ប្រជាជនចិន និងអ្នកដែលមានសែស្រឡាយចិនគឺមានជំនឿណាស់ ទាំងអាហារ ការសែនព្រេន និងទំនៀមទម្លាប់ផ្សេងៗ ដែលពួកគេតែងតែអនុវត្តតាំងពីយូរយារណាស់មកហើយ។ ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខនេះ បើសិនក្រុមគ្រួសារណាបានរៀបចំសែនអាហារដូចខាងក្រោមនេះ នឹងនាំសំណាងល្អដល់គ្រួសារនោះ ក៏ដូចជាជួបតែរឿងល្អៗ ការរកស៊ី ឬលក់ដូរមានម៉ូយមកទិញឥតដាច់មិនខានឡើយ។ ដូច្នេះអាហារដែលអ្នកគួរតែសែនក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខរួមមាន៖
១.មាន់ស្ងោរ៖ មាន់ស្ងោរទាំងមូលជាមុខម្ហូបដ៏ពេញនិយមបំផុតសម្រាប់ពិធីបុណ្យចូលឆ្នាំចិន ដែលវាតំណាងឱ្យភាពរុងរឿង សាមគ្គីភាព និងអាពាហ៍ពិពាហ៍យូរអង្វែងនៅក្នុងក្រុមគ្រួសារ។ ប្រជាជនចិនតែងតែថ្វាយមាន់ស្ងោរ ដើម្បីបូជាដល់បុព្វការីជន ឋានសួគ៌ និងផែនដី ដើម្បីបង្ហាញការគោរព ក៏ដូចជាបួងសួងដល់ឆ្នាំថ្មីប្រកបដោយភាពសុខដុមរមនា។

២.ត្រី៖ នៅក្នុងភាសាចិន ពាក្យត្រីត្រូវបានបញ្ចេញសំឡេងស្រដៀងគ្នានឹងពាក្យ «សំណាង»។ ដូច្នេះត្រីតំណាងឱ្យភាពសម្បូរបែប វិបុលភាព ការរីកចម្រើន និងភាពសំបូររុងរឿង ដែលពលរដ្ឋចិនមិនដែលរំលងម្ហូបមួយមុខនេះឡើយ។
៣.គាវចំហុយ៖ គាវចំហុយមានប្រវត្តិជាង ១,៨០០ ឆ្នាំហើយ គឺជាម្ហូបបែបប្រពៃណីដែលនាំមកនូវសំណាងល្អ និងទ្រពសម្បត្តិ។ ម្ហូបនេះត្រូវបានគេញ៉ាំជាញឹកញាប់ក្នុងថ្ងៃចូលឆ្នាំជាមួយនឹងគោលគំនិតថាអ្នកដែលញ៉ាំច្រើន ប្រាក់ក៏កាន់តែច្រើន។.jpg)
៤.សាយ៉បំពង៖ សាយ៉បំពងតំណាងឱ្យភាពត្រចះត្រចង់ និងទ្រពសម្បត្តិ ភាពរុងរឿងបរិបូរណ៍ និងភាពចម្រុងចម្រើន ក៏ដូចជាសំណាងល្អផងដែរ។
.jpg)
៥.នំអង្ករដំណើប ឬនំជាល៖ តំណាងឱ្យការឡើងដំណែង និងកើនចំណូល។ នំនេះត្រូវបានគេនិយមទទួលទានក្នុងថ្ងៃចូលឆ្នាំចិន ដោយសារឈ្មោះជាភាសាចិនរបស់វា មានន័យថា ខ្ពង់ខ្ពស់ ដែលប្រៀបដូចជាការនាំភាពចម្រុងចម្រើនខាងផ្នែករកស៊ីពីមួយឆ្នាំទៅមួយឆ្នាំ។ .jpg)
៦.ស៊ុបម្រះ៖ ទោះបីជាម្រះមានជាតិល្វីងបន្តិចមែន ប៉ុន្តែការទទួលទានអាហារនេះនឹងទទួលបានលាភសំណាងពេញមួយឆ្នាំ។ ក្រៅពីនាំមកជូននូវលាភសំណាង ស៊ុបម្រះក៏ជាអាហារដែលមានជីវជាតិផងដែរ ដែលវាជួយឱ្យត្រជាក់ និងបន្សុទ្ធរាងកាយក្នុងអំឡុងពេលបុណ្យចូលឆ្នាំ។ .jpg)
៧.ខរពងទាសាច់ជ្រូក៖ ខរពងទាសាច់ជ្រូកគឺជាម្ហូបប្រពៃណីរបស់ចិនដែលមានលក់ញឹកញាប់ក្នុងឱកាសបុណ្យឆ្នាំ។ ដូច្នេះការទទួលទានមុខម្ហូបនេះ និងទទួលបានវិបុលភាពក្នុងថ្ងៃដំបូងនៃឆ្នាំថ្មី។
.jpg)
៨.មី៖ មីឆាគឺតំណាងឱ្យសុភមង្គល និងអាយុវែង ដោយសារ មី មានសរសៃវែងដែលមានន័យដូចជាការជូនពរឱ្យមានអាយុវែងប្រកបដោយសុភមង្គល ហេតុនេះ មី អាចយកទៅធ្វើជាម្ហូបសែនដោយឆា ឬធ្វើជាមីស៊ុបក៏បាន។
៩.បន្លែបៃតង៖ គឺជាម៉ឺនុយអាហារពេលល្ងាច ដែលមិនអាចរំលងបាន ដោយសារបន្លែបៃតងតំណាងឱ្យថាមពល វឌ្ឍនភាព និងទ្រព្យសម្បត្តិ។

១០.ផ្លែឈើ៖ ផ្លែឈើរាងមូល ឬរាងជារង្វង់ដូចជា ក្រូចថ្លុង ក្រូចឃ្វិច ឪឡឹក ផ្លែប៉ោម…គឺតំណាងឱ្យភាពពេញលេញ។ មនុស្សជាច្រើនជឿថា ការទទួលទានផ្លែឈើទាំងនេះនៅដើមឆ្នាំថ្មី នឹងទទួលបានសុភមង្គល ភាពពេញលេញនៃជីវិត និងរីករាយពេញមួយឆ្នាំ៕.jpg)










