេសន៍ខុសច្បាប់ចាប់ពីថ្ងៃឡើងកាន់តំណែងដំបូង ហើយលោកសន្យាថា នឹងធ្វើតាមការសន្យាក្នុងពេលរកសំឡេងឆ្នោត ។.png)
ការថ្លែងសន្ទរកថាក្រោមឈ្មោះ «Make America Great Again Victory Rally» លោក Trump ថ្លែងថា ពេលព្រះអាទិត្យលិចនៅថ្ងៃស្អែក (ថ្ងៃទី២០ ខែមករា) ការឈ្លានពេលប្រទេសយើងនឹងបញ្ឈប់ ហើយយើងនឹងចាប់ផ្តើមបណ្តេញជនអន្តោប្រវេសន៍រាប់ពាន់នាក់ចេញពីអាមេរិក ។ ទោះយ៉ាងណា យើងនឹងចំណាយពេលច្រើនឆ្នាំ និងចំណាយប្រាក់យ៉ាងច្រើនមហាសាល ។ វាជាការផ្លាស់ប្តូរនយោបាយដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក ហើយកាលពី៧៥ថ្ងៃមុន យើងសម្រេចបាននូវជ័យជម្នះនយោបាយដ៏អស្ចារ្យបំផុត ។ ចាប់ថ្ងៃស្អែកតទៅ (ថ្ងៃទី២០ ខែមករា) ខ្ញុំនឹងរឹតបន្តឹងយ៉ាងឆាប់រហ័ស និងដោះស្រាយវិបត្តិផ្សេងៗដែលប្រទេសយើងប្រឈម ។

នេះជាការថ្លែងសុន្ទរកថាលើកដំបូងរបស់លោក Trump នៅទីក្រុងវ៉ាស៊ីនតោន តាំងពីលោកថ្លែងលើកចុងក្រោយកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ មុនពេលក្រុមអ្នកគាំទ្រលោក វាយលុកអគាររដ្ឋសភាអាមេរិក ។ លោកថ្លែងថា លោកនឹងលើកលែងទោសឱ្យមនុស្សជាង១,៥០០នាក់ ដែលត្រូវបានតុលាការកាត់ទោស និងចោទប្រកាន់ពីការវាយលុកអគាររដ្ឋសភាពេលនោះ ។
.png)
ផែនការរបស់លោក Trump នឹងធ្វើឱ្យជនអន្តោប្រវេសន៍ជាច្រើននាក់ត្រូវបានបណ្តេញចេញពីទឹកដីអាមេរិក ព្រមទាំងបណ្តេញជនអន្តោប្រវេសន៍ដែលគោរពច្បាប់ និងរស់នៅអាមេរិករយៈពេលយូរឆ្នាំ ជាមួយស្វាមី ឬភរិយា និងកូនដែលទទួលបានសញ្ជាតិអាមេរិក ។
ក្រៅពីនេះ លោក Trump បញ្ជាក់ថា លោកនឹងបង្ហាញឯកសារសម្ងាត់ពាក់ព័ន្ធនឹងការសម្លាប់ប្រធានាធិបតីអាមេរិក លោក John F. Kennedy កាលពីឆ្នាំ១៩៦៣ និងបងប្រុសឈ្មោះ Robert F. Kennedy ព្រមទាំងការសម្លាប់មេដឹកនាំសិទ្ធិមនុស្ស លោក Martin Luther King Jr. កាលពីឆ្នាំ១៩៦៨ ៕










