Home ព័ត៌មានអន្តរជាតិ មហាសេដ្ឋី ៥ រូបនេះត្រូវបានគេព្យាករណ៍ថា នឹងមានទ្រពសម្បត្តិជាង ១ ពាន់ពាន់លានដុល្លារនាពេលខាងមុខ

មហាសេដ្ឋី ៥ រូបនេះត្រូវបានគេព្យាករណ៍ថា នឹងមានទ្រពសម្បត្តិជាង ១ ពាន់ពាន់លានដុល្លារនាពេលខាងមុខ

69
0

មហាសេដ្ឋីរបស់ពិភពលោកចំនួន ៥ រូបគឺ Elon Musk, Jeff Bezos, Larry Ellison, Mark Zuckerberg និង Bernard Arnault ត្រូវបានគេព្យាករណ៍ថា នឹងមានទ្រពសម្បត្តិជាង ១ ពាន់ពាន់លានដុល្លារក្នុងរយៈពេល ១០ ឆ្នាំខាងមុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8cGJtVm3a6ibE34GpXQruaLGcSbGBzaBVGXSB4Vp9yJ9MKvnoj1e8YoqgJRpUK16lDQtpG8cvmAvtU1S4GZN1dPV2etHwtJghyphenhyphenYxt9hfDu0ktUEFdo8cB5ekw05XKWcznUst_Rid7jKzxlGmAXdKyeBLJGd1wj3MwRi3M3AUcZLPR1_UIE3NyXS8wxG42/s1600/image_2025-01-20_13-55-46%20(2).png

យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ Oxfam កាលពីពេលថ្មីៗនេះបានបង្ហាញថា មហាសេដ្ឋី ៥ នាក់ នឹងមានទ្រព្យសម្បត្តិលើសពី ១ ពាន់ពាន់លានដុល្លារក្នុងរយៈពេល ១០ ឆ្នាំខាងមុខ ប្រសិនបើនិន្នាការកើនឡើងនៃភាគហ៊ុនបច្ចុប្បន្ននៅតែបន្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgr3ZOEFKPXemccLarU3MFEtxgi-9USLLGyybrJghciMe2b8CgtfwkhYwM2tT-zj-vXmsxX4qPmcHVhKTx5h9TneOcP9RWkm6rf7hrRvKgVkCn9vHzpMxeM361aJzgoULuq-X_wNgWDY7e7ryErIRJCu09hj5djwpbv0LwAy79Oee5rtYo26SR5Uwoho8xA/s1200/image_2025-01-20_13-55-46.png

ជាក់ស្តែងស្ថាបនិកនៃក្រុមហ៊ុន Tesla និង SpaceX គឺលោក Elon Musk បច្ចុប្បន្នជាមហាសេដ្ឋីមានជាងគេនៅលើពិភពលោក ជាមួយទ្រព្យសម្បត្តិច្រើនជាង ៤៣០ ពាន់លានដុល្លារទំនងនឹងមានទ្រពសម្បត្តិលើសពី ១ ពាន់ពាន់លានដុល្លារក្នុងរយៈពេលតិចជាង ៥ ឆ្នាំ។ រីឯស្ថាបនិក Amazon លោក Jeff Bezos និងលោក Larry Ellison រួមទាំងនាយកប្រតិបត្តិ Meta លោក Mark Zuckerberg ក៏ដូចជានាយកប្រតិបត្តិ LVMH លោក Bernard Arnault ក៏ទំនងនឹងក្លាយជាមហាសេដ្ឋីដែលមានទ្រពសម្បត្តិជាង ១ ពាន់ពាន់លានដុល្លារក្នុងរយៈពេល ១០ ឆ្នាំខាងមុខផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjH8w5rYSKdgdEkQQU13yrz3Vdsr2iNb7cz1wj5zwQRXaPzSqKcBgcJHiK95bXHp2ZyPER011vbt99advHtEImPDTleAQUVdC-jQ04zZOSfm98GkzPov1Hc2GciN0cQmf8MLYeMJ8ir-blsHR8mlXyW-Gtbo5XKIpY57lm5X77ZiWRKN_g1l6Pp6e_9Xyls/s1259/image_2025-01-20_13-55-47%20(2).png

យោងតាមរបាយការណ៍របស់ Oxfam មហាសេដ្ឋីទាំងនេះមិនត្រឹមតែក្លាយជាអ្នកមានលើភពផែនដីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានអំណាចកាន់តែខ្លាំងឡើងដោយសារតែឥទ្ធិពលរបស់ពួកគេលើនយោបាយទៀតផង។ របាយការណ៍នេះក៏បានលើកឡើងថា បច្ចុប្បន្នរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Donald Trump មានមនុស្សជិត ១៤ នាក់ដែលមានទ្រព្យសម្បត្តិយ៉ាងហោចណាស់ ១ ពាន់លានដុល្លារ ដែលធ្វើឱ្យរដ្ឋាភិបាលមួយនេះក្លាយជាស្ថាប័នដែលមានជាងគេបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAUAOCyKnd_h2K9cUDYRND70oZCjnc8t8ojD_sFSeJTlImq-TZOHqZJDH9jzuLBprZDqfc72gysVRY2WzOTiY1ZMBJUL8Yqp7pMrLBe3FZ2OHPYoLLZoldjfdIQrwDEjlw1jAxYljsE0e3Bv3Pdq5C0fwl_-Q0zuVgbBDS_QPb_zAVPzmsvUS9Wetwl_AD/s1600/image_2025-01-20_13-55-47.png

គួរបញ្ជាក់ដែរថា របាយការណ៍របស់ Oxfam គឺផ្អែកលើទិន្នន័យរបស់ Forbes ហើយត្រូវបានបោះពុម្ពមុនការបើកវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុង Davos ប្រទេសស្វីស នៅថ្ងៃទី ២០ ខែមករា ឆ្នាំ២០២៥។ Oxfam International គឺជាអង្គការសប្បុរសធម៌ និងជាសម្ព័ន្ធអន្តរជាតិនៃអង្គការចំនួន ២១ ដែលប្រតិបត្តិការនៅក្នុងប្រទេសជិត ៨០ ដែលតែងតែចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនស្តីពីគម្លាតរវាងអ្នកមាននិងអ្នកក្រ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5iGp3c6PAag_ogFwZNhYvGozlSBIcfMCzr9XqdoNCc34bCCiBQeDwJ23cK6HDkz6p2vFMJDVALENOntNGVF-Rl5EglWcfGAD2ln1lQH2dc0vAm9oWk0_N1gmD08k5G7l0_3UXr23RiQ-YzM8Z3rCS0_m28d6kfOfQANwxLAbNclmHgQH51Y0_rg1PlQn9/s1828/image_2025-01-20_13-55-48.png